ដោយ
ចាន់ មង្គល
ក្រុមហ៊ុនធំមួយមកពីប្រទេសជប៉ុន Yamato Green បានអះអាងនៅចំពោះមុខថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្មកម្ពុជាថា បច្ចុប្បន្ននេះ ក្រុមហ៊ុនគ្រោងនឹងសាងសង់ផ្ទះបៃតង (Green House) ដើម្បីដាំដុះបន្លែ ព្រមទាំងរៀបចំការ កែច្នៃ បង្កក ផ្លែឈើ និងបន្លែ ដូចជាផ្លែប៊ឺ និងស្ពៃក្តោប ជាដើម និងវិចខ្ចប់សម្រាប់នាំចេញលក់ទៅក្រៅប្រទេស។ ក្នុងនោះ ខេត្តមណ្ឌលគិរី និងបាត់ដំបងកំពុងស្ថិតនៅក្នុងគោលដៅ ក្នុងការអនុវត្តគម្រោងមួយនេះ។