Popular

Articles by all time popularity

ក្រុមហ៊ុនសាំងយ៉ុងកំពុង​ប្រជែងយក​​ចំណែក​ទីផ្សារ​រថយន្ដ​ថ្មី​នៅកម្ពុជា

ដោយ​ ​ ខេមបូណូមីស
បើនិយាយពីរថយន្តសាំងយ៉ុង( Ssangyong)គេប្រហែលជាគិតដល់រថយន្តតាក់ស៊ី ដែលដឹកប្រជាពលរដ្ឋទៅតាមបណ្តាខេត្តនានា ដែលបាននាំចូលមកពីប្រទេស និងមានវត្តមានជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា។ តែថ្មីៗនេះ ក្រៅពីប្រភេទរថយន្តទេសចរណ៍ ក្រុមហ៊ុនសាំងយ៉ុងនេះ បានផលិតនូវរថយន្តទំនើបៗ ជាលក្ខណៈគ្រួសារជាច្រើនប្រភេទទៀត ដើម្បីបំពេញតម្រូវការទីផ្សារប្រទេសកម្ពុជា ដោយមានរោងចក្រដំឡើងនៅក្នុងប្រទេសកម្ពុជាតែម្តង។