#Khmer Enterprise

Articles by Tag Khmer Enterprise

សហគ្រិនខ្មែរ និងផ្សារអ៊ីអន បន្ដរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម

ដោយ​ ​ ខេមបូណូមីស
ក្នុងស្មារតីលើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម សហគ្រិនខ្មែរ បានបន្ដសហការជាមួយផ្សារអុីអន រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ដែល ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅផ្សារអុីអន សាខាភ្នំពេញ សែនសុខ និងមានជ័យ។ ព្រឹត្តិការណ៍រយៈពេលពីរសប្តាហ៍នេះ ផ្ដោតលើការបង្ហាញ និងផ្សព្វផ្សាយផលិតផលកម្ពុជា ដែលមានគុណភាពខ្ពស់ ដោយមានម៉ាកថ្មីៗជាច្រើនប្រភេទ ចាប់ពីផលិតផលស្រស់ៗ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់ទំនិញវេចខ្ចប់ និងមុខម្ហូប ពិសេសក្នុងស្រុក។