បញ្ហាដែនសមុទ្រ

ចិនព្រមានជប៉ុន និងហ្វីលីពីន ដែលគ្រោងជួបចរចាគ្នាជុំវិញបញ្ហាដែនសមុទ្រមានជម្លោះ


ចិនដែលមានបញ្ហាជាមួយហ្វីលីពីននៅសមុទ្រចិនខាងត្បូង និងជាមួយជប៉ុននៅនៅដែនសមុទ្រខាងកើតបានព្រមានប្រទេសទាំងពីរជាថ្មីពាក់ព័ន្ធនឹងបញ្ហាជម្លោះនេះ។ សារព័ត៌មានបរទេសបានរាយការណ៍ថា កំដៅនយោបាយចិន និងហ្វីលីពីន និងចិនជាមួយជប៉ុនបានកើនឡើងកម្តៅជាថ្មី។
ចិនព្រមានជប៉ុន និងហ្វីលីពីន
ដោយ

សារព័ត៌មាន the Strait Times បានរាយការណ៍ថា ចិនបានព្រមានផ្នែកច្បាប់ប្រឆាំងនឹងប្រទេសជប៉ុន និងហ្វីលីពីនជុំវិញការចរចាពាក់ព័ន្ធជម្លោះព្រំដែនសមុទ្រនាពេលខាងមុខ ក្រោយប្រទេសទាំងពីរ ព្យាយាមប្រឆាំងនឹងការអះអាងពីភាពជាម្ចាស់របស់កងទ័ពជើងទឹកទីក្រុងប៉េកាំងនៅក្នុងតំបន់ជម្លោះ។ ក្រសួងធនធានធម្មជាតិចិនបានលើកឡើងថា ការពិភាក្សាដែលបានគ្រោងទុករវាងហ្វីលីពីន និងជប៉ុន កំពុងបង្កើតជាទង្វើខុសច្បាប់អន្តរជាតិ ហើយចិនបានជំរុញឱ្យប្រទេសទាំងពីរចាប់ផ្តើមចរចាជាមួយទីក្រុងប៉េកាំង។

ចិនបានចាត់ទុក ការចរចានេះគឺខុសច្បាប់ ព្រោះវាត្រូវបានផ្តួចផ្តើមដោយគ្មានការពិគ្រោះយោបល់ជាមួយចិន។ ទន្ទឹមនឹងនេះ ចិនក៏បានព្រមានមហាអំណាចខាងក្រៅឲ្យបញ្ជៀសហានិភ័យនយោបាយ តាមរយៈការជួយ ឬទទួលស្គាល់លទ្ធផល នៃកិច្ចចរចានោះផងដែរ។

អ្នកវិភាគបានលើកឡើងថា ការអះអាងបែបនេះ គឺជាជំហរបញ្ជាក់ពីការមិនពេញចិត្តកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង ចំពោះការសម្រេចចិត្តរបស់ទីក្រុងម៉ានីល និងទីក្រុងតូក្យូ ក្នុងការចាប់ផ្តើមកិច្ចចរចាព្រំដែនសមុទ្រ ដែលពាក់ព័ន្ធនឹងដែនទឹកនៅភាគខាងកើត នៃកោះតៃវ៉ាន់។ ក្រោយមកចិនបានបញ្ជូននាវាឆ្មាំសមុទ្រឱ្យល្បាតតំបន់នោះ ក៏ដូចជានាវាស្ទង់មតិ ដើម្បីគូសផែនទីបាតសមុទ្រ។

ជុំវិញបញ្ហានេះសារព័ត៌មានចិន CGTN បានរាយការណ៍ថា ការពិភាក្សាអំពីបញ្ហាព្រំដែនរវាងជប៉ុន និងហ្វីលីពីនលើព្រំដែនសមុទ្រ គឺជាការរំលោភលើច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ ចិនទាមទារឱ្យជប៉ុន និងហ្វីលីពីនឱ្យបញ្ឈប់កិច្ចចរចា និងចូលរួមក្នុងការពិគ្រោះយោបល់ជាមួយប្រទេសចិន។ យ៉ាងណាមិញ ចិនក៏បានព្រមានប្រទេសទាំងពីរកុំឱ្យរំលោភនឹងគោលការណ៍ចិនតែមួយក្រោមលេស នៃការកំណត់ព្រំដែន៕




អត្ថបទបន្ទាប់


វៀតណាម និងប្រទេសនៅអឺរ៉ុប ចំនួន៤ បានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហើយ

ប្រទេសវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) បានប្រកាសជាផ្លូវការកាលពីថ្ងៃទី២ ខែកក្កដា ថា ភាគីទាំងពីរបានឈានដល់ការបញ្ចប់ការចរចាលើ…

ឥណ្ឌា និងជប៉ុនចុះកិច្ចព្រមព្រៀងជាង១០០ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម AI រហូតដល់បេសកកម្មទៅឋានព្រះច័ន្ទ

ប្រទេសឥណ្ឌា និងជប៉ុនបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាង១០០លើវិស័យសំខាន់ៗរាប់ចាប់តាំងពីពាណិជ្ជកម្មបច្ចេកវិទ្យា AI ថាមពលបៃតង រហូតដល់បេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ