អត្ថបទពាណិជ្ជកម្ម

ត្រូវការសាច់ប្រាក់បន្ទាន់ កុំបារម្ភ! ទទួលបានដំណោះស្រាយហិរញ្ញវត្ថុក្នុងរយៈពេលត្រឹម 15នាទី ជាមួយ ឥណទានមាសកើនទ្រព្យ អិលអូអិលស៊ី


នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តម្រូវការហិរញ្ញវត្ថុអាចកើតមានឡើងដោយមិនបានគ្រោងទុកជាមុន ដូចជាការចំណាយបន្ទាន់ក្នុងគ្រួសារ ការព្យាបាលជំងឺ ឬតម្រូវការផ្សេងៗដែលចាំបាច់ត្រូវការសាច់ប្រាក់ភ្លាមៗ។ ក្នុងស្ថានភាពបែបនេះ ដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពបត់បែន ងាយស្រួល និងឆាប់រហ័ស គឺជាកត្តាសំខាន់ដែលជួយឱ្យលោកអ្នកអាចដោះស្រាយតម្រូវការទាំងនោះបានទាន់ពេលវេលា និងមិនមានភាពស្មុគស្មាញ។
ត្រូវការសាច់ប្រាក់បន្ទាន់ កុំបារម្ភ! ទទួលបានដំណោះស្រាយហិរញ្ញវត្ថុក្នុងរយៈពេលត្រឹម 15នាទី ជាមួយ ឥណទានមាសកើនទ្រព្យ អិលអូអិលស៊ី
ដោយ
អំពី LOLC

ជំនួសដោយការស្វែងរកដំណោះសា្រយដែលមានដំណើរការស្មុគស្មាញ និងប្រើប្រាស់ពេលវេលាយូរ អតិថិជនអាចជ្រើសរើស «ឥណទានមាសកើនទ្រព្យ» អិលអូអិលស៊ី ដើម្បីទទួលបានសាច់ប្រាក់យកទៅប្រើប្រាស់តាមតម្រូវការ ក្នុងរយៈពេលត្រឹមតែ 15នាទី ប៉ុណ្ណោះ ជាមួយនឹងដំណើរការកម្ចីងាយស្រួល និងសាមញ្ញបំផុត។

លើសពីភាពលឿនរហ័សទាន់ចិត្ត «ឥណទានមាសកើនទ្រព្យ» អិលអូអិលស៊ី អនុញ្ញាតឱ្យអតិថិជនអាចយកគ្រឿងមាសធ្វើជាទ្រព្យធានា ដើម្បីទទួលបានសាច់ប្រាក់សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុផ្សេងៗ ជាមួយនឹងអត្រាការប្រាក់សមរម្យ ដោយលក្ខខណ្ឌនៃការស្នើសុំឥណទាននេះ គឺតម្រូវឱ្យអតិថិជនមានអាយុចាប់ពី 18ឆ្នាំ​ ឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព។ សម្រាប់ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចីរួមមាន៖ មាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក 6.7 រហូតដល់ទឹក 10 (16 ការ៉ាត់ ដល់ 24 ការ៉ាត់) ហើយមាសត្រូវមានទម្ងន់យ៉ាងតិច 1ជី (3.75 ក្រាម) ក្នុងមួយគ្រឿងមាស។

សម្រាប់ព័ត៌មានបន្ថែម ឬចម្ងល់ផ្សេងៗ អំពីឥណទានមាសកើនទ្រព្យ សូមទំនាក់ទំនងមកកាន់ អិលអូអិលស៊ី តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ LOLC Cambodia ឬតាមរយៈទូរសព្ទលេខ៖ 023 991 991។

អំពី អិលអូអិលស៊ី (ខេមបូឌា)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ជូនដល់បុគ្គល ម្ចាស់សហគ្រាស និងអាជីវកម្មនានា។ ជាមួយបណ្តាញប្រតិបត្តិការនៅទូទាំងប្រទេស ព្រមទាំងសេវាកម្មឥណទាន ប្រាក់បញ្ញើ សេវាធនាគារឌីជីថល និងសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប អិលអូអិលស៊ី ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ ការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងការជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍។




អត្ថបទបន្ទាប់


ធនាគារ JPMorgan ព្យាករថា តម្លៃប្រេងឆៅនឹងធ្លាក់ចុះមកនៅត្រឹម៥៥ដុល្លារក្នុង១បារ៉ែលនៅមុនដំណាច់ឆ្នាំ២០២៧

ធនាគារ JPMorgan ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក បានព្យាករថា តម្លៃប្រេងឆៅអាចនឹងធ្លាក់ចុះមកនៅត្រឹម៥៥ដុល្លារក្នុងមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ