វិស័យថាមពល

IEA បន្ទាបការព្យាករការផ្គត់ផ្គង់ប្រេងនៅឆ្នាំ២០២៦ ម្ដងទៀត ខណៈលោក ត្រាំ អះអាងថា អាម៉េរិក កំពុងគ្រប់គ្រងច្រក Hormuz


ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួននៅថ្ងៃទី១២ ខែសីហា ថា ការផ្គត់ផ្គង់ប្រេងសកលក្នុងឆ្នាំ២០២៦ នឹងត្រូវកាត់ផ្ដាច់ប្រមាណជាង៤លានបារ៉ែលក្នុងមួយថ្ងៃ ឬស្មើនឹងប្រមាណ ៤% ដោយសារតែជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើងជាថ្មីកាលពីខែកក្កដា។ បញ្ហានេះកំពុងរុញច្រានសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចូលកាន់តែជ្រៅក្នុងវិបត្តិកង្វះខាតថាមពលដ៏គ្រោះថ្នាក់។
វិស័យថាមពល
ដោយ

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuters និង Anadolu Agency ទីភ្នាក់ងារ IEA បានបញ្ជាក់ថា ដោយសារកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz និងផ្លូវនាវាចរណ៍ Bab el-Mandeb ឡើងវិញដោយសុវត្ថិភាពនៅតែស្ថិតក្នុងភាពទាល់ច្រក IEA ត្រូវតែបង្ខំចិត្តទម្លាក់តួលេខព្យាករការផ្គត់ផ្គង់ប្រេងសកលសម្រាប់ចុងឆ្នាំ២០២៦ នេះជាថ្មីម្តងទៀត។ ការធ្លាក់ចុះនៃការផ្គត់ផ្គង់រហូតដល់ជាង៤លានបារ៉ែលក្នុងមួយថ្ងៃនេះ គឺអាក្រក់ជាងការព្យាករពីមុនកាលពីខែកក្កដា ដែលធ្លាប់ព្យាករត្រឹមតែ ជាង៣លានបារ៉ែលក្នុង១ថ្ងៃ ហើយវាបានធ្វើឱ្យទំហំផ្គត់ផ្គង់សរុបទូទាំងពិភពលោកធ្លាក់មកត្រឹមជាង១០២លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរបាយការណ៍ព្យាករឆ្នាំនេះ។
ជាមួយគ្នានេះកាលពីថ្ងៃទី១១ ខែសីហា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា លោកមិនដែលទុកចិត្តប្រទេសអ៊ីរ៉ង់ឡើយ ហើយទីក្រុងវ៉ាស៊ីនតោន បានក្តោបក្តាប់ស្ថានភាពនៅផ្លូវទឹកយុទ្ធសាស្ត្រនោះរួចស្រេចហើយ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា នៅពេលនេះអាម៉េរិក កំពុងគ្រប់គ្រងលើច្រកសមុទ្រ Hormuz ទាំងស្រុង ពួកគេមិនមានអំណាចគ្រប់គ្រងអ្វីទៀតទេ។
គួរបញ្ជាក់ថា តំបន់មជ្ឈិមបូព៌ា បានធ្លាក់ចូលទៅក្នុងសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីការប្រឈមមុខដាក់គ្នារវាងអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ។ ការមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ព្រមទាំងការស្ទះចរាចរណ៍នៅច្រកសមុទ្រ Hormuz កំពុងបន្តវាយប្រហារយ៉ាងខ្លាំងលើខ្សែច្រវាក់ផ្គត់ផ្គង់ថាមពល និងសេដ្ឋកិច្ចពិភពលោកទាំងមូល៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


​អ្នកការទូតអាម៉េរិក អះអាងថា អាស៊ីអាគ្នេយ៍នៅតែជាតំបន់អាទិភាពសម្រាប់រដ្ឋបាលលោក ត្រាំ

ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំអាស៊ាន លោក ខេវិន គីម (Kevin Kim) បានចេញមុខបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ទីក្រុងវ៉ាស៊ីន…

តើមានមូលហេតុអ្វីបានជាអឺរ៉ុបជាទ្វីបដែលឡើងកម្ដៅលឿនបំផុតក្នុងពិភពលោក?

ពិភពលោកទាំងមូលកំពុងប្រឈមនឹងគ្រោះអាសន្នអាកាសធាតុ ដោយសារការដុតប្រេងឥន្ធនៈហ្វូស៊ីល បញ្ចេញឧស្ម័នកាបូនគ្របដណ្ដប់បរិយាកាស។ ប៉ុន្តែអ្វីដែលគួរឱ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ