ចិនថ្កោលទោសសហរដ្ឋអាមេរិក

ចិនថ្កោលទោសសហរដ្ឋអាមេរិក និង កាណាដាចំពោះការបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់


ចិនថ្កោលទោសសហរដ្ឋអាមេរិក និង កាណាដាចំពោះការបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់!! បញ្ជាការដ្ឋានភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន បានចេញមកថ្កោលទោសសហរដ្ឋអាមេរិក និងប្រទេសកាណាដា ចំពោះការបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់កាលពីចុងសប្តាហ៍មុន។ នៅក្នុងសេចក្តីថ្លែងការណ៍របស់យោធាចិន បានចោទប្រកាន់ សហរដ្ឋអាមេរិក និង កាណាដាថា កំពុងតែធ្វើការគម្រាមកំហែងដល់សន្តិភាព និង ស្ថិរភាពក្នុងតំបន់ តាមរយៈចរាចរណ៍នាវាចម្បាំងរបស់ប្រទេសទាំងពីរនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អាមេរិកបើកនាវាឆ្លងកាត់តំបន់កោះតៃវ៉ាន់ជាថ្មី

បញ្ជាការដ្ឋាន​ភាគ​ខាងកើត​របស់​កងទ័ព​រំដោះប្រជាជន​ចិន បាន​ឲ្យ​ដឹង​ថា កងកម្លាំង​យាមកាម​របស់​ខ្លួន បាន​តាមដាន​ឃើញ​យ៉ាង​ច្បាស់​ពីលើ​បុ​ស្តិ៍​យាម​របស់​ពួក​គេ ពី​សកម្មភាព​របស់​នាវា​អា​មេ​រិ​ក ចំនួន​២​គ្រឿង និង នាវាចម្បាំង​របស់​កា​ណា​ដា​មួយ​គ្រឿង ដែល​បាន​បើក​កាត់ ច្រក​សមុទ្រ​តៃវ៉ាន់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​នេះ​។

គួរ​ជម្រាប​ថា ច្រក​សមុទ្រ​តៃវ៉ាន់ គឺជា​ច្រក​សមុទ្រ​ដែល​មាន​លំហ ទទឹង​ប្រមាណ ១៨០ គីឡូម៉ែត្រ ពី​កោះ​តៃវ៉ាន់​ទៅ​កាន់​ប្រទេស​ចិន​និយាយ​ដោយឡែក និង​និយាយ​ជា​រួម​ពី​កោះ​តៃវ៉ាន់​ទៅ​កាន់​ទ្វីបអាស៊ី​ទាំងមូល​។ ច្រក​សមុទ្រ​នេះ គឺជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង និង ត​ភ្ជាប់​ទៅ​សមុទ្រ​ចិន​ខាងកើត ទៅ​ខាងជើង​ផង​ដែរ​។

យោធា​ចិន​បាន​ហៅ​ការ​ធ្វើ​នាវាចរ​របស់​សហរដ្ឋអាមេរិក និង កា​ណា​ដា ឆ្លងកាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ​ថា ជា​ការ​ឃុបឃិត​គ្នា​ដើម្បី​បង្ក​បញ្ហា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​ស្ថិរភាព​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​តំបន់​ទាំងមូល​។ ភាគី​ចិន​បាន​សង្កត់ធ្ងន់ និង បន្ត​ក្រើនរំឭក​ថា កោះ​តៃវ៉ាន់ គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​ចិន ហើយ​ដែល​ចិន​តែងតែ​រក្សា​ការ​ការពារ​កម្រិត​ខ្ពស់ និង ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រាល់​ការ​គំរាមកំហែង​នានា​។

គួរ​រំឭក​ថា ជា​រឿយ​ៗ ក្នុង​មួយ​ខែ​ៗ នាវាចម្បាំង​របស់​កងទ័ពជើងទឹក​អា​មេ​រិ​ក​តែងតែ​បើក​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​ប្រការ​នេះ​ត្រូវ​បាន​ទីក្រុង​ប៉េ​កាំ​ង​ចោទប្រកាន់ ក្រុង​វ៉ា​ស៊ី​ន​តោន ថា​បាន​បង្ក​ភាព​តានតឹង​ក្នុង​តំបន់​។ ខណៈ​ដែល​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក ម្តងម្កាល ក៏​បាន​បញ្ជូន​នាវា​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​ផង​ដែរ ដូច​ជា​ចក្រភព​អង់គ្លេស​ជាដើម​។

យ៉ាងណា​ក៏​ដោយ​ចុះ ពុំ​មានការ​ផ្ទុះអាវុធ​ដាក់​គ្នា​ណាមួយ ត្រូវ​បាន​គេ​រាយការណ៍​នោះ​ទេ រាល់ពេល​ដែល​នាវា​របស់​អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត​បាន​បើក​ឆ្លងកាត់​ម្តង​ៗ​នោះ​។

ទន្ទឹម​នឹង​ការ​ចោទប្រកាន់​អា​មេ​រិ​ក និង សម្ព័ន្ធមិត្ត​ពី​ការ​បង្ក​ភាព​តានតឹង​ក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់​តាម​រយៈផ្លូវ​នាវាចរ ភាគី​ចិន​ខ្លួនឯង​ជា​រឿយ​ៗ និង ជា​ពិសេស​កាលពីដើម​ខែតុលា​នេះ បាន​បញ្ជូន​យន្តហោះ​ចម្បាំង និង យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រមាណ ១៥០​គ្រឿង​ចូល​ទៅ​តំបន់​ការពារ​ដែនអាកាស​របស់​កោះ​តៃវ៉ាន់​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


តើស្ថានភាពគ្រោះទឹកជំនន់នៅតាមខេត្តជាប់ព្រំដែនកម្ពុជា និងថៃ បង្កឲ្យមានផលប៉ះពាល់ដល់សកម្មភាពដឹកជញ្ជូនទំនិញដែរ ឬយ៉ាងណា?

គ្រោះធម្មជាតិទឹកជំនន់ បាននិងកំពុងបន្តអូសបន្លាយ នៅតាមប្រទេសមួយចំនួន ពិសេសប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះក៏រួមមាន ប្រទេសកម្ពុជា និងប្រទេស…

ក្រុមហ៊ុនផលិតថ្នាំគ្រាប់ព្យាបាលកូវីដ១៩ Merck ប្តេជ្ញានឹងចែកចាយថ្នាំទៅដល់ប្រទេសក្រីក្រ

ក្រុមហ៊ុន Merck របស់អាមេរិកបានសន្យាថានឹងផ្គត់ផ្គង់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ដែលខ្លួនទើបផលិតបាន ឱ្យបានទាន់ពេលវេលា និងទៅកាន់ប្រទេសជាច្រើនន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ