#Emirates

Articles by Tag Emirates

ការហោះហើរលើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់ខេត្ដសៀមរាបត្រូវបានទទួលស្វាគមន៍ដោយការបាញ់ទឹកប្រោសព្រំ និងឥស្សរជនជាច្រើនរូប

ដោយ​ ​ ខេមបូណូមីស
ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ – Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក បានអបអរសាទរសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយទៀតនៅប្រទេសកម្ពុជា ខណៈដែលជើងហោះហើរដំបូងរបស់ខ្លួនបានចុះចតជាផ្លូវការនៅខេត្តសៀមរាបកាលពីថ្ងៃអង្គារ។ ជើងហោះហើរដំបូងនេះ ត្រូវបានស្វាគមន៍ដោយការបាញ់ទឹកប្រោសព្រំ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឥស្សរជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូបនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។