តម្លៃសាច់ជ្រូកឡើងថ្លៃនៅប្រទេសថៃ

នាយករដ្ឋមន្ត្រីថៃ ជំរុញឲ្យមានចំណាត់ការសម្របសម្រួលចំពោះបញ្ហាតម្លៃសាច់ជ្រូកឡើងថ្លៃខ្ពស់


ប្រទេសថៃ កំពុងតែប្រឈមនឹងបញ្ហាសាច់ជ្រូកឡើងថ្លៃខ្លាំង ដែលកំពុងប៉ះពាល់ដល់អ្នកលក់ និងអ្នកប្រើប្រាស់ក្នុងស្រុក។ ជុំវិញបញ្ហានេះ លោក ប្រាយុទ្ធ ចាន់អូចា បានជំរុញឱ្យក្រសួងពាក់ព័ន្ធទាំងអស់ពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាសាច់ជ្រូកឡើងថ្លៃនេះឲ្យបានឆាប់ ដោយហេតុថា ទាំងអ្នកប្រើប្រាស់ និងអ្នកលក់កំពុងប្រឈមមុខនឹងការកើនឡើងនៃតម្លៃសាច់ជ្រូកដូចគ្នា ខណៈដែលជាងពាក់កណ្តាលនៃកសិករចិញ្ចឹមជ្រូកនៅថៃបានបោះបង់ចោលកសិដ្ឋានចិញ្ចឹមជ្រូករបស់ពួកគេរួចហើយ ដោយសារតែតម្លៃផលិតកម្មខ្ពស់ពេក។
អាជីវកថៃម្នាក់កំពុងរៀបចំតម្លៃសាច់ជ្រូកដាក់ទៅតាមតម្លៃ
ដោយ

តម្លៃសាច់ជ្រូកក្នុងប្រទេសថៃបានកើនឡើងជិតពីរសប្តាហ៍ជាប់ៗគ្នាហើយ ដែលតម្លៃសាច់ជ្រូកកាលពីថ្ងៃទី៤ មករាកន្លងទៅនេះ បានកើនឡើងពី ១៥០បាត ឬស្មើនឹង​ប្រមាន ៤ដុល្លារកន្លះដុល្លារ ក្នុងមួយគីឡូក្រាម ដល់ ២១០បាត ឬស្មើនឹងជាង៦ដុល្លារ ទៅជិត៧ដុល្លារ​ក្នុងមួយគីឡូក្រាម។  ជាមួយគ្នានេះ ការកើនឡើងតម្លៃចំណីសត្វ និងតម្លៃថ្នាំ ដែលត្រូវការប្រើប្រាស់ច្រើននៅអំឡុងពេល​មានការផ្ទុះជំងឺប៉េស្តជ្រូកពីមុន គឺជាហេតុផលចម្បង ដែលកសិករចិញ្ចឹមជ្រូកភាគច្រើន​សម្រេចចិត្ត​ឈប់ចិញ្ចឹមជ្រូក ហើយក៏ជាកត្តាធ្វើឱ្យតម្លៃសាច់ឡើងថ្លៃផងដែរ។

សូមជម្រាបថា កង្វះខាតសាច់ជ្រូកក្នុងប្រទេសថៃកាន់តែខ្លាំងឡើង ស្របពេលដែលតម្រូវការបានចាប់ផ្តើមកើនឡើងខ្ពស់នៅពេលដែលសាលា ភោជនីយដ្ឋាន និងតូបលក់អាហារជាច្រើនទៀតបានដំណើរការឡើងវិញ បន្ទាប់ពីការផ្អាកអស់រយៈជាយូរដោយសារជំងឺរាតត្បាតកូវីដ១៩។

តែយ៉ាងណាមិញ ជុំវិញបញ្ហានេះ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរបស់ក្រសួងពាណិជ្ជកម្មថៃ​កាលពីថ្ងៃទី ៤ មករា បានបើកកិច្ចប្រជុំជាមួយនាយកដ្ឋានបសុសត្វ ការិយាល័យ​សេដ្ឋកិច្ចកសិកម្ម និងសមាគមអ្នកចិញ្ចឹមជ្រូកនៅប្រទេសថៃ​ដើម្បីពិភាក្សាអំពីស្ថានភាពបញ្ហានេះហើយ។ ដោយក្នុងនោះ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្ម​បាននិយាយថា ក្រុមប្រឹក្សាភិបាល​ផលិតកម្មសត្វជ្រូក បានអនុម័តលើវិធានការជំរុញទំនុកចិត្ត​ដល់ឧស្សាហកម្មនេះ រួមទាំងការអភិវឌ្ឍន៍វ៉ាក់សាំង និងការទទួលបានកម្ចីការប្រាក់ទាប​ផងដែរ។

ក្រៅពីនេះ នាយកដ្ឋានពាណិជ្ជកម្មថៃ ក៏បានបញ្ជាឱ្យមានការពង្រីកគម្រោងផ្តល់ការបញ្ចុះតម្លៃ​សាច់ជ្រូក ដើម្បីជួយ​កាត់បន្ថយ​ថ្លៃចំណាយ​រស់នៅរបស់ប្រជាពលរដ្ឋ និងព្រមាន​ចាត់វិធានការផ្លូវច្បាប់ចំពោះអាជីវករ ដែលរកឃើញថាមាន​ការលក់​ដំឡើងថ្លៃហួសហេតុផងដែរ៕

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


ប្រទេសអ៊ីស្រាអែលថា វ៉ាក់សាំងដូសទី ៤ អាចបង្កើនភាពស៊ាំប្រឆាំងមេរោគខ្ពស់ជាងមុនបានដល់ ៥ដង

បន្ទាប់ពីប្រទេសអ៊ីស្រាអែលបានប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤កាលពីសប្ដាហ៍មុនរួចមក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បានឱ្…

កត្តាអ្វីខ្លះធ្វើឲ្យការអភិវឌ្ឍប៉ែកខាងជើងភ្នំពេញមានការរីកចម្រើនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ?

យើងសង្កេតឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ែកខាងជើងរាជធានីភ្នំពេញ មានការផ្លាស់ប្តូរមុខមាត់កាន់តែខ្លាំង ជាពិសេសគម្រោងបុរីលំនៅដ្ឋានធំៗ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ