តៃវ៉ាន់រំពឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុប

កោះតៃវ៉ាន់ សង្ឃឹមថា នឹងអាចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុបនៅឆ្នាំក្រោយនេះ?


តើកោះតៃវ៉ាន់ អាចសង្ឃឹមដែរឬយ៉ាងណា ពីដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុបនៅឆ្នាំក្រោយនេះ? កោះតៃវ៉ាន់បានបង្ហាញក្តីសង្ឃឹមពីដំណើរការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ថានឹងអាចកើតឡើងនៅឆ្នាំក្រោយ ជាឆ្នាំដែលប្រទេសបារាំង ក្លាយជាប្រធានសហភាពអឺរ៉ុប។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សមាជិកសភាបារាំងមួយក្រុមក្នុងដំណើរទស្សនកិច្ចនៅទីក្រុងតៃប៉ិ

ថ្លែងក្នុងឱកាសទស្សនកិច្ចរបស់សមាជិកសភាបារាំងមួយក្រុមនៅទីក្រុងតៃប៉ិ លោកស្រីសៃ អ៊ីងវិន ប្រមុខដឹកនាំកោះតៃវ៉ាន់ បាននិយាយថា ប្រជាធិបតេយ្យត្រូវតែរួបរួមគ្នាដើម្បីប្រឈមមុខ នឹងរបបផ្តាច់ការ។ មេដឹកនាំកោះតៃវ៉ាន់ កត់សម្គាល់ថា ប្រទេសបារាំងនឹងទទួលធ្វើជាប្រធានសហភាពអឺរ៉ុបនៅឆ្នាំក្រោយ ដូចនេះតៃវ៉ាន់សង្ឃឹមថា ក្រោមការដឹកនាំរបស់បារាំង ភាគីទាំងពីរ នឹងអាចចាប់ផ្តើមការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគរវាងគ្នាបានល្អ។

ជំនួបរវាងសមាជិកសភាបារាំង និងលោកស្រី សៃអ៊ីងវិន ធ្វើឡើងមិនយូរប៉ុន្មាន ក្រោយប្រទេសចិន និង ប្រទេសលីទុយអានី ដែលជាប្រទេសមួយនៅអឺរ៉ុបដែរនោះ កំពុងមានភាពរកាំរកូសនឹងគ្នាជុំវិញបញ្ហាកោះតៃវ៉ាន់។

ស្របពេលដែលតៃវ៉ាន់កំពុងស្ថិតក្រោមសម្ពាធកាន់តែច្រើនឡើងពី យោធា និងកាទូតរបស់ចិន ដែនកោះមួយនេះ បានខ្នះខ្នែងរកការគាំទ្រ ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយប្រទេសលោកខាងលិច តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែចិនក៏ព្យាយាមបំបែកតៃវ៉ាន់ ពីការទទួលស្គាល់ និងមានទំនាក់ទំនងជាមួយប្រទេសដទៃក្នុងពិភពលោកផងដែរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ប្រទេស នីការ៉ាហ្ក័រ ទើបប្រកាសផ្តាច់ទំនាក់ទំនងដ៏យូរអង្វែងជាមួយកោះតៃវ៉ាន់ ថែមទាំងបានស្រវ៉ាទៅភ្ជាប់ទំនាក់ទំនងដ៏កម្រជាមួយនឹងប្រទេសចិនភ្លាមៗទៀតផង។

គួររំឭកថា សហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ២០១៥មក បានដាក់បញ្ចូលកោះតៃវ៉ាន់ទៅក្នុងបញ្ចីដៃគូរពាណិជ្ជកម្ម និងវិនិយោគ ដ៏មានសក្តានុពល។ ប៉ុន្តែចាប់ពីពេលនោះមក ភាគីទាំងពីរពុំធ្លាប់បានពិភាក្សាគ្នា អំពីបញ្ហាពាណិជ្ជកម្មសូម្បីតែម្តងណាឡើយ។ យ៉ាងណាមិញកាលពីខែកញ្ញាឆ្នាំនេះ សហភាពអឺរ៉ុប បានប្រកាសចង់បើកការចរចារពាណិជ្ជកម្មសេរីជាមួយកោះតៃវ៉ាន់ម្តងដែរ ដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ចិន៕

None



អត្ថបទបន្ទាប់


មេគយកម្ពុជាថា ការប្រមូលចំណូលគយទំនងមិនបានគ្រប់ផែនការនៅឆ្នាំ២០២១នោះទេ

ថ្នាក់ដឹកនាំជាន់ខ្ពស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានអះអាងថា ការប្រមូលចំណូលនៅពេញមួយឆ្នាំ២០២១នេះ ទំនងជាមិនគ្រប់តាមផែនការកំណត់ដោយច្បាប់នោ…

ជប៉ុនរំពឹងទាញបានប្រយោជន៍ច្រើនជាងគេពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP

កិច្ចព្រមព្រៀង RCEP នឹងត្រូវចូលជាធរមាននៅដើមឆ្នាំក្រោយនេះ នឹងនាំឱ្យប្រទេសជប៉ុនក្លាយជាអ្នកទទួលបានផលប្រយោជន៍ធំបំផុតពីការកាត់បន្ថយពន្ធ ដែលបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ