#វិស័យអាកាសចរណ៍

Articles by Tag វិស័យអាកាសចរណ៍

តើការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា មានសម្ទុះប្រែប្រួលយ៉ាងណាខ្លះនៅឆ្នាំ២០២៤ កន្លងទៅនេះ?

ដោយ​ ​ ខេមបូណូមីស , សោម ស្រីពេជ្រ
វិស័យអាកាសចរណ៍របស់កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់យ៉ាងដំណំនៅក្នុងអំឡុងពេលមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ តួយ៉ាងបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិលកម្ពុជា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ កម្ពុជា ទទួលបានអ្នកដំណើរចេញ-ចូលតាមផ្លូវអាកាសជាង៦លាននាក់ កើនឡើងជាង ២២% បើធៀបទៅនឹងឆ្នាំ២០២៣។ អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា វិស័យអាកាសចរណ៍កម្ពុជា នឹងមានភាពល្អប្រសើរថែមទៀតនៅឆ្នាំនេះ តាមរយៈកំណើននៃការតភ្ជាប់ភ្ជាប់ជើងហោះហើរថ្មីៗ។