អំពើពុករលួយ

អាជ្ញាធរចិន បើកការស៊ើបអង្កេតលើអតីតប្រធានធនាគារអភិវឌ្ឍន៍ចិន ពីបទពុករលួយ


យុទ្ធនាការកម្ចាត់អំពើពុករលួយនៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសចិន នៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុក ដោយកាលពីពេលថ្មីៗនេះ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងជាអ្នកសេដ្ឋកិច្ចជាន់ខ្ពស់បំផុតមួយរូបត្រូវបានអាជ្ញាធរក្រុងប៉េកាំង បានបើកការស៊ើបអង្កេតជាផ្លូវការពីបទរំលោភវិន័យបក្ស និងច្បាប់រដ្ឋយ៉ាងធ្ងន់ធ្ងរ។ ទីភ្នាក់ងារព័ត៌មានស៊ិនហួរ (Xinhua) បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់រូបនោះ គឺលោក អ៊ូយ៉ាង វៃមីន (Ouyang Weimin) អតីតប្រធានធនាគារអភិវឌ្ឍន៍ចិន និងជាអតីតអនុលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន។
អំពើពុករលួយ
ដោយ

គណៈកម្មការកណ្តាលទទួលបន្ទុកការត្រួតពិនិត្យវិន័យ ដែលជាស្ថាប័នឃ្លាំមើល និងប្រឆាំងអំពើពុករលួយកំពូលរបស់ប្រទេសចិន បានប្រកាសនៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ថា អតីតប្រធានធនាអភិវឌ្ឍន៍ចិន លោក អ៊ូយ៉ាង វៃមីន កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់បំផុត។ ការចាត់វិធានការនេះកើតឡើងស្របពេលដែលអតីតអនុប្រធានធនាគាររូបនេះ ត្រូវបានស្ថាប័នតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១២ឆ្នាំ ព្រមទាំងពិន័យជាប្រាក់មួយចំនួនពីបទទទួលសំណូក។
សេចក្តីថ្លែងការណ៍ផ្លូវការបានគូសបញ្ជាក់ថា ករណីរបស់លោក វៃមីន គឺជាសំណុំរឿងខ្នាតធំ ដែលកំពុងចាត់ការដោយផ្ទាល់ពីសំណាក់គណៈកម្មការកណ្តាលបក្សកុម្មុយនីស្តចិនសម្រាប់ការត្រួតពិនិត្យវិន័យ រួមសហការជាមួយគណៈកម្មការត្រួតពិនិត្យជាតិរបស់ចិន។
មុនពេលធ្លាក់ខ្លួនក្នុងរឿងអាស្រូវនេះលោក អ៊ូយ៉ាង វៃមីន គឺជាអ្នកស្រាវជ្រាវ និងជាសេដ្ឋវិទូជាន់ខ្ពស់ដ៏លេចធ្លោមួយរូប ដែលធ្លាប់ទទួលបានប្រាក់ឧបត្ថម្ភពិសេសពីក្រុមប្រឹក្សារដ្ឋចិន។ ក្រៅពីនេះ លោក ធ្លាប់កាន់តំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានទូទាត់ នៃធនាគារប្រជាជនចិន ហើយបច្ចុប្បន្នលោកក៏កំពុងបម្រើការជាអនុប្រធានសមាគមហិរញ្ញវត្ថុចិនផងដែរ។
ទោះបីជាអាជ្ញាធរចិនមិនទាន់ប្រកាសពីទណ្ឌកម្មចុងក្រោយក៏ដោយ ប៉ុន្តែផ្អែកលើចំណាត់ការកន្លងមក ជោគវាសនារបស់លោក វៃមីន ទំនងជាមិនខុសពីមន្រ្តីជាន់ខ្ពស់ដទៃទៀតឡើយ គឺត្រូវប្រឈមមុខនឹងទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ។
គួររំលឹកថា កាលពីឆ្នាំ២០២៥ កន្លងទៅ ស្ថាប័នប្រឆាំងអំពើពុករលួយកំពូលរបស់ចិនបានដាក់ទណ្ឌកម្មវិន័យលើមន្ត្រីចិនរហូតដល់ទៅជាង៩៨ម៉ឺននាក់ ក្នុងនោះមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្ត និងថ្នាក់រដ្ឋមន្ត្រីចំនួន ១១៥នាក់ ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេត និង៦៩នាក់ ត្រូវបានសម្រេចដាក់ទណ្ឌកម្មរួចរាល់ហើយ ដែលនេះស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី ស៊ី ជីនពីង ក្នុងការបោសសម្អាតអំពើពុករលួយដោយគ្មានការលើកលែងឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វិស័យនាំចេញរបស់ថៃ កំពុងរងការរង្គោះរង្គើ ក្រោយរងសម្ពាធពីអាម៉េរិក ជុំវិញការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ

វិស័យនាំចេញដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃ កំពុងជួបបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភ បន្ទាប់ពីសហរដ្ឋអាម៉េរិក បានលើកច្បាប់ពាណិជ្ជកម្ម…

លទ្ធផលស្ទង់មតិរបស់ NIDA បានបកអាក្រាតថា មូលធនខ្មៅបរទេស និងមន្ត្រីលក់ឧត្តមគតិ គឺជាមហារីកសង្គមដ៏គ្រោះថ្នាក់បំផុតនៅថៃ

ប្រទេសថៃ កំពុងតែធ្លាក់ចូលទៅក្នុងវិបត្តិសន្តិសុខសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរពីការវាយលុក នៃបណ្តាញមូលធនខ្មៅខុសច្បាប់ និងល្បែងជួលជនជាតិថៃ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ