Latest

Articles by published date

ឯកឧត្តម វង្សី វិស្សុត ជឿជាក់ថា គម្លាតនៃការអភិវឌ្ឍរវាងប្រទេស និងប្រទេសនឹងរីកប៉ោងកាន់តែធំ បើចាប់យកបច្ចេកវិទ្យាមិនទាន់ការប្រកួតប្រជែង និងខុសទិសដៅ

ដោយ​ ​ ខេមបូណូមីស
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានចាត់ទុកការចាប់យកបច្ចេកវិទ្យាឌីជីថលបានក្លាយជាកត្តាកំណត់ឧត្តមភាពប្រកួតប្រជែង និងជោគវាសនារបស់ប្រទេសជាតិ ស្ថាប័ន សហគ្រាស ក៏ដូចជាបុគ្គលនីមួយៗ។ ប៉ុន្តែប្រសិនបើការចាប់យកបច្ចេកវិទ្យាមិនបានទាន់ពេលវេលា ខុសទិសដៅ មិនទាន់ការប្រកួតប្រជែង ឬមិនទាន់តម្រូវការនៃស្ថានភាពជាក់ស្តែងនោះវានឹងធ្វើឱ្យគម្លាត នៃការអភិវឌ្ឍនឹងកាន់តែរីកធំឡើងទាំងក្នុងកម្រិតរវាងប្រទេស និងប្រទេស និងរវាងប្រជាជន និងប្រជាជនផងដែរ។