ទីផ្សារគ្រីបតូ

អាជ្ញាធរវៀតណាមរឹតបន្តឹងការចូលប្រឡូកក្នុងទីផ្សារគ្រីបតូរបស់ពលរដ្ឋ ក្រោយបារម្ភពីហានិភ័យ


វៀតណាមកំពុងស្ថិតនៅក្នុងដំណើរការសាកល្បងប្រតិបត្តិការទីផ្សារគ្រីបតូ ឬរូបិយប័ណ្ណឌីជីថលនៅក្នុងស្រុក ប៉ុន្តែក្រោយការសាកល្បងមួយរយៈមកនេះ អាជ្ញាធរបានដាក់ការរឹតបន្តឹងលើពលរដ្ឋខ្លួន មិនឱ្យចូលរួមប្រឡូកដោយផ្ទាល់នៅក្នុងទីផ្សារនេះឡើយ ដោយសារបារម្ភពីបញ្ហាហានិភ័យផ្សេងៗ។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Vietnam News អាជ្ញាធរវៀតណាមមិនទាន់លើកទឹកចិត្តឱ្យពលរដ្ឋទូទៅចូលប្រឡូកក្នុងទីផ្សារនេះដោយសេរីនៅឡើយទេ ដោយឡែកអ្នកដែលអាចចូលរួមបាន គឺទាល់តែបុគ្គលនោះមានបំណិន និងមានបទពិសោធន៍ក្រាស់ក្រែលនៅក្នុងទីផ្សារនេះរួចជាស្រេច។
ទីផ្សារគ្រីបតូ
ដោយ

អាជ្ញាធរវៀតណាមបានដាក់ឱ្យសាកល្បងប្រតិបត្តិការទីផ្សារគ្រីបតូមួយរយៈពេលមកហើយ ប៉ុន្តែឥឡូវនេះកំពុងរឹតត្បិតពលរដ្ឋទូទៅមិនឱ្យចូលប្រឡូកក្នុងប្រតិបត្តិការនេះ។ វិនិយោគិនវៀតណាម ដែលត្រូវបានអនុញ្ញាតឱ្យចូលរួមនៅក្នុងទីផ្សារទ្រព្យសកម្មឌីជីថលសាកល្បងរបស់ប្រទេសនេះបាន លុះត្រាតែបុគ្គលនោះ មានទ្រព្យសកម្មគ្រីបតូស្រាប់នៅក្នុងដៃរួចទៅហើយ មិនតែប៉ុណ្ណោះត្រូវតែជាអ្នកដែលមានបទពិសោធន៍ខ្ពស់ និងស្គាល់ពីយន្តការប្រតិបត្តិការនេះយ៉ាងច្បាស់លាស់។ ប៉ន្តែសម្រាប់វិនិយោគិនបរទេស គឺនៅតែត្រូវបានអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មជាធម្មតា។ គណៈកម្មការមូលបត្ររដ្ឋវៀតណាមបានគូសបញ្ជាក់ថា ការរឹតបន្តឹងនេះធ្វើឡើងក្នុងគោលបំណងកំណត់ និងទប់ស្កាត់ហានិភ័យ ស្របពេលរដ្ឋាភិបាលចង់ទាក់ទាញលំហូរមូលធនអន្តរជាតិ។

លោក តូ ត្រានហាវ (Tô Trần Hòa) អនុប្រធានក្រុមប្រឹក្សាភិបាលអចិន្ត្រៃយ៍ នៃនាយកដ្ឋានត្រួតពិនិត្យទីផ្សារទ្រព្យសកម្មគ្រីបតូបានលើកឡើងថា គោលការណ៍សម្រាប់ទីផ្សារថ្មីនេះមានលក្ខណៈបើកចំហ ប៉ុន្តែត្រូវបានគ្រប់គ្រងដោយលក្ខខណ្ឌតឹងរ៉ឹងបំផុត ដើម្បីបង្ការនូវហានិភ័យនានា។ លោកបានអះអាងថា នេះគឺជាវិស័យថ្មីសន្លាងមួយដែលពោរពេញដោយហានិភ័យខ្ពស់ ដូច្នេះការអនុវត្តត្រូវតែធ្វើឡើងមួយជំហានម្តងៗ ដោយភាពប្រុងប្រយ័ត្នខ្ពស់។

លោកបានបន្ថែមទៀតថា ប្រទេសវៀតណាមបានដាក់ចេញច្បាប់សំខាន់ៗមួយចំនួនសម្រាប់វិស័យនេះចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ មកម្ល៉េះ ដោយរួមមានសេចក្តីសម្រេចស្តីពីទីផ្សារទ្រព្យសកម្មឌីជីថលសាកល្បង ច្បាប់ស្តីពីឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល និងច្បាប់វិនិយោគជាដើម។ ក្រោមកញ្ចប់បទប្បញ្ញត្តិបច្ចុប្បន្ន ប្រតិបត្តិករដែលអាចចូលប្រឡូកនៅក្នុងទីផ្សារគ្រីបតូនេះបាន ត្រូវតែជាសហគ្រាសវៀតណាមដែលមានដើមទុនចុះបញ្ជីអប្បបរមារហូតដល់ទៅ៣៨០លានដុល្លារអាម៉េរិក ហើយរចនាសម្ព័ន្ធភាគហ៊ុនិករបស់ពួកគេត្រូវតែមានសមាសភាពមកពីស្ថាប័នហិរញ្ញវត្ថុ ដែលមានកេរ្តិ៍ឈ្មោះល្អដូចជាធនាគារពាណិជ្ជ ក្រុមហ៊ុនមូលបត្រ ឬក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានសមត្ថភាពគ្រប់គ្រាន់តែប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កម្ពុជាប្រាប់រដ្ឋភាគី UNCLOS ថា ការជ្រើសប្រើយន្តការផ្សះផ្សាដោយបង្ខំ ដោយសារថៃលុប MOU 2001 ដោយឯកតោភាគី

នៅក្នុងកិច្ចប្រជុំលើកទី៣៦ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ