ដោយ
នុប សំណាង
វិស័យអប់រំរបស់កម្ពុជាបាននិងកំពុងតែស្ថិតនៅលើវិថីដ៏វែងឆ្ងាយនៃកំណែទម្រង់។ ច្រើនឆ្នាំកន្លង មុននឹងចូលដល់ដំណាក់កាលកំណែទម្រង់ វិស័យដ៏សំខាន់សម្រាប់ជាតិមួយនេះហាក់មិនសូវបានធ្វើសកម្មភាពឬក៏គិតគូរទៅលើគុណភាពនោះឡើយ ក្រៅតែពីគិតទៅលើការពង្រីកបរិមាណ ដូចជាករណីតួលេខថ្នាក់ឧត្តមសិក្សា ចំនួនសាលារៀន រួមទាំងបរិមាណនៃសិស្សានុសិស្សដែលប្រឡងជាប់ ជាដើម។