#ផលិតផលកាត់ដេរ

Articles by Tag ផលិតផលកាត់ដេរ

អ្នកជំនាញជឿថា ការនាំចេញផលិតផលកាត់ដេរកម្ពុជានឹងនៅតែរក្សាបានកំណើនខ្ពស់ ទោះប្រឈមនឹងភាពមិនច្បាស់លាស់វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា

ដោយ​ សោម ស្រីពេជ្រ
ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ពិសេសរងឥទ្ធិពលអវិជ្ជមានពីវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅតែរក្សាបានកំណើនវិជ្ជមានយ៉ាងរឹងមាំនៅក្នុងរយៈពេល ៤ខែដំបូងដើមឆ្នាំ២០២៦ នេះ ដោយមានសម្ទុះកំណើនជាមធ្យមក្នុងរង្វង់ជាង១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។