វិស័យថាមពល

ធនាគារ JPMorgan ព្យាករថា តម្លៃប្រេងឆៅនឹងធ្លាក់ចុះមកនៅត្រឹម៥៥ដុល្លារក្នុង១បារ៉ែលនៅមុនដំណាច់ឆ្នាំ២០២៧


ធនាគារ JPMorgan ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក បានព្យាករថា តម្លៃប្រេងឆៅអាចនឹងធ្លាក់ចុះមកនៅត្រឹម៥៥ដុល្លារក្នុងមួយបារ៉ែល នៅមុនដាច់ឆ្នាំ២០២៧។ តើមានទឡ្ហីករណ៍អ្វីខ្លះបានជាធនាគារយក្សមួយនេះហ៊ានព្យាករបែបនេះ ខណៈតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិបច្ចុប្បន្នកំពុងស្ថិតក្នុងរង្វង់ប្រហែល៩៦ដុល្លារក្នុងមួយបារ៉ែល?
វិស័យថាមពល
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Times ក្រុមអ្នកវិភាគនៅធនាគារយក្ស JPMorgan បានលើកឡើងថា ទោះបីស្ថានភាពនៅមជ្ឈិមបូព៌ា នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ ប៉ុន្តែការដែលទីផ្សារកំពុងស្វែងរកប្រភពផ្គត់ផ្គង់ជំនួស និងការធ្លាក់ចុះជាបន្តបន្ទាប់នៃតម្រូវការប្រេង កំពុងជំរុញឱ្យទីផ្សារប្រេងឆៅបង្ហាញនិន្នាការវិលទៅរកស្ថានភាពផ្គត់ផ្គង់លើសពីតម្រូវការ។

ក្រុមអ្នកវិភាគរបស់ JPMorgan បានបង្ហាញភាពជឿជាក់នៅក្នុងរបាយការណ៍ព្យាកររបស់ខ្លួនថា តម្លៃប្រេងឆៅអាចនឹងធ្លាក់ចុះនៅឆ្នាំ២០២៧ ដោយការធ្លាក់ចុះនេះ នឹងជួយទ្រទ្រង់យ៉ាងសំខាន់ដល់លំហូរគណនីចរន្តរបស់បណ្តាប្រទេសអាស៊ាន និងជួយបន្ធូរបន្ថយសម្ពាធអតិផរណាបានយ៉ាងច្រើន។ ក្នុងសេណារីយ៉ូនេះ ក្រុមអ្នកវិភាគព្យាករថា តម្លៃប្រេងឆៅប្រភេទ Brent នឹងធ្លាក់ចុះមកនៅត្រឹម៥៥ដុល្លារក្នុងមួយបារ៉ែលនៅមុនដំណាច់ឆ្នាំ២០២៧ បើធៀបនឹងតម្លៃបច្ចុប្បន្នដែលស្ថិតក្នុងរង្វង់ប្រហែល៩៦ដុល្លារក្នុងមួយបារ៉ែល។

ក្រៅពីតម្លៃប្រេង ក្រុមអ្នកវិភាគដដែលក៏បានគូសបញ្ជាក់ពីទស្សនវិស័យទីផ្សារភាគហ៊ុនអាស៊ានផងដែរ។ ពួកគេយល់ឃើញថា ទីផ្សារភាគហ៊ុននៅអាស៊ាន នឹងប្រឈមនឹងភាពប្រែប្រួលខ្លាំងនៅឆ្នាំ២០២៧ ប៉ុន្តែទីផ្សារនៅសិង្ហបុរី និងវៀតណាម ត្រូវបានមើលឃើញថា មានសក្តានុពលល្អជាងគេ។

ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគ ក៏បានលើកឡើងដែរថា ការពង្រីកការវិនិយោគទៅកាន់វិស័យបញ្ញាសិប្បនិម្មិត និងការប្រែប្រួលតម្លៃថាមពលអាចជួយលើកកម្ពស់ទស្សនវិស័យសេដ្ឋកិច្ច និងទីផ្សារភាគហ៊ុននៅឆមាសទីពីរឆ្នាំ២០២៧៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រនាំងរឹតត្បិតបន្ទះឈីបរបស់អាម៉េរិក អាចទាញទម្លាក់ការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យនៅអាស៊ី

ទីភ្នាក់ងារវាយតម្លៃឥណទាន Fitch Ratings បានព្រមានកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ថា សម្ទុះនៃការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យនៅតំបន់អាស៊ីប៉ាស៊ីហ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ