Advertisement
Advertisement
Office & Co-working Space Trends

ការប្រែប្រួល​បរិបទ​ការងារ​សាកល និង​​ឥរិយាបថ​​ប្រើប្រាស់​​ការិយាល័យ


ក្នុង​ពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ និន្នាការ​នៃ​ការធ្វើ​ការងារ​ចល័ត ឯករាជ្យ ដោយ​ពុំ​ចាំបាច់​ទៅ​ធ្វើការ​នៅ​ការិយាល័យ​ផ្ទាល់ ធ្វើការ​តាម​ហាង​កាហ្វេ ធ្វើការ​នៅ​ផ្ទះ មាន​កំណើន​យ៉ាង​សម្បើម​ នៅ​ទូទាំង​ពិភព​លោក។ យ៉ាងណាមិញ ទោះ​បី​ជា​មនុស្ស​ត្រូវការ​ការបត់បែន​និង​ភាព​ឯករាជ្យ​ខ្ពស់​ដូចនេះក្ដី ក៏ពួកគេ​ត្រូវការ​ការភា្ជប់​ទំនាក់ទំនង​ជាមួយ​សហគមន៍​ផង​ដែរ ដើម្បីរក្សា​តុល្យភាព​រវាង​ការងារ​និង​ជីវិត​ផ្ទាល់​ខ្លួន ។
ការប្រែប្រួល​បរិបទ​ការងារ​សាកល និង​​ឥរិយាបទ​​ប្រើប្រាស់​​ការិយាល័យ។
ដោយ
Advertisement

យោង​​តាម​របាយការ​ណ៍​សិក្សា​មួយ​របស់ IWG កាលពី​ដើមឆ្នាំ២០១៩, ៨៥% នៃ​អ្នក​ចូលរួម​នៅក្នុង​ការស្ទង់មតិ បាន​និយាយ​ថា ផលិតភាព​ការងារ​កើនឡើង​ ប្រសិន​បើ​ពួកគេ​មាន​ភាពបន់បែន​សម្រាប់​ការងារ​របស់​ពួកគេ។ តួលេខ​នេះ គឺ​មានន័យថា ក្នុង​ចំណោម​ម​នុស្ស ៥នាក់ គឺមាន ៤នាក់ ដែល​បញ្ជាក់​ថា សម្រាប់​ឱកាស​ការងារ​២​ប្រហាក់​ប្រហែល​គ្នា ពួកគេ​នឹង​មិន​ទទួល​យក​ការងារ​ដែល​មិន​ផ្តល់​លក្ខខណ្ឌ​ការងារ​បត់បែន​នោះ​ឡើយ។ 

ដោយសារ​ពិភពលោក​ត្រូវ​រង​ការវាយប្រហារ​ពី​វីរុសរាតត្បាត កូវិដ១៩ ចាប់ពី​ដើមឆ្នាំ​២០២០ មក​ដល់​ពេល​នេះ មនុស្ស​ស្ទើរ​តែ​មួយ​ពិភពលោក​មិន​អាច​ទៅ​ធ្វើការ​នៅ​ការិយាល័យ ឬ​ហាងកាហ្វេ និង​កន្លែង​ធ្វើការ​រួមគ្នា​បាន​ដូច​មុន​ទេ នេះ​មាន​ន័យ​ថា ឥរិយាបថ​ក្នុង​​ការរស់នៅ​និង​ការ​ធ្វើ​​ការងារ មាន​​ការផ្លាស់ប្តូរ​​យ៉ាងខ្លាំង ។ 

បើយោងតាម​របាយការណ៍ស្ដីពី​ការប្រែប្រួល​នៃ​អនាគត​នៃ​កន្លែង​ធ្វើការងារ របស់ cushman & wakefields គេ​បាន​រកឃើញ​ថា ៖

ចាប់ពី​ដើមឆ្នាំ​២០២០ មក​ដល់​ពេល​នេះ មនុស្ស​ស្ទើរ​តែ​មួយ​ពិភពលោក​មិន​អាច​ទៅ​ធ្វើការ​នៅ​ការិយាល័យ ឬ​ហាងកាហ្វេ និង​កន្លែង​ធ្វើការ​រួមគ្នា​បាន​ដូច​មុន​ទេ។

  1. និយោជិត អាច​ធ្វើការ​បាន​យ៉ាង​មាន​ផលិតភាព នៅគ្រប់​ទីកន្លែង ដោយ​មិន​ចាំបាច់​តែ​នៅ​ការិយាល័យ នោះ​ទេ។
  2. ភាព​បត់បែន​និង​របៀប​ធ្វើការងារ​ថ្មី កំពុង​​មាន​សន្ទុះ​កើនឡើង ។ 
  3. ភាព​ធម្មតា​ថ្មី (new normal) នឹង​ក្លាយជា​បណ្តាញ​ទីកន្លែង​ធ្វើការងារ​ពេញលេញ។

បើតាមចំណុច​ទាំង​៣ ខាងលើ​នេះ កន្លែង​ធ្វើការងារ​មិន​ចាំបាច់​ទាល់​តែ​ជា​អគារ​នោះ​ទេ ក៏​មិនមែន​ជា​ទិសដៅ​តែមួយ​នោះ​ដែរ តែ​វា​នឹង​ក្លាយ​ទៅ​ជា​បណ្តាញ​នៃ​ទីតាំងរូបី និង​ទីតាំងនិម្មិត។ 

ប្រព័ន្ធ​អេកូឡូស៊ី​ថ្មី​នៃ​ទីកន្លែង​ធ្វើការងារ នឹង​ផ្តល់​ភាព​បត់បែន​ទៅ​តាម​តម្រូវការ​នៃ​ប្រភេទ​ការងារ និង​ផ្តល់​ឲ្យ​មាន​ភាពងាយ​ស្រួល ដល់​មនុស្ស​ទូទៅ នៅ​លើ​ពិភព​លោក បន្ទាប់ពី​ការរលត់​ទៅ​នៃ​វីរុស​កូវីដ១៩។

ទាក់ទង​នឹង​​ទិដ្ឋភាព​នៃ​ការធ្វើ​​ការងារនៅ​​ក្រោយ កូវីដ១៩ នៅ​កម្ពុជា លោក ម៉ី ផល្គុន ស្ថាបនិក និងជា​នាយក​គ្រប់គ្រង ក្រុមហ៊ុន PHALKUN COMMERCIAL យល់​ឃើញ​ថា ឥរិយាបថ​នៃ​របៀប​ធ្វើការងា​របស់​ប្រជាជន​កម្ពុជា ជាពិសេស អ្នកធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ នឹង​​ផ្លាស់ប្ដូរ​កាន់តែ​លឿន​ទៅតាម​​និន្នាការ​ការងារ​ឯករាជ្យ និង ត្រូវការ​ភាព​បន់បែន​ខ្ពស់​ជាង​ពេល​មុនៗ។ 

លោក ម៉ី ផល្គុន ស្ថាបនិក និងជា​នាយក​គ្រប់គ្រង ក្រុមហ៊ុន PHALKUN COMMERCIAL

លោក ម៉ី ផល្គុន និយាយ​ដូច្នេះថា ៖ "ទីផ្សារ​ការិយាល័យ​ត្រូវតែ​ផ្តល់​ភាពបត់បែន និង​ភាព​ច្នៃប្រឌិត ខុសពី​ពេលមុនៗ ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​មកជួល​ទីតាំង​ការិយាល័យ និង​កន្លែងធ្វើការ ឲ្យ​ស្រប​តាម​និន្នាការ​ថ្មីនេះ។"

លោក ផល្គុន បន្ថែម​ទៀត​ថា ៖ "ទីផ្សារ​ការិយាល័យ​នឹង​នៅតែ​មាន​តម្រូវការ និង​កំណើន​នៅ​ដើម​ឆ្នាំ២០២១ បើ​ម្ចាស់​អគារ​ការិយាល័យ​ទាំងឡាយ​បំពេញ​តម្រូវការ​ទីផ្សារ​នេះ​បាន ។ តែ​យើង​ជា​អ្នក​ប្រើប្រាស់ ការិយាល័យ សំដៅ​ដល់​បណ្តា​ក្រុមហ៊ុន​ក្នុង​ស្រុក​ទាំងឡាយ ចាំបាច់​ត្រូវ​បង្កើត​គោលបំណង​ថ្មី​សម្រាប់​កន្លែង​ធ្វើការ​របស់យើង ដូចជា ជា​កន្លែង​ផ្តល់​ការលើក​ទឹកចិត្ត ការកសាង​វប្បធម៌​ការងារ ផ្សះផ្សារ កន្លែងជួប​និង​បង្កើន​ទំនុកចិត្ត​ជូន​អតិថិជន និង​ដៃគូ និង ជាពិសេស ជាកន្លែង​ស្រាវជ្រាវ បណ្តុះបណ្តាល បង្កើន​ភាព​ច្នៃ​ប្រឌិត និង​ការ​បង្កើតថ្មី សម្រាប់​​ផលិតផល​និង​សេវាកម្ម​របស់​ក្រុមហ៊ុន​អ្នក។ 

ក្រុមហ៊ុន​ទាំងឡាយ​ដែល​ចង់​រក្សា​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព ត្រូវ​គិតគូរ​ផ្តល់​ជម្រើស​ផ្សេងៗ​ដល់ និយោជិតរបស់​ខ្លួន ពាក់ព័ន្ធ​នឹង​ភាព​បត់បែន​ក្នុង​ការ​បំពេញ​ការងារ បើមិន​ចង់​របេះ​ធនធាន​មនុស្ស​ទៅ​ក្រុមហ៊ុន​ផ្សេង ដែល​គេ​បាន​គិតគូរ​មុន​នោះទេ" ៕ 

Advertisement



អត្ថបទបន្ទាប់


អ្វីជា​បំណុល​ល្អ និង​អ្វី​ជា​បំណុល​អាក្រក់?

ចំណេះដឹង
សម័យ​សម្ភារនិយម គេឃើញ​មាន​និន្នាការ​កើន​ឡើង​នៃ​ការ​ខ្ចី​បុល​ដើម្បី​ទិញ​សម្ភារ​ប្រើប្រាស់​បែប​បង្ហាញ​ពី​ភាព​ទាន់សម័យ ដូចជា ទូរស័ព្ទ​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ