វិនិយោគជប៉ុន​លើវិស័យកសិកម្ម

ក្រុមហ៊ុនជប៉ុន​ធំ​មួយ​ ​គ្រោង​វិនិយោគ​ដាំដុះ និង​កែច្នៃ​បង្កក​​បន្លែ ផ្លែឈើ​នៅមណ្ឌលគិរី និងបាត់ដំបង ​ដើម្បីនាំចេញ


ក្រុមហ៊ុនធំមួយមកពីប្រទេសជប៉ុន Yamato Green បានអះអាងនៅចំពោះមុខថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្មកម្ពុជាថា បច្ចុប្បន្ននេះ ក្រុមហ៊ុនគ្រោងនឹងសាងសង់ផ្ទះបៃតង (Green House) ដើម្បីដាំដុះបន្លែ ព្រមទាំងរៀបចំការ កែច្នៃ បង្កក ផ្លែឈើ និងបន្លែ ដូចជាផ្លែប៊ឺ និងស្ពៃក្តោប ជាដើម និងវិចខ្ចប់សម្រាប់នាំចេញលក់ទៅក្រៅប្រទេស។ ក្នុងនោះ ខេត្ត​មណ្ឌលគិរី និងបាត់​ដំបង​កំពុង​ស្ថិត​នៅក្នុង​គោលដៅ​ ក្នុងការ​អនុវត្ត​គម្រោង​មួយនេះ។
តើវិស័យកសិកម្មកម្ពុជាឆ្នាំ២០២២ មានការប្រែប្រួល និងប្រឈមយ៉ាងណា?

នៅក្នុង​ជំនួប​​ជាមួយនឹង​ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួលបន្ទុកជា​អគ្គនាយក​នៃអគ្គនាយកដ្ឋាន​កសិកម្ម នាពេល​ថ្មីៗនេះ លោក Nabeshima Katsuhito នាយក​ក្រុមហ៊ុន Yamato Green នៃប្រទេស​ជប៉ុន  បានលើកឡើងថា ក្រោយពីមាន​ការ​ចុះ MoU ជាមួយនឹង​ក្រសួង​កសិកម្ម​កម្ពុជា​កាលពីពេល​កន្លងទៅ​ថ្មីៗនេះ ខាង​ក្រុមហ៊ុន​ជប៉ុន​ Yamato Green បាន​ធ្វើការងារ​យ៉ាងជិតស្និទ្ធ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា។ លោក Nabeshima បន្ថែមទៀតថា បច្ចុប្បន្ន ក្រុមហ៊ុន​គ្រោង​នឹង​សាងសង់ Green House ដើម្បី​ដាំដុះបន្លែ ព្រមទាំង​រៀបចំការ កែច្នៃបង្កក​ផ្លែឈើ និងបន្លែ ដីចជា​ផ្លែប៊ឺ និង​ស្ពៃក្តោប សម្រាប់​នាំចេញ។ ក្នុងនោះដែរ ខេត្ត​មណ្ឌលគិរី និង បាត់ដំបង គឺជាខេត្ត​ដែល​ស្ថិតក្រោម​ការពិចារណា​និងជ្រើស​រើស​របស់​ក្រុមហ៊ុន និងជាខេត្ត​ដែល មាន​សក្តានុពល​សម្រាប់​ផលិតកម្ម​បន្លែ និងជា​ទីកន្លែង​ប្រមូល​ផ្តុំ​បន្លែ​ដ៏សមស្រប​មួយ 

នាយក​ក្រុមហ៊ុន​ជប៉ុន​រូបនេះ បាន​បញ្ជាក់ទៀតថា ក្រុមហ៊ុន មាន​គោលបំណង​បង្កើត​កសិដ្ឋាន​បន្លែលើ​ទីតាំង​ធំៗ​មួយចំនួន​សម្រាប់​ជួល​ដល់​កសិករ​ដើម្បីដាំ​ដុះបន្លែ ដោយប្រើប្រាស់​បច្ចេក​វិទ្យាទំនើប។ លោកបានស្នើសុំការណែនាំបន្ថែម ក៏ដូចជាទស្សនៈរបស់ អគ្គនាយកដ្ឋានកសិកម្ម ចំពោះការងារនេះ។ 

ឯកឧត្តម ងិន ឆាយ បាន​​បញ្ជាក់ថា ការងារដែល​​ក្រុមហ៊ុន​ជប៉ុន Yamato Green បាន និងកំពុង​រៀបចំ​គឺស្រប​នឹងទស្សន​វិស័យ របស់​អគ្គនាយកដ្ឋានកសិកម្ម ក្នុងការបង្កើត​សួន​ផលិតកម្ម​បន្លែ​សុវត្ថិភាព ដែលការ​ជ្រើសរើស ទីតាំង​សម្រាប់​អនុវត្ត គឺត្រូវពិចារណា​ទៅលើតំបន់​ជាប់​នឹងមាត់​ទន្លេ និងដីកោះ ដោយសារ​ប្រជាជន​នៅទីនោះ​ភាគច្រើន​ជាកសិករ​ដាំដុះបន្លែ​ស្រាប់ ហើយក្រុមហ៊ុន​អាចពិចារណា​ទៅ លើការផ្តល់​ពូជ ការសាងសង់ Green House ផ្តល់​បចេ្ចកទេស​បណ្តុះ​កូន/ពូជបន្លែ និងប្រភេទ បន្លែដែល​ទីផ្សារត្រូវការ។

ឯកឧត្តម ងិន ឆាយ​បានឯកភាព​លើការរៀបចំ​កសិដ្ឋាន​បន្លែ​សម្រាប់ជួល ឱ្យកសិករ ប៉ុន្តែប្រសិន​លោកថា បើការងារនេះ​ត្រូវបាន​អនុវត្ត​លើកសិករ​ដែលមាន​ដីស្រាប់ គឺជាការល្អ ប្រសើរ និងមាន​ការអភិវឌ្ឍ​លឿនជាង។ អគ្គនាយកដ្ឋាន​កសិកម្ម មានទស្សនវិស័យ​ក្នុងការបង្កើត សហគមន៍​អ្នកដាំ​បន្លែ​សុវត្ថិភាព ហើយការងារ​នេះ​នឹងអាច​ឈាន​ទៅដល់​ការបង្កើត​សហភាព សហគមន៍​អ្នកដាំ​បន្លែសុវត្ថិភាព ដែលកសិករ​អាចដាំ​បន្លែ​តាមប្រតិទិន​ដាំដុះ​ដើម្បី​ធានា​បានទាំង ស្ថិរភាព​ក្នុងខ្សែចង្វាក់​ផលិតកម្ម និងទីផ្សារបន្លែ។

ជាការសាកល្បង ក្រុមហ៊ុន Yamato Green អាចសហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បីរៀបចំ​សួន​ផលិតកម្ម​បន្លែ​សុវត្ថិភាព​ក្នុងចំនួន​កំណត់​ណាមួយ ហើយគម្រោងនេះ នឹងអាច​ប្រែក្លាយ​សួនផលិតកម្ម​បន្លែ​សុវត្ថិភាព​ទៅជាតំបន់ កសិ-ទេសចរណ៍ និងអេកូ-ទេសចរណ៍​នាពេល​អនាគតដ៏ខ្លី។ លោក​ Nabeshima Katsuhito បានទទួល​យក​សំណើនេះ និងបានស្នើឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម រៀបចំគម្រោង​សំណើ​សុំថវិកា ដោយសហការ​ជាមួយ​ក្រុមហ៊ុន Yamato Greenផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាលារៀនទូទាំងប្រទេសថៃ នឹង​បើកការបង្រៀន​ក្នុងថ្នាក់រៀន​ឡើងវិញ ពីថ្ងៃទី១៣ សីហានេះទៅ!

ព័ត៌មាន
សាលារៀនទាំងអស់​នៅទូទាំងប្រទេសថៃ ត្រូវបាន​ណែនាំ​ឲ្យ​បើក​​ថ្នាក់រៀន​ឡើងវិញ នៅថ្ងៃ​ទី១៣ សីហា ២០២០ នេះហើយ ។ នេះ​បើ​យោងតាម​ការ​ផ្សាយ​រប…

Thai Airways ត្រូវចំណាយជាង១៧០លានដុល្លារ បង់សោធននិវត្តន៍ជូនបុគ្គលិក នៅពេលប្រកាសក្ស័យធន

ព័ត៌មាន
នៅពេលប្រកាសក្ស័យធននៅតុលា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International ដែលកំពុងជំពាក់បំណុលវ័ណ្ដកនោះ នឹងត្រូវមានកាត្វកិច្ចបង់ប្រាក់សោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ