សេដ្ឋកិច្ចថៃ

សេដ្ឋកិច្ចថៃកំពុងធ្លាក់ចូលក្នុងវិបត្តិ ដូចអ្វីដែលជប៉ុនធ្លាប់ឆ្លងកាត់កាលពីជាង៣ទសវត្សរ៍មុន តែថៃអាចអាក្រក់ជាងជប៉ុន


សារព័ត៌មាន Financial Times បានចេញផ្សាយការព្រមានដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា ប្រទេសថៃកំពុងឈានជើងចូលជិតមាត់ជ្រោះនៃវិបត្តិកំណើនសេដ្ឋកិច្ចទាបដ៏រ៉ាំរ៉ៃ មិនខុសពីអ្វីដែលជប៉ុនធ្លាប់បានឆ្លងកាត់ក្នុងទសវត្សរ៍ដ៏ជូរចង់ក្រោយឆ្នាំ១៩៩០ នោះឡើយ។ អ្វីដែលកាន់តែប្រឈមមុខខ្ពស់ គឺយន្តការសេដ្ឋកិច្ចថៃបច្ចុប្បន្ន កំពុងស្ទះ និងគាំងស្ទើរទាំងស្រុង ដោយសារបំណុលគ្រួសារវ័ណ្ឌក វិបត្តិសង្គមមនុស្សចាស់ និងការខកខានក្នុងការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចពីសំណាក់រដ្ឋាភិបាល។
សេដ្ឋកិច្ចថៃ
ដោយ

សេដ្ឋកិច្ចរបស់ប្រទេសថៃនៅពេលនេះ កំពុងឈរនៅលើផ្លូវមួយដ៏គ្រោះថ្នាក់បំផុត ដោយសារការកើនឡើងនៃអត្រាប្រជាជនវ័យចំណាស់ ការធ្លាក់ចុះអត្រាកំណើត និងបំណុលគ្រួសារ ដែលរីកប៉ោងដូចប៉េងប៉ោងគ្មានដំណោះស្រាយ។ នេះបើយោងតាមការវិភាគរបស់សារព័ត៌មាន Financial Times ដែលត្រូវបានសារព័ត៌មាន The Nation យកមកផ្សាយបន្ត ដោយគូសបញ្ជាក់ថា បំណុលគ្រួសារនៅថៃបានស្ទុះឡើងដល់៨៦% នៃ GDP ដែលជាកម្រិតខ្ពស់បំផុតមួយនៅលើពិភពលោក។

សេដ្ឋកិច្ចថៃបានជាប់គាំងក្នុងកំណើនទាបជាង២%ជារៀងរាល់ឆ្នាំជាច្រើនឆ្នាំមកហើយ ខណៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗដូចជាធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិសុទ្ធតែបានព្យាករណ៍ក្នុងទិសដៅស្រដៀងគ្នាថា កំណើនសេដ្ឋកិច្ចថៃនឹងរឹតតែដាំក្បាលចុះបន្ថែមទៀតនៅឆ្នាំ២០២៦ នេះ។

អ្វីដែលជាការចាក់ដោតបំផុតចំពោះរដ្ឋាភិបាលថៃនោះ គឺសូម្បីតែធនាគារកណ្តាលថៃ ក៏បានទទួលស្គាល់ដែរថា គោលនយោបាយរូបិយវត្ថុបច្ចុប្បន្នបានដើរដល់ដែនកំណត់ហើយ មិនអាចជួយសង្គ្រោះសេដ្ឋកិច្ចបានទៀតឡើយ ប្រសិនបើគ្មានការជួយជ្រោមជ្រែងផ្នែកពន្ធ និងការកែទម្រង់ពិតប្រាកដពីរដ្ឋាភិបាលនោះទេ។ ប៉ុន្តែការកែទម្រង់នោះហាក់ដូចជាយឺតពេលទៅហើយ ខណៈអត្រាកំណើតនៅថៃបានធ្លាក់ចុះមកត្រឹម១,២នាក់ប៉ុណ្ណោះក្នុងស្ត្រីម្នាក់។ អ្នកជំនាញព្រមានថា ប្រសិនបើស្ថានភាពនេះនៅតែបន្តចំនួនប្រជាជនថៃអាចនឹងថយចុះពី៦៧លាននាក់មកត្រឹមតែ៣០លាននាក់ប៉ុណ្ណោះក្នុងរយៈពេល៥០ឆ្នាំខាងមុខ។

កាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះ លោកស្រី ល្វៀស លូ (Louise Loo) ប្រធានផ្នែកសេដ្ឋកិច្ចអាស៊ីនៅ Oxford Economics បានអះអាងថា ប្រសិនបើថៃត្រូវជួបវិបត្តិដូចជប៉ុនកាលពីទសវត្សរ៍ឆ្នាំ១៩៩០ មែននោះ វាជាសេណារីយ៉ូដ៏អាក្រក់ និងជូរចត់ជាងជប៉ុនឆ្ងាយណាស់ ព្រោះថៃត្រូវរែកពុនបន្ទុកបំណុលដ៏ធ្ងន់ធ្ងរទាំងបំណុលគ្រួសារ និងបំណុលសាធារណៈ។

ជាមួយគ្នានេះលោក បូរិន អាឌុលវឌ្ឍនា (Burin Adulwattana) អ្នកសេដ្ឋកិច្ចឯករាជ្យ បានគូសបញ្ជាក់ថា​ ជប៉ុនធ្លាប់ជួបវិបត្តិនេះនៅពេលដែលគេជាប្រទេសអភិវឌ្ឍន៍ និងមានទ្រព្យសម្បត្តិស្តុកស្តម្ភរួចទៅហើយ ប៉ុន្តែសម្រាប់ថៃ គឺកំពុងប្រឈមមុខនឹងវិបត្តិនេះទាំងដែលខ្លួននៅឆ្ងាយដាច់ពីពាក្យថា ប្រទេសអភិវឌ្ឍន៍នៅឡើយ ពោលគឺថៃកំពុងធ្លាក់ចូលក្នុងអន្ទាក់ក្រ មុនពេលមាន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ជនបរទេសល្មើសច្បាប់៦ប្រភេទ អាចប្រឈមនឹងការបណ្តេញចេញពីប្រទេសថៃ

រដ្ឋាភិបាលថៃ បានសម្រេចប្រកាសឱ្យប្រើប្រាស់បទបញ្ញត្តិ ស្ដីពី ការបណ្ដេញជនបរទេសល្មើសច្បាប់ចេញពីទឹកដីរបស់ខ្លួន។ ច្បាប់ថ្មីនេះ ត្រូវបានចុះហត្ថលេខាដ…

ជាង១០ឆ្នាំ Samsung រកចំណូលបាន៥០០ពាន់លានដុល្លារពីការនាំចេញទូរសព្ទពីវៀតណាមទៅកាន់ទីផ្សារអន្តរជាតិ

ក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង Samsung Electronics បានទម្លាយទិន្នន័យដ៏ជោគជ័យមួយថា បន្ទាប់ពីបានបោះទីតាំងប្រតិបត្តិការយ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ