សិង្ហ​បុរី

កត្តា​សំខាន់​៣​យ៉ាង​ដែល​ធ្វើ​ឲ្យ​សិង្ហ​បុរី​ជា​ប្រទេស​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច


កាល​ទើប​បាន​ឯករាជ្យ​ភ្លាម​នៅ​ឆ្នាំ​១៩៦៥ ប្រទេស​សិង្ហ​បុរី​ជា​ប្រទេស​តូច​និង​ក្រីក្រ គ្មាន​ធនធាន​ធម្មជាតិ ប្រជាជន​ក៏​តិច។ និយាយ​ទៅ កាល​នោះ​ ប្រទេស​តូច​មួយ​នេះ​ជួប​ស្ថានភាព​លំបាក​ខ្លាំង​ក្រៃលែង។
សិង្ហ​បុរី
ដោយ

ប៉ុន្តែ បច្ចុប្បន្ន ប្រទេស​តូច​មួយ​នេះ​ក្លាយ​ជា​ប្រទេស​អ្នក​មាន​ក្នុង​ពេល​មិន​ដល់​កន្លះ​សតវត្សរ៍​ផង។ ហើយ​នាយករដ្ឋមន្ត្រី​ដំបូង​បង្អស់​របស់​ប្រទេស​នេះ គឺ​លោក លី ក្វាន់យូ មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ជុំវិញ​ពិភព​លោក​រហូត​ទល់​សព្វ​ថ្ងៃ។ 

តើ​មាន​កត្តា​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​សិង្ហ​បុរី​មាន​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​ដ៏​សម្បើម​ដូច្នេះ ? 


ទីមួយ សិង្ហ​បុរី​ស្ថិត​នៅ​ចំទីតាំង​យុទ្ធសាស្ត្រ និង​មាន​កំពង់ផែ​ធម្មជាតិ ដែល​ផ្ដល់​អត្ថ​ប្រយោជន៍​ដ៏​ច្រើន​សម្បើម។ សិង្ហបុរី​ស្ថិត​នៅ​ចំ​មាត់​ជ្រោយ​ម៉ាឡាកា ដែល​ជា​ផ្លូវ​ឆ្លង​កាត់​នៃ​ពាណិជ្ជកម្ម​តាម​ផ្លូវ​សមុទ្រ​ប្រហែល ៤០​ភាគរយ​របស់​ពិភពលោក។ ទីតាំង​នេះ​ជា​ប៉ុស្តិ៍​ពាណិជ្ជកម្ម​ដ៏​សំខាន់​ កាល​ពី​សតវត្សរ៍​ទី​១៤ និង​ជា​ថ្មី​ម្ដង​ទៀត នៅ​សតវត្សរ៍​ទី​១៩។ ហើយ​មក​ដល់​សម័យ​លោក លី ក្វាន់យូ សិង្ហបុរី​ទទួល​បាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​ទីតាំង​យុទ្ធសាស្ត្រ​និង​កំពង់ផែ​នេះ។



ទីពីរ សម័យ​លោក លី ក្វាន់យូ សិង្ហ​បុរី​បើក​ទូលាយ​ទទួល​ពាណិជ្ជកម្ម និង​វិនិយោគ​បរទេស។ វិនិយោគិន​ចម្រុះ​ជាតិ​សាសន៍ បាន​មក​រក​ស៊ី​នៅ​ទីនេះ និង​ពង្រីក​ពាណិជ្ជកម្ម​របស់​ខ្លួន​យ៉ាង​គគ្រឹក​គគ្រេង។


ទីបី រដ្ឋាភិបាល​សិង្ហ​បុរី​មាន​ទំហំ​តូច មាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់ និង​ស្មោះ​ត្រង់​គ្មាន​អំពើ​ពុករលួយ ដែល​លក្ខណ​សម្បត្តិ​ទាំង​នេះ មិន​មាន​ទេ​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​ដែល​ជា​អ្នក​ជិត​ខាង​របស់​សិង្ហ​បុរី។ មែន​ទែន​ទៅ សិង្ហបុរី​តែងតែ​ជាប់​ចំណាត់​ថ្នាក់​នៅជួរ​​លើ​គេ ជា​ប្រទេស​ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្ម។ 

ប៉ុន្តែ ទន្ទឹម​នឹង​ភាព​ជោគជ័យ​ទាំង​នេះ សិង្ហបុរី​ក៏​មាន​ចំណុច​ខ្វះខាត​ដែរ ជា​ពិសេស ប្រទេស​នេះ​មាន​របៀប​គ្រប់​គ្រង​បែប​ផ្ដាច់​ការ រឹត​ត្បិត​សេរី​ភាព​សារព័ត៌មាន និង​គោលនយោបាយ​សង្គម​មិន​សេរី។ ការ​ធ្វើ​បាតុកម្ម​តវ៉ា គឺ​កម្រ​ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាត​ណាស់​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី៕

អញ្ជើញ​ទស្សនា​វីដេអូ​អំពី​ «ហេតុ​អ្វី​បាន​ជា​សិង្ហបុរី​ជោគជ័យ​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច?»

ប្រភព៖ គេហ​ទំព័រ​ទស្សនាវដ្ដី​ The Economist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ល្បិច​បោក​ប្រាស់​លុយ​កាក់​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន !!!

បច្ចុប្បន្ន​នេះ ខណៈ​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប ក្រុម​ជន​ខិល​ខូច​ក៏​មាន​ល្បិច​បោក​ប្រាស់​កាន់​តែ​ទំនើប ប្លែកៗ​ដូច​គ្នា​ដែរ ដែល​ប្រការ​ន…

សាក​ទាយ​មើល៍ ! តើ​ជាតិ​សាសន៍​ណា​អាន​ច្រើន​ជាង​គេ?

នៅ​ពេល​និយាយ​ដល់​ការ​អាន​ក្នុង​ផ្នត់​គំនិត​របស់​មនុស្ស​ភាគ​ច្រើន​គិត​ថា ប្រជាជន​នៅ​បណ្តា​ប្រទេស​លោក​ខាង​លិច​គឺ​ជា​អ្នក​ដែល​និយម​ចូល​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ