មេដឹកនាំកូរ៉េខាងត្បូង

តើលោក យូន ស៊ូក យុល អាចរក្សាតំណែងប្រធានាធិបតីឱ្យបានគង់វង្សរហូតចប់អាណត្តិបានដែរឬទេ?


ក្រោយលោក យូន ស៊ូក យុល (Yoon Suk Yeol) បានប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស់កាលពីរាត្រីថ្ងៃអង្គារ ដើមសប្តាហ៍នេះ ជោគវាសនាតំណែងរបស់ លោក កំពុងស្ថិតក្នុងភាពស្រពេចស្រពិល។ បច្ចុប្បន្នលោក យូន កំពុងរងចលនាឲ្យព្យួរតំណែងនៅក្នុងជួរគណបក្ស ស្របពេលដែលគណបក្សប្រឆំាង កំពុងកោះប្រជុំសភា ដើម្បីសម្រេចជោគវាសនារបស់លោកនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ តើប្រធានាធិបតីទី១៣របស់ប្រទេសកូរ៉េខាងត្បូងរូបនេះ អាចរក្សាតំណែងប្រធានាធិបតីឱ្យបានគង់វង្សរហូតចប់អាណត្តិបានដែរឬទេ?
មេដឹកនាំកូរ៉េខាងត្បូង
ដោយ

មកដល់ពេលនេះសារព័ត៌មានធំៗហាក់នៅមិនទាន់ដឹងច្បាស់ទេថា តើជោគវាសនារបស់លោក យូន ស៊ូក យុល ប្រធានាធិបតីរបស់កូរ៉េខាងត្បូងនឹងទៅជាយ៉ាងណានោះទេ ស្របពេលដែលសមាជិករបស់គណបក្សកាន់អំណាចកំពុងដាក់សម្ពាធឱ្យលោកព្យួរតំណែង ហើយគណបក្សប្រឆាំងគ្រោងកោះប្រជុំសភានៅចុងសប្តាហ៍នេះ ដើម្បីដកតំណែងរបស់លោក ដោយសារការសម្រេចចិត្តប្រើច្បាប់អាជ្ញាសឹក។

លោក យូន ដែលបានកាន់តំណែងប្រធានាធិបតី បន្ទាប់ពីឈ្នះការបោះឆ្នោតដ៏ប្រកៀកប្រកិតជាមួយគណបក្សប្រឆាំង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានស្ថិតក្នុងដង្គៀបនៃសម្ពាធពីគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងតាំងពីខែមេសា ក្រោយគណបក្សរបស់លោកចាញ់នៅក្នុងការបោះឆ្នោតសភា។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា លោក ហាន ដុង ហ៊ុន(Han Dong-hoon) មេដឹកនាំគណបក្សអំណាចប្រជាជន ដែលកំពុងកាន់អំណាចបានអះអាងថា គណបក្សរបស់លោកនឹងមិនសហការជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រឆាំង ដើម្បីដកលោក យូន ចេញពីតំណែងនោះទេ ប៉ុន្តែ លោក ក៏មិនគាំទ្រលោកប្រធានាធិបតី យូន ចំពោះការសម្រេចចិត្តប្រើប្រាស់ច្បាប់អាជ្ញាសឹកនោះដែរ។ មកដល់ពេលនេះលោក យូន មិនដែលបានធ្វើអត្ថាធិប្បាយជាសាធារណៈនោះទេចាប់តាំងពីលោកបានបង្កឱ្យមានភាពចលាចលជាតិកាលពីយប់ថ្ងៃអង្គារ៍ ដើមសប្តាហ៍នេះមក។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazara ប្រសិនបើលោក យូន ស៊ូក យុល ត្រូវបានបង្ខំឲ្យចុះចេញពីតំណែងនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះមែន នោះលោក ហាន ដុក សូ (Han Duck-soo) ដែលបច្ចុប្បន្នជានាយករដ្ឋមន្រ្តីនឹងចូលកាន់តំណែងជំនួសបណ្តោះអាសន្ត ហើយតាមច្បាប់កូរ៉េខាងត្បូងនឹងត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅក្នុងរង្វង់៦០ថ្ងៃបន្ទាប់។

នៅក្រោមសេណារីយ៉ូនយោបាយនេះ លោក លី ចៃម្យុង (Lee Jae-myung) ដែលជាមេដឹកនាំគណបក្សប្រឆាំងអាចនឹងឈ្នះឆ្នោត ពីព្រោះគណបក្សរបស់លោកកំពុងមានប្រជាប្រិយភាព ហើយកាលពីបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ លោក ចាញ់ដៃ លោក យូន តែ០,៨%ប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃលំនៅឋាននៅវៀតណាម កើនឡើងជិត៦០% នៅ៥ឆ្នាំកន្លងមមកនេះ?

តម្លៃអចលនទ្រព្យរបស់ប្រទេសវៀតណាម ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បានកើនឡើងជិត៦០% ដោយសារតម្រូវការកើនខ្ពស់ កំណើនសេដ្ឋកិច្ច និងតម្លាភាពសង្គម ខណៈ…

អង្គការ OPEC+ ពន្យារពេលការកាត់បន្ថយទិន្នផលប្រេងរហូតដល់ឆ្នាំ២០២៦ ដោយសារតម្រូវការប្រេងធ្លាក់ចុះ

បណ្ដាប្រទេសនៃអង្គការនាំចេញប្រេង OPEC+ កាលពីថ្ងៃព្រហស្បតិ៍បានពន្យារពេលនៃការចាប់ផ្តើមការបង្កើនទិន្នផលប្រេងសម្រាប់រយៈពេលបីខែទៀត គឺរហូតដល់ខែម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ