រ៉ែនីកែល

ចិន ព្រមានធ្ងន់ៗទៅឥណ្ឌូនេស៊ី ជុំវិញការរឹតបន្តឹងលើឧស្សាហកម្មរ៉ែនីកែល


ចិន ព្រមានថា ការផ្លាស់ប្តូរគោលនយោបាយថ្មីៗនៅក្នុងវិស័យរ៉ែនីគែលរបស់ឥណ្ឌូនេស៊ី ដែលជាបងធំរបស់អាស៊ាន អាចធ្វើឱ្យការវិនិយោគក្នុងទំហំរហូតដល់ទៅ៥០ពាន់លានដុល្លារអាម៉េរិក ប្រឈមហានិភ័យ ដែលបង្កការព្រួយបារម្ភកាន់តែខ្លាំងអំពីការផ្គត់ផ្គង់រ៉ែនីគែល ដែលជាលោហៈដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលត្រូវបានគេប្រើសម្រាប់ការផលិតដែកអ៊ីណុក និងអាគុយរថយន្តអគ្គិសនី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times។
រ៉ែនីកែល
ដោយ

ឥណ្ឌូនេស៊ី គឺជាប្រទេសផលិតរ៉ែនីគែលធំជាងគេបំផុតរបស់ពិភពលោក និងគ្រប់គ្រងការផ្គត់ផ្គង់រហូតដល់ទៅជាង២ភាគ៣នៃរ៉ែនីគែលចម្រាញ់រួចទូទាំងពិភព​លោក។ ក្រុមហ៊ុនចិន ចូលរួមយ៉ាងខ្លាំងក្លានៅក្នុងឧស្សាហកម្មរ៉ែនេះ ដោយ​បាន​បោះ​ទុនវិនិយោគលើគម្រោងរ៉ែ រោងចក្រកែច្នៃ និងគម្រោងផលិតអាគុយដែលមានតម្លៃរាប់សិបពាន់លានដុល្លារ។

ទោះជាយ៉ាងណា ទីក្រុងប៉េកាំងបាន​ព្រមាន​ថា ច្បាប់ថ្មីរបស់ឥណ្ឌូនេស៊ី រួមទាំងកូតារ៉ែកាន់តែតឹងរ៉ឹង និងប្រព័ន្ធកំណត់តម្លៃថ្មីបានបង្កើនថ្លៃដើមផលិតកម្មយ៉ាងខ្លាំង ដែល​ក្នុងករណីខ្លះ​ការចំណាយលើរ៉ែនីគែល ​ដែលប្រើសម្រាប់ការ​ផលិត​អាគុយរថយន្តអគ្គិសនី (EV) បាន​កើនឡើងជិតទ្វេដង។ ស្ថានទូតចិន ប្រចាំនៅ​ឥណ្ឌូនេស៊ី បានព្រមានថា ការផ្លាស់ប្តូរ​​គោលនយោបាយ​នេះ​អាចប៉ះពាល់ដល់គម្រោងដែលមានស្រាប់ទំហំ៣០ពាន់លានដុល្លារ និងការវិនិយោគនាពេលអនាគតទំហំ២០ពាន់លានដុល្លារ ក៏ដូចជាកាត់បន្ថយការនាំចេញ និងគំរាមកំហែងដល់ការងាររាប់សែនកន្លែង។

បណ្ដាក្រុមហ៊ុនចិន ក៏បានរាយការណ៍ពីការកាត់បន្ថយផលិតកម្ម និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងដោយសារតែការផ្លាស់ប្តូរបទប្បញ្ញត្តិជាញឹកញាប់ សកម្មភាពអនុវត្តច្បាប់កាន់តែតឹងរ៉ឹង និងជម្លោះដីធ្លីដែលទាក់ទងនឹងការបង្ក្រាបរបស់អាជ្ញាធរបរិស្ថាន។ ក្តីបារម្ភទាំងនេះកើតឡើងនៅពេលដែលរដ្ឋាភិបាលឥណ្ឌូនេស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី Prabowo Subianto ជំរុញឱ្យរដ្ឋគ្រប់គ្រងកាន់តែរឹងមាំលើធនធានសំខាន់ៗរួមទាំងធ្យូងថ្ម ប្រេងដូង និងការនាំចេញរ៉ែនីគែល ដើម្បីបង្កើនប្រាក់ចំណូលជាតិ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រសួងការបរទេសរុស្ស៊ី ណែនាំពលរដ្ឋខ្លួនឱ្យេចៀសវាងធ្វើដំណើរមកប្រទេសថៃ

រដ្ឋាភិបាលក្រុងម៉ូស្គូ បានព្រមានពលរដ្ឋខ្លួននៅលើទឹកដីថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ ក្រសួងកា…

អាល្លឺម៉ង់ និងជប៉ុន ងាកមកចាប់ដៃគ្នាពង្រឹងសាច់ដុំយោធាឡើងវិញ បង្កការភ្ញាក់ផ្អើលដល់ពិភពលោក

ជាង៨ទសវត្សរ៍ក្រោយសង្គ្រាមលោកលើកទី២ ប្រទេសអាល្លឺម៉ង់ និងជប៉ុន ដែលធ្លាប់ជាអតីតសម្ពន្ធមិត្តប្រកៀកស្មាគ្នាកំពុងងាកមកចាប់ដៃគ្នាពង្រឹងសាច់ដុំយោធា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ