វិស័យ​ការបរទេស

​អ្នកការទូតអាម៉េរិក អះអាងថា អាស៊ីអាគ្នេយ៍នៅតែជាតំបន់អាទិភាពសម្រាប់រដ្ឋបាលលោក ត្រាំ


ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំអាស៊ាន លោក ខេវិន គីម (Kevin Kim) បានចេញមុខបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការបន្តចូលរួមយ៉ាងស៊ីជម្រៅលើផ្នែកសេដ្ឋកិច្ច និងសន្តិសុខនៅក្នុងតំបន់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA អ្នកការទូតជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិក មានទិសដៅយុទ្ធសាស្ត្រច្បាស់លាស់ណាស់សម្រាប់អាស៊ីអាគ្នេយ៍ ហើយថ្នាក់ដឹកនាំកំពូលរបស់អាម៉េរិក​ បានកំណត់​រួចហើយថា តំបន់នេះ​នៅតែជាអាទិភាពចម្បង ដែលមិនអាចខ្វះបានសម្រាប់​រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។
វិស័យ​ការបរទេស
ដោយ

នៅក្នុងបទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មាន CNA ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំតំបន់អាស៊ាន លោក ខេវិន គីម បានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងរឹងមាំរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់។ លោកបានសង្កត់ធ្ងន់ថា អាស៊ីអាគ្នេយ៍នៅតែជាតំបន់ស្នូលនៃគោលនយោបាយការបរទេសអាម៉េរិក បើទោះបីជាបច្ចុប្បន្នមានការព្រួយបារម្ភមួយចំនួនជុំវិញគោលនយោបាយពន្ធគយថ្មីៗក៏ដោយ។
ឯកអគ្គរដ្ឋទូតរូបនេះបានថ្លែងថា លោកទទួលបានទិសដៅច្បាស់លាស់ណាស់ពីថ្នាក់ដឹកនាំកំពូលនៃរដ្ឋាភិបាលអាម៉េរិក ដោយថ្នាក់ដឹកនាំបានកំណត់យ៉ាងច្បាស់ថា អាស៊ីអាគ្នេយ៍នៅតែជាអាទិភាពកំពូលសម្រាប់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ លោកបានបន្តថា ចំណុចស្នូលនៃយុទ្ធសាស្ត្រអាម៉េរិក គឺការផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមក្នុងតំបន់ ខណៈគោលនយោបាយពាណិជ្ជកម្មរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺផ្តោតលើការបង្កើតលក្ខខណ្ឌប្រកួតប្រជែងស្មើភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកប៉ុណ្ណោះ។
ការចេញមុខបកស្រាយបែបនេះ បានធ្វើឡើងចំពេលដែលបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ជុំវិញទិសដៅពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបង្កជាសញ្ញាសួរលើទំនុកចិត្ត និងផលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។ ឆ្លើយតបនឹងការព្រួយបារម្ភនេះ លោក ខេវិន គីម បានពន្យល់ថា ការកែសម្រួលគោលនយោបាយពន្ធគយ គឺជាចលករដើរតួក្នុងការបង្កើតតុល្យភាពពាណិជ្ជកម្មឡើងវិញ និងជាការធានាថា ទំនិញដែលនាំចូលទៅកាន់ទីផ្សារអាម៉េរិក ត្រូវតែជៀសផុតពីការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។
បើតាមការបញ្ជាក់របស់លោក ខេវិន គីម ទំហំវិនិយោគរបស់អាម៉េរិក នៅអាស៊ីអាគ្នេយ៍ មានទំហំរហូតដល់ទៅជាង៥០០ពាន់លានដុល្លារ ដែលជាតួលេខមួយច្រើនជាងទំហំវិនិយោគរបស់អាម៉េរិក នៅប្រទេសចិន ហុងកុង ឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុន បញ្ចូលគ្នាទៅទៀត។ បច្ចុប្បន្នមានក្រុមហ៊ុនអាម៉េរិក ជាង៦,០០០ កំពុងប្រតិបត្តិការយ៉ាងសកម្មនៅក្នុងតំបន់អាស៊ាន ដែលការវិនិយោគទាំងនេះមិនត្រឹមតែបង្កើតការងាររាប់លានកន្លែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករជួយប្រទេសក្នុងតំបន់ធ្វើពិពិធកម្ម និងពង្រឹងភាពរឹងមាំ នៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថៃ ត្រៀមប្រើទំនាក់ទំនងយោធាធ្វើជាសន្លឹកបៀ ដើម្បីដាក់សម្ពាធអាម៉េរិក ក្នុងការចរចាពាណិជ្ជកម្ម

ស្របពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរមិនទាន់អាចស្ទុះងើបឡើងវិញផង ស្រាប់ពេលនេះលេចឡើងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយបន្…

IEA បន្ទាបការព្យាករការផ្គត់ផ្គង់ប្រេងនៅឆ្នាំ២០២៦ ម្ដងទៀត ខណៈលោក ត្រាំ អះអាងថា អាម៉េរិក កំពុងគ្រប់គ្រងច្រក Hormuz

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួននៅថ្ងៃទី១២ ខែសីហា ថា ការផ្គត់ផ្គង់ប្រេងសកលក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ