Popular

Articles by all time popularity

រឿងគ្រឿងស្រវឹង! ក្រសួងព័ត៌មានហាមផ្សាយក្នុងរូបភាពអូសទាញហួសហេតុ ខណៈក្រសួងសុខាភិបាលបង្ហាញពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ

ដោយ​ សោម ស្រីពេជ្រ
រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រាប់ឱ្យអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមលិខិតជូនដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង តួយ៉ាងក្រសួងព័ត៌មាន ហាមមិនឱ្យមានការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ ដោយប្រើសកម្មភាពជំរុញលើកទឹកចិត្ត ឬអូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យស្លោកដែលមានចរិតលើកទឹកចិត្តហួសហេតុ។