បើរដ្ឋមិនរ៉ាប់រងថ្លៃខាត និងថ្លៃអគ្គិសនី វានឹងធ្វើឲ្យសណ្ឋាគារទាំងអស់ជួបបញ្ហាធ្ងន់ធ្ងរ!

សម្តេចតេជោ ហ៊ុន សែន៖ បើរដ្ឋមិនរ៉ាប់រងថ្លៃខាត ហើយដំឡើងថ្លៃអគ្គិសនី វានឹងធ្វើឲ្យសណ្ឋាគារទាំងអស់ជួបបញ្ហាធ្ងន់ធ្ងរ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ការកើនឡើងតម្លៃប្រេងឥន្ធនៈនិងធ្យូងថ្មបានជះឥទ្ធិពលមួយចំនួនដល់ដំណើរការផលិតថាមពលអគ្គិសនី ដែលបានធ្វើឲ្យថ្លៃដើមផលិតអគ្គិសនីនៅកម្ពុជាមានតម្លៃខ្ពស់ជាងមុន។ ទោះបីយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា មិនបានដំឡើងថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់នោះទេ ដែលធ្វើឲ្យអគ្គសនីកម្ពុជាប្រឈមនឹងការខាតបង់ថវិការាប់លានដុល្លារក្នុង១ខែៗ។
សម្តេចតេជោ ហ៊ុន សែន៖ បើរដ្ឋមិនរ៉ាប់រងថ្លៃខាត ហើយដំឡើងថ្លៃអគ្គិសនី វានឹងធ្វើឲ្យសណ្ឋាគារទាំងអស់ជួបបញ្ហាធ្ងន់ធ្ងរ

សម្តេចតេជោជឿជាក់ថា ប្រសិនបើអគ្គិសនីកម្ពុជាមិនរ៉ាប់រងការខាតនេះ ហើយដំឡើងថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ វានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យនានា ជាពិសេសវិស័យសណ្ឋាគារអាចនឹងដួលរលំ។

នាសន្និបាតបូកសរុបការងារប្រចាំឆមាសទី១ និងដាក់ទិសដៅអនុវត្តសម្រាប់ឆមាសទី២របស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៤ កក្កដា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងពីការកើនឡើងតម្លៃប្រេងឥន្ធនៈ និងធ្យូងថ្មនាពេលបច្ចុប្បន្នដោយសារវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ក្នុងការធ្វើឲ្យប៉ះពាល់ដល់ការផលិតថាម​ពលអគ្គិសនីនៅកម្ពុជា។ ទោះបីកម្ពុជាប្រើប្រាស់ប្រេងឥន្ធនៈ និងធ្យូងថ្មតិចតួចក្នុងដំណើរ​ការ​ផលិតថាមពលអគ្គិ​សនី តែការកើនឡើងតម្លៃវត្ថុទាំងពីរ​នេះ​បានជំរុញថ្លៃ​ដើមផលិតថាមពលអគ្គិសនី​នៅកម្ពុជាមានការកើនឡើង។

ទោះបីតម្លៃថាមពលអគ្គិសនី​នាំចូលនិងផលិតក្នុងស្រុកមានការកើនឡើងក្ដី ប៉ុន្ដែ​យើងសង្កេតឃើញថា អគ្គិសនីកម្ពុជាហាក់មិនបានដំឡើងថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ចុងក្រោយនោះទេ។ កត្តានេះបានធ្វើឲ្យអគ្គិសនីកម្ពុជាត្រូវប្រឈមនឹងការខាតបង់ថវិការាប់លានឯណោះ។ បើតាមការវាយតម្លៃកន្លងមករបស់សម្តេចតេជោ ហ៊ុន សែន អគ្គិ​សនីកម្ពុជាអាចនឹងខាតបង់ថវិកាជាង ១០០លានដុល្លារនៅឆ្នាំ២០២២ នេះ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា ប្រសិនបើរាជរដ្ឋាភិបាល​មិនរ៉ាប់រងលើការខាត ហើយដំឡើងថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ចង់ ឬមិនចង់វានឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងវិស័យនានា ជាពិសេសវានឹងធ្វើវិស័យសណ្ឋាគារ ដែលជាវិស័យរងផលប៉ះពាល់ខ្លាំងជាងគេក្នុងអំឡុងវិបត្តិកូវីដ-១៩ អាចនឹងដួលរលំ។ ដូច្នេះការមិនដំឡើងថ្លៃអគ្គិសនីនេះ វាជាការជួយសម្រួលបន្ទុកការចំណាយរបស់ប្រជាពលរដ្ឋ និងវិស័យនានាបានមួយកម្រិតផងដែរ។

គួរបញ្ជាក់ថា ក្រោយពិភពលោក ក៏ដូចជាកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ វិស័យទេសចរណ៍អា​ចចាត់ទុកជាវិស័យរងផលប៉ះពាល់ខ្លាំងជាងគេបើធៀបនឹងវិស័យផ្សេងៗ ដ្បិតប្រទេសមួយចំនួនមានការរឹតបន្តឹងលើវិធានការកូវីដ-១៩ សម្រាប់អ្នកដំណើរ និងបិទការហោះហើរជាដើម។ ប៉ុន្តែ បច្ចុប្បន្នប្រទេសក្នុងតំបន់ ពិសេសនៅតំបន់អាស៊ាន​មានការបន្ទូរបន្ថយ និងលើកលែងច្រើនលើបញ្ហានេះ ដែលធ្វើឲ្យវិស័យ​ទេសចរណ៍​ហាក់មានក្តីសង្ឃឹម​ឡើង​វិញក្នុងការស្តារស្ថានការណ៍។

បើតាមការគូសបញ្ជាក់​របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅឆ្នាំ២០២២នេះ វិស័យទេសចរណ៍សកលលោករំពឹងថា នឹងមានភាពល្អប្រសើរជាងកាលពីឆ្នាំ២០២០ និង២០២១ ដោយសារការចាប់ផ្ដើមកម្រើកឡើងវិញ​នៃចរន្តនៃការធ្វើដំណើរ​របស់ភ្ញៀវទេសចរអន្តរជាតិ ដែលទទួលបានឥទ្ឋិពលវិជ្ជមានពីការបន្ធូរបន្ថយការរឹតត្បិត និងការដករបាំងដែលជាលក្ខខណ្ឌនានាលើការធ្វើដំណើរជាអន្តរជាតិរបស់ប្រទេសជាច្រើន។

ប៉ុន្តែបើតាមការព្យាកររបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ចំនួនទេសចរអន្តរជាតិក្នុងឆ្នាំ២០២២នេះ អាចនឹងថយចុះចន្លោះពី៣០%ទៅ៤៥% បើធៀបនឹងឆ្នាំ២០១៩ ដោយសារនៅបន្តទទួលរងការគំរាមកំហែង ពីការវិវត្តជាបន្តបន្ទាប់នៃមេរោគកូវីដ ១៩ បំប្លែងថ្មី និងជំងឺឆ្លងផ្សេងៗ វិបត្តិនៅអ៊ុយក្រែនដែលបានជះឥទ្ឋិពលធ្វើឱ្យមានការកើនឡើងនូវអតិផរណា ការកើនឡើងថ្លៃប្រេង និងការថមថយអំណាចទិញរបស់ភ្ញៀវល្បឿន ខុសៗគ្នានៃការបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរ និងរបាំងនានារបស់ប្រទេសនីមួយៗ ជាដើម?




អត្ថបទបន្ទាប់


ភោជនីយដ្ឋាន ផាកកាហ្វេ ប្រកាសបើកសម្ពោធជាផ្លូវការសាខាខេត្តកំពង់ស្ពឺ ដែលជាទីកន្លែងកំពុងអភិវឌ្ឍខ្លាំងលើវិស័យទេសចរណ៍

ព័ត៌មាន
ផាកកាហ្វេ បានសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ នេះ ក្រោមអធិបតីភាព ឯកឧត្តម ទិត វុទ្ធី អភិបាលរង នៃ គណៈអភិបាលខេត្តកំពង់ស្ពឺ…

ឥណ្ឌូនេស៊ីសម្រេចផ្អាកបញ្ជូនពលករចំណាកស្រុកជាបណ្ដោះអាសន្នទៅកាន់ប្រទេសម៉ាឡេស៊ី

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលបានបញ្ឈប់ជាបណ្តោះអាសន្ននូវការបញ្ជូនពលរដ្ឋរបស់ខ្លួនទៅធ្វើការនៅប្រទេសម៉ាឡេស៊ី រួមទាំងពលករ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ