Latest

Articles by published date

ចិនសម្រេចបញ្ចុះអត្រាការប្រាក់គោលដ៏គួរឱ្យភ្ញាក់ផ្អើល ដើម្បីស្ដារកំណើនសេដ្ឋកិច្ច ដែលកំពុងដើរអូសជើង

ដោយ​ ​ ខេមបូណូមីស
នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ធនាគារកណ្តាលរបស់ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកបានសម្រេចបញ្ចុះអត្រាការប្រាក់គោលដ៏សំខាន់មួយលើកម្ចីរយៈពេលមួយឆ្នាំ(LPR) ដើម្បីជួយជំរុញអាជីវកម្ម និងទំនុកចិត្តរបស់អតិថជនជាអ្នកប្រើប្រាស់ ស្របពេលកំណើនសេដ្ឋកិច្ចរបស់មហាយក្សមួយនេះកំពុងរង្គោះរង្គើដោយសារកត្តាចម្បងៗមួយចំនួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។