#វិស័យបរធនបាលកិច្ច

Articles by Tag វិស័យបរធនបាលកិច្ច

ទំហំបរធនបាលកិច្ចបានកើនឡើងដល់ជាង១ពាន់៦រយលានដុល្លារអាម៉េរិក គិតត្រឹមចុងខែកញ្ញា ឆ្នាំនេះ

ដោយ​ ​ ខេមបូណូមីស
បរធនបាលកិច្ច គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារមួយ ដែលមានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយសម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ បើតាមថ្នាក់ដឹកនាំបរធនបាលកិច្ច បច្ចុប្បន្នទំហំថវិកានៅក្នុងវិស័យនេះបានកើនឡើងពី១៥៦លានដុល្លារអាម៉េរិក ដល់ជាង១ពាន់៦រយលានដុល្លារអាម៉េរិក តាមរយៈការចូលរួមពីក្រុមហ៊ុន និងវិស័យពាក់ព័ន្ធនានា។