#វិស័យល្បែងពាណិជ្ជកម្ម

Articles by Tag វិស័យល្បែងពាណិជ្ជកម្ម

កម្ពុជា ប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មបានជាង៧១លានដុល្លារនៅឆ្នាំមុន ទោះកាស៊ីណូមួយបានផ្អាកដំណើរការដោយសង្គ្រាមឈ្លានពានរបស់ថៃ

ដោយ​ សោម ស្រីពេជ្រ
បន្ទាប់ពីមានការធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំដោយសារវិបត្តិជំងឺកូវីដ-១៩ ការប្រមូលចំណូលពន្ធពីវិស័យល្បែងពាណិជ្ជកម្ម បានបង្ហាញសញ្ញាពីការងើបឡើងវិញគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។ ជាក់ស្ដែងនៅពេញមួយឆ្នាំ២០២៥ កម្ពុជា ប្រមូលចំណូលកាតព្វកិច្ចពីវិស័យល្បែងពាណិជ្ជកម្ម បានជាង៧១លានដុល្លារ ឬស្មើនឹងជិត១៣៤% នៃផែនការច្បាប់ហិរញ្ញវត្ថុ បើទោះបីប្រតិបត្តិការរបស់កាស៊ីណូមួយចំនួននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានរងផលប៉ះពាល់ពីការឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា ក៏ដោយ។