Latest

Articles by published date

ស្ថាប័នជំនាញព្យាករថា សេដ្ឋកិច្ចមានដំណើរការល្អប្រសើរនៅឆ្នាំនេះ ចុះហេតុអ្វីពលរដ្ឋមួយចំនួននៅតែរអ៊ូថា ពិបាករកស៊ី តើមកពីមូលហេតុអ្វី?

ដោយ​ ​ ខេមបូណូមីស
ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុងរង្វង់៥,៣% នៅឆ្នាំ២០២៤ មុនកើនដល់៥,៥% នៅឆ្នាំ២០២៥។ ទោះបីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ទទួលបានការវាយតម្លៃ និងព្យាករខ្ពស់ពីស្ថាប័នអន្តរជាតិ ក៏ដោយ តែគេសង្កេតឃើញថា ពលរដ្ឋមួយចំនួនបានចេញមកបង្ហាញអារម្មណ៍មិនសូវសប្បាយចិត្តចំពោះការព្យាករកំណើនសេដ្ឋកិច្ចនេះ ដោយពួកគេអះអាងថា ការរកស៊ីរបស់ពួកគេនៅតែជួបការលំបាក។ ហេតុអ្វីពលរដ្ឋមួយចំនួននៅតែរអ៊ូរទាំពិបាករកស៊ី ទាំងដែលស្ថាប័នជាតិ និងអន្តរជាតិ ព្យាករថា សេដ្ឋកិច្ចកម្ពុជា មានការកើនឡើងយ៉ាងដូច្នេះ?