សិង្ហបុរី

សិង្ហបុរី មានមហិច្ឆតាពង្រីកជើងមេឃសេដ្ឋកិច្ចអាស៊ានទៅកាន់អាស៊ីកណ្តាលនៅពេលខ្លួនធ្វើជាប្រធានអាស៊ាន


សិង្ហបុរី កំពុងជំរុញឱ្យអាស៊ានពង្រីកទំនាក់ទំនងសេដ្ឋកិច្ចទៅកាន់តំបន់ថ្មីៗ ដោយក្នុងឋានៈជាប្រធាន​អាស៊ាននៅឆ្នាំ២០២៧ ប្រទេសដែនកោះមួយនេះ ​មានមហិច្ឆតាពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ីអាគ្នេយ៍ និងអាស៊ីកណ្តាល ដោយផ្តោតលើពាណិជ្ជកម្ម ថាមពល ការដឹកជញ្ជូន និងការតភ្ជាប់ឌីជីថល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃទី២៧ ខែសីហា នេះ។
សិង្ហបុរី
ដោយ

ថ្លែងនៅប្រទេសកាហ្សាក់ស្ថាន ដែលស្ថិតនៅតំបន់អាស៊ីកណ្ដាល កាលពីថ្ងៃទី២៦ ខែសីហា ទេសរដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានលើកឡើងថា សិង្ហបុរី ចង់ឱ្យអាស៊ានពង្រីកទំនាក់ទំនងលើសពីដៃគូប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ីកណ្តាលឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។ ផែនការនេះកើតឡើង ស្របពេលសិង្ហបុរី និងកាហ្សាក់ស្ថាន កំពុងពង្រីកភាពជាដៃគូ ដោយបានចុះកិច្ចព្រមព្រៀងលើច្រករបៀងកណ្ដាល ដែលជាផ្លូវពាណិជ្ជកម្មភ្ជាប់ចិន និងអឺរ៉ុប កាត់តាមអាស៊ីកណ្តាល ព្រមទាំងការគ្រប់គ្រងធនធានទឹក។
មន្ត្រីជាន់ខ្ពស់រូបនេះបានអះអាងថា សិង្ហបុរី នឹងជួយកាហ្សាក់ស្ថានកែលម្អពាណិជ្ជកម្មឌីជីថល ភ័ស្តុភារកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រព័ន្ធគយ។ បរិមាណទំនិញឆ្លងកាត់តាមច្រកនេះកំពុងកើនឡើងប្រមាណ៣០% ក្នុងមួយឆ្នាំ ខណៈការរំខានលើផ្លូវពាណិជ្ជកម្មផ្សេងៗបានធ្វើឱ្យច្រករបៀងកណ្ដាលកាន់តែមានសារៈសំខាន់។
ការគ្រប់គ្រងទឹកក៏ជាអាទិភាពមួយទៀត ដោយសិង្ហបុរីនឹងចែករំលែកជំនាញលើការគ្រប់គ្រងទឹកជំនន់ ការកែច្នៃទឹក និងបច្ចេកវិទ្យាឌីជីថល ខណៈកាហ្សាក់ស្ថាន ប្រឈមនឹងបម្រែបម្រួលអាកាសធាតុ និងការខ្វះខាតទឹក។ ប្រទេសទាំងពីរ ក៏នឹងសហការលើបច្ចេកវិទ្យា AI បច្ចេកវិទ្យាឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារួមទាំងការបណ្តុះបណ្តាលមន្ត្រីអាស៊ីកណ្តាល។
គួរបញ្ជាក់ថា កាហ្សាក់ស្ថានជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សិង្ហបុរីនៅអាស៊ីកណ្តាល ដោយពាណិជ្ជកម្មទំនិញទ្វេភាគីមានទំហំជាង៣២៦លានដុល្លារ និងការវិនិយោគសិង្ហបុរីក្នុងទំហំប្រមាណជាង២ពាន់លានដុល្លារ។ លោក លី សៀនឡុង បានសង្កត់ធ្ងន់ថា សិង្ហបុរីអាចក្លាយជាច្រកសម្រាប់អាជីវកម្មអាស៊ីកណ្តាលចូលអាស៊ីអាគ្នេយ៍ ខណៈកាហ្សាក់ស្ថានអាចជាស្ពានភ្ជាប់ក្រុមហ៊ុនសិង្ហបុរី ទៅកាន់អាស៊ីកណ្តាល និងទីផ្សារអឺរ៉ាស៊ី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


​​ចិន-ឥណ្ឌា ចាប់ដៃគ្នា ៖ តើតុល្យភាពអំណាចពិភពលោកនឹងប្រែប្រួលយ៉ាងណាខ្លះ?

​​ចិន និងឥណ្ឌា គឺជាមហាអំណាចយក្សទាំងពីរនៅតំបន់អាស៊ី ដែលជាប្រវត្តិសាស្ត្រតែងតែមានភាពរកាំរកូស និងប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាល់ ចុះប្រសិនប…

ការសិក្សាស្រាវជ្រាវមួយបង្ហាញថា ចិននឹងក្លាយជាមហាសេដ្ឋកិច្ចលេខ១នៅត្រឹមឆ្នាំ២០៥០

ការយល់ឃើញរបស់សកលលោកចំពោះប្រទេសចិន កំពុងផ្លាស់ប្តូរគួរឱ្យកត់សម្គាល់មិនធ្លាប់មានចាប់តាំងបញ្ចប់សង្គ្រាមត្រជាក់មក។ របាយការណ៍រួមគ្នាមួយដែលចេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ