#ស្វាយចន្ទី

Articles by Tag ស្វាយចន្ទី

ការនាំចេញគ្រាប់ស្វាយចន្ទីកើន ២៦%នៅ១១ ខែឆ្នាំ២០២០

ដោយ​ ស៊ាន ម៉ូនីកា
អ្នកជំនាញកសិកម្ម បានលើកឡើងថា បើទោះបីជាឆ្នាំនេះ ដំណាំស្វាយចន្ទី មិនសូវទទួលបានទិន្នផលល្អ និងទីផ្សារមានតម្លៃធ្លាក់ចុះក៏ដោយ តែបរិមាណនាំចេញនៅតែបន្ដកំណើនល្អ។ ជាក់ស្ដែង របាយការណ៍ពីក្រសួងកសិកម្មកម្ពុជាបានឲ្យដឹងថា នៅក្នុងរយៈពេល១១ ខែ ដំបូងដើមឆ្នាំ២០២០ នេះកម្ពុជា សម្រេចការនាំចេញគ្រាប់ស្វាយចន្ទីសរុបជាង ២១ម៉ឺនតោនកើនឡើង ២៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។