អ៊ុយក្រែន

រុស្ស៊ី កំពុងគិតគូរលើការនាំចូលប្រេង ក្រោយរោងចក្រចម្រាញ់ប្រេងរបស់ខ្លួនរងការវាយប្រហារជាបន្តបន្ទាប់ពីដ្រូនរបស់អ៊ុយក្រែន


ភ្លើងសង្រ្គាមនៅអ៊ុយក្រែន ដែលបង្កាត់ឡើងរុស្ស៊ី កំពុងវិវត្តខ្លួនឈានចូលរបត់ថ្មីមួយដ៏គ្រោះថ្នាក់។ បើទោះបីជាសមរភូមិបង្ហូរឈាមនៅតែស្ថិតក្នុងទឹកដីអ៊ុយក្រែន ក៏ដោយ ប៉ុន្តែពេលនេះសមត្ថភាពយោធារបស់អ៊ុយក្រែន កំពុងបង្កើតជាបញ្ហាឈឺក្បាលដ៏ធំមួយខុសប្លែកពីមុនសម្រាប់ទីក្រុងមូស្គូ ដោយកងកម្លាំងអ៊ុយក្រែន បានប្តូរយុទ្ធសាស្ត្រវាយប្រហារបុកចូលជ្រៅទៅលើហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច នៅក្នុងទឹកដីរបស់រុស្ស៊ីផ្ទាល់តែម្តង។
អ៊ុយក្រែន
ដោយ

សង្រ្គាមនៅអ៊ុយក្រែន កំពុងឈានចូលដំណាក់កាលថ្មីមួយ ដោយដែនកំណត់ នៃការវាយប្រហារ មិនមែនបង្ហូរឈាមតែនៅសមរភូមិទៀតនោះទេ ដោយកងទ័ពអ៊ុយក្រែន បានប្រើហ្វូងដ្រូន ឬយន្តហោះគ្មានមនុស្សបើកវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី។ អ៊ុយក្រែន បានអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យា និងសមត្ថភាពវាយប្រហារកាន់តែមានប្រសិទ្ធភាពទៅលើហេដ្ឋារចនាសម្ព័ន្ធ រោងចក្រចម្រាញ់ប្រេង និងបណ្តាញភស្តុភារកម្មយោធារបស់រុស្ស៊ី។ បញ្ហានេះ បានបង្ខំឱ្យប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ចេញមុខទទួលស្គាល់ថា រុស្ស៊ី កំពុងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈ ខណៈដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន នៅតែបន្តបុកកម្ទេច និងដុតបំផ្លាញរោងចក្រចម្រាញ់ប្រេងជាបន្តបន្ទាប់ ដែលបង្ខំឱ្យតំបន់ជាច្រើនរបស់រុស្ស៊ី ចាប់ផ្តើមដាក់កំហិតលើការប្រើប្រាស់ប្រេងឥន្ធនៈ។

ក្រុមអ្នកវិភាគបានលើកឡើងថា នៅក្នុងឆ្នាំទី៥ នៃសង្រ្គាមដ៏រ៉ាំរ៉ៃនេះ លោកប្រធានាធិបតី វូឡូឌីមៀ ហ្សាឡេនស្គី បានបង្កើនសមត្ថភាព​វាយលុកគួរឱ្យកត់សម្គាល់ ដោយដ្រូនអ៊ុយក្រែន អាចហោះទៅទម្លាក់គ្រាប់បែកលើរោងចក្រចម្រាញ់ប្រេងធំៗនៅក្នុងតំបន់ក្រាស្នូដា (Krasnodar) និងយ៉ារ៉ូស្លាវ (Yaroslavl) ដែលស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៊ី។ កត្តានេះបានធ្វើឱ្យរុស្ស៊ី ដែលជាប្រទេសផលិតថាមពលដ៏ធំមួយលើលោក បែរជាត្រូវគិតគូរបង្កើនការនាំចូលប្រេងពីខាងក្រៅ ដើម្បីមកបំពេញតម្រូវការក្នុងស្រុក។

ទោះជាយ៉ាងណាលោក ពូទីន បានអះអាងថា ការវាយលុករបស់កងទ័ពរុស្ស៊ី នឹងនៅតែបន្តទៅមុខដោយគ្មានការរារាំងឡើយ ដោយលោកសង្កត់ធ្ងន់ថា សមត្ថភាពវាយប្រហាររបស់ទីក្រុងមូស្គូ គឺនៅតែមានអានុភាពខ្លាំងក្លា និងបំផ្លិចបំផ្លាញខ្ពស់។ មេដឹកនាំរូបនេះបានអះអាងថា កងកម្លាំងរបស់លោកកំពុងគ្រប់គ្រងភាគច្រើន នៃតំបន់យុទ្ធសាស្ត្រសំខាន់ៗក្នុងប្រទេសអ៊ុយក្រែនដូចជាទីក្រុងលីមែន និងទីក្រុងកូស្ទីយ៉ានទីនីវការ ក្នុងតំបន់ដូណេត ព្រមទាំងកំពុងពង្រីក និងពង្រឹងឧត្តមភាពយោធារបស់ខ្លួនបន្ថែមទៀត នៅក្នុងតំបន់ដុនបាសទាំងមូលផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក បន្ថែមការហាមឃាត់ការនាំចូលឧបករណ៍បច្ចេកវិទ្យាពីចិន ធ្វើឱ្យសង្គ្រាមបច្ចេកវិទ្យារវាងមហាអំណាចទាំងពីរឡើងកម្តៅកាន់តែខ្លាំង

សង្រ្គាមបច្ចេកវិទ្យារវាងអាម៉េរិក និងចិន ឡើងកម្តៅកាន់តែខ្លាំង ដោយគណៈកម្មាធិការទំនាក់ទំនងសហព័ន្ធអាម៉េរិក (FCC) បានប្រកាសចាត់វិធានការក្តៅ…

កំណែទម្រង់ដ៏ធំបំផុតក្នុងរយៈពេលជាង10ឆ្នាំ របស់កង់បីបាចាចបានមកដល់ហើយ

សូមណែនាំកង់បីបាចាចសេរ៊ីថ្មី RE-4V ដែលបំពាក់ដោយម៉ាស៊ីនកម្លាំងធំជាងមុនរហូតដល់ទៅ 236cc ដែលផ្តល់នូវសមត្ថភាពកាន់តែខ្លាំងសម្រាប់ការធ្វើដំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ