លោក ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងសន្តិសុខរវាងអាម៉េរិក និងដាណឺម៉ាកនឹងផ្តល់ឱ្យអាម៉េរិកនូវការគ្រប់គ្រងសន្តិសុខជាអចិន្ត្រៃយ៍ និងអនុញ្ញាតឱ្យពង្រីកវត្តមានយោធារបស់ខ្លួននៅលើ Greenland។
ទោះជាយ៉ាងណាប្រទេសដាណឺម៉ាក និងកោះ Greenland បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះបានទទួលស្គាល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ដាណឺម៉ាក ព្រមទាំងសិទ្ធិកំណត់អនាគតរបស់ប្រជាជនកោះ Greenland។ កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខានៅសប្តាហ៍ក្រោយ អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ ហើយបន្ទាប់ពីនោះត្រូវឆ្លងកាត់នីតិវិធីសភារបស់ភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ថា កោះ Greenland មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខនៅតំបន់អាក់ទិក និងអាត្លង់ទិកខាងជើង ហើយដាណឺម៉ាក បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានគោលដៅពង្រឹងសន្តិសុខរួមរបស់កោះ Greenland ដាណឺម៉ាក អាម៉េរិក និងអង្គការបក្សសម្ព័ន្ធយោធា NATO។
ដូច្នេះសមរភូមិនយោបាយជុំវិញកោះ Greenland មិនទាន់បញ្ចប់នៅឡើយទេ ប៉ុន្តែឥឡូវនេះវាកំពុងផ្លាស់ពីការទាមទារគ្រប់គ្រងទឹកដីទៅកាន់ការប្រកួតប្រជែងផ្នែកសន្តិសុខ និងការពង្រីកវត្តមានយោធានៅតំបន់អាក់ទិក៕
ដោយ: តែម សុខុម