លោកប្រធាន ស៊ី ជិនពីង

លោក ស៊ី ជិនពីង ចាត់ទុកទំនាក់ទំនងកម្ពុជា-ចិន ជារតនៈសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន


លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជា និងបានចាត់ទុកទំនាក់ទំនងទ្វេភាគីចិន-កម្ពុជា ជារតនសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់ប្រជាជាតិទាំងពីរ។
លោកប្រធាន ស៊ី ជិនពីង
ដោយ

បញ្ជាក់បែបនេះរបស់លោក ស៊ី ជីនពីង ធ្វើឡើងក្នុងអំឡុងពេលទទួលស្វាគមន៍ព្រះរាជដំណើររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៨០ នៃជ័យជម្នះក្នុងសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ស៊ិនហួរ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាក់នៅចំពោះមុខព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅក្នុងជំនួបនាទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ ថា ទំនាក់ទំនងចិន-កម្ពុជា បានទប់ទល់និងជម្នះនូវបញ្ហាអន្តរជាតិជាច្រើនរហូតក្លាយជាមិត្តភាពដែកថែប និងជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនទាំងពីរ ហើយក៏ស័ក្តិសមនឹងទទួលបានការគាំទ្របន្ថែមទៀតផងដែរ។

លោកបន្តថា ដោយប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិ ដែលជាប់ពាក់ព័ន្ធនឹងការផ្លាស់ប្តូរ និងភាពវឹកវរជាបន្តបន្ទាប់ ចិន និងកម្ពុជា គួរតែឈរជាមួយគ្នាឱ្យកាន់តែរឹងមាំ បន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ពន្លឿនការកសាងសហគមន៍ចិន-កម្ពុជា គ្រប់កាលៈទេសៈ ជាមួយនឹងការចែករំលែកអនាគតរួមគ្នាក្នុងយុគសម័យថ្មី និងនាំមកនូវផលប្រយោជន៍បន្ថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរ។

លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសចិន គាំទ្រយ៉ាងមុតមាំដល់ប្រជាជនកម្ពុជា ក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របនឹងលក្ខខណ្ឌនៅក្នុងស្រុក និងសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសកម្ពុជា។

នាឱកាសនោះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះបន្ទូលថា ព្រះអង្គរីករាយដែលបានយាងមកបំពេញទស្សនកិច្ចនៅប្រទេសចិន ជាថ្មីម្តងទៀត ជាពិសេសបានចូលរួមក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៨០ នៃទិវាជ័យជម្នះក្នុងសង្រ្គាមតស៊ូរបស់ប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោកនាពេលនេះ។ ព្រះអង្គបានមានព្រះបន្ទូលទៀតថា ប្រជាជនចិន បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយរក្សាសន្តិភាពពិភពលោក ដែលសមនឹងត្រូវបានចងចាំជារៀងរហូត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើការបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរពីទីផ្សារអន្តរជាតិ សម្រាប់នាំចេញទៅអាម៉េរិក មានស្ថានភាពបែបណា ក្រោយកម្ពុជា រងអត្រាពន្ធគយ១៩%?

កាបញ្ជាទិញ និងការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបរបស់កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យ…

ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្ររយៈពេល ៣ ថ្ងៃពី Vietjet ៖ ធ្វើដំណើរពីសៀមរាបទៅហាណូយជាមួយតម្លៃសំបុត្រចាប់ពី ០ ដុល្លារ

(ភ្នំពេញ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រយន្តហោះព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ