អគ្គិសនីកម្ពុជា

ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា ពន្យល់ពីមូលហេតុ ដែលធ្វើឲ្យមានការដាច់ចរន្តអគ្គិសនីនាពេលថ្មីៗនេះ


ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាបានចេញមកបកស្រាយថា ការដាច់ចរន្តអគ្គិសនីជាញឹកញាប់ថ្មីៗនេះ មិនមែនបណ្តាលមកពីកម្ពុជាខ្វះថាមពលប្រើប្រាស់នោះទេ។ ពោលគឺដោយសារមានការរុះរើបង្គោលភ្លើងដែលមកពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងផលប៉ះពាល់មួយចំនួនពីការសាងសង់គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ និងការតម្លើងបរិក្ខា និងឧបករណ៍អគ្គិសនីថ្មីជាដើម។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាស្នើឲ្យភាគីពាក់ព័ន្ធចួលរួមសហការទាំងអស់គ្នា ដើម្បីបញ្ចៀស និងកាត់បន្ថយការដាច់ចរន្តអគ្គិសនីនៅកម្ពុជា។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គនាយកអគ្គិសនីកម្ពុជា (រូបភាព៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល)

យើង​សង្កេត​ឃើញ​ថា ការ​ដាច់​ចរន្តអគ្គិសនី​តែងតែ​កើត​មាន​ជា​ញឹកញាប់ សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​ក្នុង​ដំណើរការ​អាជីវកម្ម និង​ឧស្សាហកម្ម​នានា​នៅ​កម្ពុជា​។ ពេល​មានការ​ដាច់​ចរន្តអគ្គិសនី​ម្តង​ៗ មាន​មតិ​រិះគន់​មួយ​ចំនួន​តែង​លើក​ឡើង​ថា ការ​ដាច់​ចរន្តអគ្គិសនី​នេះ​ទំនង​មក​ពី​កម្ពុជា​ខ្វះខាត​ថាមពល​អគ្គិសនី​ប្រើប្រាស់ ឬ​ដើម្បី​បុក​ឲ្យ​ឡើង​គីឡូ​កុង​ទ័​រ​ភ្លើង​ជាដើម​។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស ថា ការ​ដាច់​ចរន្តអគ្គិសនី​ប្រើប្រាស់​ជា​ញឹ​ម​ញាប់​នៅ​តាម​តំបន់​មួយ​ចំនួន មិនមែន​បណ្តាល​មក​ពី​កម្ពុជា​ខ្វះ​ថាមពល​អគ្គិសនី​នោះ​ទេ​។ ឯកឧត្តម​អះអាង​ថា បច្ចុប្បន្ន​កម្ពុជា​មាន​ប្រភព​ថាមពល​អគ្គិសនី​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​លើ​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម សិប្បកម្ម និង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​។

ថ្នាក់ដឹកនាំ​អគ្គិសនី​កម្ពុជា​រូប​នេះ បាន​គូសបញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ដាច់​ចរន្តអគ្គិសនី​ជា​ញឹកញាប់ គឺ​ដោយសារ​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​មួយ​ចំនួន បាន​បង្ខំ​ឲ្យ​មានការ​រំកិល​បង្គោល​អគ្គិសនី​ពី​ទីតាំង​ចាស់​មក​ទីតាំង​ថ្មី និង​ផល​ប៉ះពាល់​លើ​បណ្តាញ​ចែកចាយ​ថាមពល​ដែល​បណ្តាល​មក​ពី​ការ​អភិវឌ្ឍ​គ្មាន​ច្បាប់ទម្លាប់​មួយ​ចំនួន​របស់​ក្រុមហ៊ុន​ឯកជន និង​ប្រជាពលរដ្ឋ​។ ការ​តម្លើង​ឧបករណ៍ និង​បរិក្ខា​អគ្គិសនី​ថ្មី និង​គ្រោះ​ធម្មជាតិ​នានា ក៏​ជា​បញ្ហា​មួយ​ផង​ដែរ​។ 

ឯកឧត្តម កែវ រតនៈ ធ្លាប់​បាន​អះអាង​កន្លង​មក​ថា វិបត្តិ​ថាមពល​សកល​ដែល​កំពុង​ជះ​ឥទ្ធិពល​អាក្រក់​លើ​វិស័យ​លើ​វិស័យ​មួយ​ចំនួន​របស់​ប្រទេស​ធំ​ៗ​លើ​សកលលោក មិន​បាន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​មក​លើ​វិស័យ​ថាមពល​អគ្គិសនី​កម្ពុជា​នោះ​ទេ គ្រាន់តែ​ធ្វើ​ឲ្យ​ថ្លៃដើម​ផលិត​អគ្គិសនី​របស់​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម និង​ប្រេងឥន្ធនៈ​ឡើងថ្លៃ​បន្តិច​ប​បន្តួច​តែ​ប៉ុណ្ណោះ​។ ទោះបី​យ៉ាងនេះ​ក្តី ឯកឧត្តម សង្កត់ធ្ងន់​ថា អគ្គ​ស​នី​កម្ពុជា​មិន​បាន​ដំឡើង​ថ្លៃ​អគ្គិសនី សម្រាប់​អ្នក​ប្រើប្រាស់​ចុង​ក្រោយ​នោះ​ទេ​។

តាម​របាយ​ការ​របស់​ក្រសួង​រ៉ែ និង​ថាមពល នៅ​ឆ្នាំ​២០២១ រោងចក្រ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​អាច​ផលិត​ថាមពល​បាន​ចំនួន​ជាង​៣​ពាន់​មេកា​វ៉ា​ត់ និង​គ្រោង​នាំ​ចូល​ពី​ក្រៅប្រទេស​ជិត​១​ពាន់​មេកា​វ៉ា​ត់​៕

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលកម្ពុជាបន្តលើកលែងពន្ធ៦ខែទៀត លើវិស័យមួយចំនួនដែលរងគ្រោះដោយវិបត្តិកូវីដ-១៩

វិបត្តិកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរស្ទើរគ្រប់វិស័យ ពិសេសសេដ្ឋកិច្ចកម្ពុជា។ ដើម្បីចូលរួមស្ដារឡើងវិញនូវវិស័យសេដ្ឋកិច្ច និងលើកកម្ពស…

រោងចក្រដំឡើងរថយន្ដ Ford នៅខេត្តពោធិ៍សាត់នឹងបញ្ចប់ការសាងសង់នៅចុងត្រីមាសទី១ ឆ្នាំ២០២២

ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia ដែលជាក្រុមនាំចូលផ្តាច់មុខរថយន្ត Ford បានបញ្ជាក់ថា រោងចក្របង្គុំ និងដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ