គ្រឿងញៀន

គ្រឿងញៀនកំពុងទន្ទ្រានលុកលុយយ៉ាងខ្លាំងនៅតាមវត្តអារ៉ាមក្នុងប្រទេសថៃ ខណៈរដ្ឋាភិបាលនៅតែទន់ខ្សោយក្នុងការទប់ស្កាត់


សមត្ថកិច្ចថៃបានចាប់ខ្លួនព្រះសង្ឃជាបន្តបន្ទាប់ ដោយសារការជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងអនាធិបតេយ្យនៅតាមវត្តអារ៉ាម បន្ទាប់ពីដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ឬម៉ាទឹកកកជិត៥ម៉ឺនគ្រាប់។
គ្រឿងញៀន
ដោយ

ករណីនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ឧក្រិដ្ឋកម្មគ្រឿងញៀនបានចាក់ឫសយ៉ាងជ្រៅក្នុងស្ថាប័នពុទ្ធសាសនាថៃ ហើយវិបត្តិនេះមិនមែនជារឿងថ្មីនោះឡើយ ដោយសារតែកាលពីឆ្នាំមុន ព្រះសង្ឃរហូតដល់១៥៤អង្គមកពីវត្តចំនួន៧៣ទូទាំងប្រទេស ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ដែលនេះជាភស្តុតាងបង្ហាញពីបរាជ័យយ៉ាងធ្ងន់ធ្ងររបស់អាជ្ញាធររដ្ឋាភិបាលថៃក្នុងការគ្រប់គ្រង និងបង្ក្រាបគ្រឿងញៀន។

សារព័ត៌មាន Khaosod English បានរាយការណ៍ថា ប្រតិបត្តិការបង្រ្កាបបណ្តាញគ្រឿងញៀនក្នុងខេត្តបុរីរ៉ាំ បានឈានដល់ការឃាត់ខ្លួនព្រះសង្ឃចំនួន៤អង្គបន្ថែមទៀត ដែលបានប្រែក្លាយវត្តអារ៉ាមទៅជាកន្លែងជួញដូរ និងសេពគ្រឿងញៀនយ៉ាងអនាធិបតេយ្យ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចសង្ស័យ និងស្ទាក់ចាប់បានព្រះសង្ឃចំនួន២អង្គ ដែលជិះរថយន្តចុះមកទិញគ្រឿងញៀនដោយផ្ទាល់។ បន្ទាប់ពីការស្រាវជ្រាវ និងទាញទិន្នន័យពីសារក្នុងទូរស័ព្ទ សមត្ថកិច្ចក៏បានឈានទៅចាប់ខ្លួនព្រះសង្ឃ២អង្គផ្សេងទៀតជាបន្តបន្ទាប់។ ព្រះសង្ឃដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋនេះ មានអាយុចន្លោះពី២២ដល់៣២ឆ្នាំ។

ការប្រែក្លាយទីវត្ដអារ៉ាមឱ្យទៅជាសម្បុកជួញដូរ និងចែកចាយគ្រឿងញៀនបែបនេះបានក្លាយជារឿងអាស្រូវដ៏រ៉ាំរ៉ៃនៅក្នុងសង្គមថៃទៅហើយ។ កាលពីខែសីហា ឆ្នាំមុនសារព័ត៌មាន Thai Inquirer ធ្លាប់បានទម្លាយថា សមត្ថកិច្ចថៃបានវែកមុខ និងចាប់ខ្លួនព្រះសង្ឃរហូតដល់១៥៤អង្គ ដែលគង់នៅវត្តចំនួន៧៣ កន្លែងទូទាំងប្រទេសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះ។

គិតមកទល់ពេលនេះ វិស័យពុទ្ធសាសនានៅក្នុងប្រទេសថៃ បាននិងកំពុងធ្លាក់ចុះទន់ខ្សោយ និងប្រឡាក់ប្រឡូកដោយរឿងអាស្រូវជាច្រើន។ ក្រៅពីឧក្រិដ្ឋកម្មគ្រឿងញៀន រដ្ឋាភិបាលថៃ ក៏កំពុងបង្ហាញភាពទន់ខ្សោយក្នុងការចាត់វិធានការលើរឿងអាស្រូវផ្លូវភេទ ការពុករលួយ និងការកឹបកេងប្រវ័ញ្ចយកទ្រព្យសម្បត្តិ រតនភ័ណ្ឌរបស់វត្តអារ៉ាម ដែលជាប្រាក់សទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទផងដែរ៕

ដោយ៖ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញអះអាងថា វិនិយោគិនបរទេសចាប់ផ្តើមដាក់កម្ពុជាក្នុងផែនការវិនិយោគ ក្រោយកម្ពុជាបើកយុទ្ធនាការបោសសម្អាតស្កេមអនឡាញ

ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ការបង្ហាញឆន្ទៈ និងការចាត់វិធានការយ៉ាងក្ដៅគគុករបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្…

​សម្ពាធតម្រូវឱ្យមានផ្ទះ មានឡានមុនរៀបការកំពុងរុញច្រានយុវជនវៀតណាមឱ្យធ្លាក់ក្នុងវិបត្តិសុខភាពផ្លូវចិត្ត

ស្របពេលសេដ្ឋកិច្ចវៀតណាមមានសម្ទុះយ៉ាងលឿន ប៉ុន្តែយុវជនវៀតណាមរាប់លាននាក់បែរជាកំពុងប្រឈមមុខនឹងសម្ពាធជីវិតយ៉ាងធ្ងន់ធ្ងរ ដោយសារតែតម្លៃអចលនទ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ