វិស័យការពារជាតិ

ថៃ ត្រៀមប្រើទំនាក់ទំនងយោធាធ្វើជាសន្លឹកបៀ ដើម្បីដាក់សម្ពាធអាម៉េរិក ក្នុងការចរចាពាណិជ្ជកម្ម


ស្របពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរមិនទាន់អាចស្ទុះងើបឡើងវិញផង ស្រាប់ពេលនេះលេចឡើងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយបន្ថែមទៀត។ យោងតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg អគារពាណិជ្ជកម្ម និងមជ្ឈមណ្ឌលធំៗជាច្រើននៅទូទាំងប្រទេសចិន ដែលមានតម្លៃសរុបរហូតដល់ទៅ១៤៨ពាន់លានដុល្លារកំពុងប្រឈមមុខនឹងបញ្ហាអាយុកាលផ្លូវច្បាប់ ដោយសារសិទ្ធិកាន់កាប់ និងប្រើប្រាស់អគារទាំងនោះនៅសល់ពេលតិចជាង២០ឆ្នាំទៀតប៉ុណ្ណោះ។
វិស័យអចលទ្រព្យ
ដោយ

វិបត្តិអចលនទ្រព្យនៅប្រទេសចិន កំពុងឈានចូលដល់ដំណាក់កាលកាន់តែស្រពេចស្រពិល និងបង្កសម្ពាធយ៉ាងខ្លាំងដល់រដ្ឋាភិបាលទីក្រុងប៉េកាំង។ គម្រោងអចលនទ្រព្យធំៗមិនត្រឹមតែជួបវិបត្តិកកស្ទះការលក់ និងកង្វះខាតសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងប្រឈមនឹងបញ្ហាអាយុកាល នៃប្រើប្រាស់ទៀតផង។ យោងតាមទិន្នន័យស្រាវជ្រាវ គម្រោងអគារការិយាល័យ ផ្សារទំនើប និងឃ្លាំងស្តុកទំនិញធំៗជាច្រើន ដែលមានតម្លៃសរុបប្រមាណ១៤៨ពាន់លានដុល្លារត្រូវបានសាងសង់លើដីដែលជាកម្មសិទ្ធិរបស់រដ្ឋ ក្រោមលក្ខខណ្ឌជួលមានកំណត់។
នៅប្រទេសចិន ច្បាប់ចាត់ចែងដីធ្លីបានកំណត់ថា រដ្ឋអនុញ្ញាតឱ្យជួលដីរយៈពេល៤០ឆ្នាំសម្រាប់អាជីវកម្ម ផ្សារទំនើប, ៥០ឆ្នាំសម្រាប់តំបន់ឧស្សាហកម្ម និងការិយាល័យ និង៧០ឆ្នាំសម្រាប់អគារស្នាក់នៅ។ ប៉ុន្តែអ្វីដែលជាគ្រោះថ្នាក់នោះ គឺអគារពាណិជ្ជកម្មលំដាប់កំពូលៗជាច្រើននៅពេលនេះកំពុងជិតផុតកិច្ចសន្យា ដោយនៅសល់ពេលកាន់កាប់ត្រឹមតែប្រមាណ២០ឆ្នាំ ឬតិចជាងនេះប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកវិភាគព្រមានថា វាគឺជាគ្រាប់បែកពេលវេលាកំពុងរង់ចាំតែថ្ងៃផ្ទុះប៉ុណ្ណោះ។
បញ្ហានេះកំពុងបង្កើតជាសញ្ញាសួរដល់ក្រុមអ្នកវិនិយោគ។ អ្នកជំនាញបានចាត់ទុកបញ្ហានេះ ជាឧបសគ្គ និងជាក្តីកង្វល់សម្រាប់អ្នកវិនិយោគ ព្រោះគ្មាននរណាម្នាក់ចង់បោះទុនលើអគារ ដែលជិតបាត់បង់សិទ្ធិកាន់កាប់នោះទេ។ ពួកគេបានសង្កត់ធ្ងន់ថា ភាពមិនច្បាស់លាស់ នៃគោលនយោបាយរបស់រដ្ឋាភិបាលជុំវិញលក្ខខណ្ឌ និងតម្លៃសេវាក្នុងការបន្តកិច្ចសន្យាជួលដី គឺជាកត្តារាំងស្ទះយ៉ាងធ្ងន់ធ្ងរដល់ការងើបឡើងវិញ នៃវិស័យអចលនទ្រព្យទាំងមូល។ ប្រសិនបើរដ្ឋាភិបាលចិនមិនទាន់មានដំណោះស្រាយច្បាស់លាស់លើការបន្តកិច្ចសន្យាដីធ្លីនេះទេ នោះទំនុកចិត្តរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិនឹងកាន់តែដុនដាប៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក បើកការវាយប្រហាររិះគន់ការផ្តល់ប្រាក់កម្ចីរបស់ចិន គ្មានតម្លាភាព និងកំពុងបង្កើតបំណុលវ័ណ្ឌក តែចិន ច្រានចោល ហើយអះអាងថា កម្ចីខ្លួនបានចូលរួមអភិវឌ្ឍន៍ពិតៗ​

សហរដ្ឋអាម៉េរិក បានបើកការវាយប្រហារពាក្យសម្តីដ៏ក្តៅគគុកលើចិន ដោយចោទប្រកាន់ថា ទីក្រុងប៉េកាំង កំពុងអនុវត្តកម្មវិធីផ្តល់ប្រាក់កម្ចីក្រៅប្រទេសប្រ…

​អ្នកការទូតអាម៉េរិក អះអាងថា អាស៊ីអាគ្នេយ៍នៅតែជាតំបន់អាទិភាពសម្រាប់រដ្ឋបាលលោក ត្រាំ

ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំអាស៊ាន លោក ខេវិន គីម (Kevin Kim) បានចេញមុខបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ទីក្រុងវ៉ាស៊ីន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ