Latest

Articles by published date

លទ្ធផលស្ទង់មតិរបស់ NIDA បានបកអាក្រាតថា មូលធនខ្មៅបរទេស និងមន្ត្រីលក់ឧត្តមគតិ គឺជាមហារីកសង្គមដ៏គ្រោះថ្នាក់បំផុតនៅថៃ

ដោយ​ ​ ខេមបូណូមីស
ប្រទេសថៃ កំពុងតែធ្លាក់ចូលទៅក្នុងវិបត្តិសន្តិសុខសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរពីការវាយលុក នៃបណ្តាញមូលធនខ្មៅខុសច្បាប់ និងល្បែងជួលជនជាតិថៃ ឱ្យឈរឈ្មោះជំនួស។ លទ្ធផលស្ទង់មតិចុងក្រោយបង្អស់របស់វិទ្យាស្ថានជាតិ គ្រប់គ្រងការអភិវឌ្ឍរដ្ឋបាល (NIDA) បានព្រមានថា ប្រជាពលរដ្ឋថៃ កំពុងរស់នៅក្នុងក្តីភ័យខ្លាច ខណៈបញ្ហាដ៏គ្រោះថ្នាក់បំផុត ដែលកំពុងបំផ្លាញជាតិ គឺអំពើពុករលួយរបស់មន្ត្រីរាជការ ដែលលក់ឧត្តមគតិខ្លួនឯង។