វិស័យអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីតមួយ គ្រោងចំណាយ១៩ពាន់លានដុល្លារ ទិញយន្តហោះជាង១០០គ្រឿងពីក្រុមហ៊ុន Airbus


ក្រុមហ៊ុនរបស់អារ៉ាប៊ីសាអូឌីត Saudia Group បានប្រកាសនៅក្នុងវេទិការអាកាសចរណ៍ពេលអនាគត (FAF) ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីពេលថ្មីៗថា ពួកគេនឹងទិញយន្តហោះដឹកអ្នកដំណើរចំនួន១០៥គ្រឿង ពីក្រុមហ៊ុន Airbus បន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងមានការកើនឡើង។ នេះគឺជាកិច្ចព្រមព្រៀងអាកាសចរណ៍ដ៏ធំបំផុតក្នុងប្រទេសអារ៉ាប់មួយនេះ។
វិស័យអាកាសចរណ៍
ដោយ

លោក អ៊ីប្រាហ៊ីម អាល់អូម៉ា (Ibrahim Al-Omar) អគ្គនាយកក្រុមហ៊ុន សាអូដា គ្រុប (Saudia Group) បាននិយាយថា កិច្ចព្រមព្រៀងទិញលក់យន្តហោះខាងលើមានទំហំទឹកប្រាក់១៩ពាន់លានដុល្លារ ហើយយន្តហោះទាំងនេះនឹងត្រូវបែងចែកឱ្យក្រុមហ៊ុន Saudia ចំនួន៥៤គ្រឿង និងក្រុមហ៊ុន flyadeal ចំនួន៥១គ្រឿង ដោយរំពឹងថា ក្រុមហ៊ុនទាំងនេះនឹងទទួលបានយន្តហោះដំបូងនៅក្នុងត្រីមាសទី១ឆ្នាំ២០២៦។

លោក អាល់អូម៉ា បាននិយាយថា ក្រុមហ៊ុន Saudia មានបំណងធ្វើប្រតិបត្តិការប្រកបដោយមហិច្ឆតា ដើម្បីបំពេញតម្រូវការដែលកំពុងតែកើនឡើង។ ក្រុមហ៊ុននេះកំពុងបង្កើនជើងហោះហើរ និងទំហំយន្តហោះនៅទូទាំងគោលដៅជាង១០០ ដែលមានស្រាប់របស់ពួកគេនៅទ្វីបទាំង៤លើពិភពលោក ខណៈកំពុងមានផែនការពង្រីកបន្ថែមទៀត៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើហេតុអ្វីអ្នកជំនាញចង់ឱ្យបញ្ឈប់ការសាងសង់សណ្ឋាគារនៅតាមមាត់សមុទ្រនៅវៀតណាម?

ព័ត៌មាន
ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យវៀតណាម Knight Frank ចង់ឱ្យបញ្ឈប់ការសាងសង់សណ្ឋាគារលំដាប់ផ្កាយនៅតាមឆ្នេរសមុទ្រនៅវៀតណាម បើទោះបីកំណើនភ្ញៀវទេ…

តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុន Apple លក់បញ្ចុះតម្លៃ iPhone យ៉ាងគំហុករហូតដល់ទៅជាង៣០០ដុល្លារនៅទីផ្សារប្រទេសចិន?

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានចាប់ផ្តើមយុទ្ធនាការលក់បញ្ចុះតម្លៃយ៉ាងគំហុកនៅលើគេហទំព័រផ្លូវការ Tmall របស់ខ្លួនក្នុងទីផ្សារប្រទេសចិន ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ