វិស័យយោធា

កូរ៉េខាងត្បូងកំពុងពិចារណាដាក់ពង្រាយយោធានៅច្រកសមុទ្រហ័រមូស ក្រោយរងសម្ពាធពីអាម៉េរិក


ច្រកសមុទ្រហ័រមូស ដែលជាសមរភូមិប្រទាញប្រទង់ភូមិសាស្ត្រនយោបាយយ៉ាងស្រួចស្រាល់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ព្រមទាំងជាសរសៃឈាមដឹកជញ្ជូនថាមពលដ៏សំខាន់សម្រាប់ពិភពលោក កំពុងក្លាយជាសោកនាដកម្មនយោបាយសម្រាប់ទីក្រុងសេអ៊ូល។ សារព័ត៌មាន The Independent បានរាយការណ៍ថា ក្រោមសម្ពាធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ អាជ្ញាធរកូរ៉េខាងត្បូងកំពុងពិចារណាដាក់ពង្រាយកម្លាំង និងសម្ភារៈសឹកនៅច្រកសមុទ្រហ័រមូស ប៉ុន្តែមកទល់ពេលនេះមិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយនៅឡើយទេ។
វិស័យយោធា
ដោយ

កូរ៉េខាងត្បូងកំពុងធ្លាក់ចូលក្នុងស្ថានភាពច្របូកច្របល់ផ្នែកយុទ្ធសាស្ត្រក្នុងការពិចារណាដាក់ពង្រាយកម្លាំងយោធាទៅកាន់ច្រកសមុទ្រហ័រមូស ខណៈដែលកម្ដៅនៃសម្ពាធនយោបាយពីសំណាក់សហរដ្ឋអាម៉េរិកកើនឡើងកាន់តែខ្លាំង។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានគូសបញ្ជាក់កាលពីថ្ងៃទី៤ ខែកញ្ញា ថា ទីក្រុងសេអ៊ូលកំពុងពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តសំខាន់ៗរួមមានអាម៉េរិក ព្រីតថេន និងបារាំង ដើម្បីស្វែងរកយន្តការរួមក្នុងការការពារសេរីភាពនៃនាវាចរណ៍លើផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ ប៉ុន្តែលទ្ធផលនៃកិច្ចព្រមព្រៀងជាក់លាក់នៅតែមិនទាន់លេចរូបរាងនៅឡើយទេ។

ជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់បានចេញមុខបដិសេធដោយបកស្រាយថា របាយការណ៍ដែលអះអាងថា កូរ៉េខាងត្បូងសម្រេចចិត្តដាក់ពង្រាយទ័ពនោះ គឺជាព័ត៌មានខុសពីការពិត។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា រាល់ការប្រមូលកម្លាំង ឬបញ្ជូនយោធាទៅក្រៅប្រទេស ត្រូវឆ្លងកាត់ការពិចារណាយ៉ាងហ្មត់ចត់លើទិដ្ឋភាពច្បាប់ក្នុងស្រុក កម្រិតនៃការត្រៀមខ្លួនផ្នែកយោធា ជាពិសេសត្រូវមានការអនុម័តយល់ព្រមពីសភាជាតិជាមុនសិន។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់ប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានទម្លាយថា ផែនការរៀបចំយុទ្ធសាស្ត្ររបស់កូរ៉េខាងត្បូងកំពុងដំណើរការយ៉ាងស្ងៀមស្ងាត់ ហើយអាចនឹងត្រូវទម្លាក់ជូនសភាជាតិពិនិត្យនៅក្នុងខែនេះ ដើម្បីបើកផ្លូវឱ្យមានការដាក់ពង្រាយកងទ័ពមុនដំណាច់ឆ្នាំ២០២៦ នេះ។

ប្រភពដដែលបានឱ្យដឹងទៀតថា ជម្រើសសឹកដែលកំពុងត្រូវបានលើកមកជជែកដេញដោលរួមមានការបញ្ជូនយន្តហោះល្បាតសមុទ្រ, នាវាប្រយុទ្ធ និងនាវាគាំទ្រភស្តុភារកងទ័ពជើងទឹក និងក្រុមកម្ទេចគ្រាប់រំសេវ និងបោសសម្អាតមីនក្នុងទឹក។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រយោធារបស់កូរ៉េខាងត្បូងពេលនេះ កំពុងត្រូវគេតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះវាអាចជាចំណុចរបត់ថ្មីមួយនៅក្នុងទំនាក់ទំនងអន្តរជាតិ និងសន្តិសុខថាមពលសកល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ស៊ី ជីនពីង គ្រោងដឹកនាំប្រតិភូធុរកិច្ចកំពូលៗដ៏កម្រទៅបំពេញទស្សនកិច្ចនៅអាម៉េរិកនៅចុងខែនេះ

ប្រភពព័ត៌មានសំខាន់ៗចំនួនពីរបានទម្លាយឱ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កំពុងរៀបចំផែនការសម្ងាត់មួយ ដោយគ្រោងដឹកនាំគណៈប្រតិភូធុរកិ…

អាម៉េរិក និងចិនគ្រោងជួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាផ្សេងៗពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI

ប្រភពព័ត៌មានជាន់ខ្ពស់ចំនួនពីរបានទម្លាយឱ្យដឹងថា មហាអំណាចសេដ្ឋកិច្ច និងបច្ចេកវិទ្យាយក្សទាំងពីរ គឺសហរដ្ឋអាម៉េរិក និងចិនកំពុងត្រៀមលក្ខណៈបើកក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ