ការចាក់វ៉ាក់សាំងដូសទី ៤នៅអ៊ីស្រាអែល

ប្រទេសអ៊ីស្រាអែលថា វ៉ាក់សាំងដូសទី ៤ អាចបង្កើនភាពស៊ាំប្រឆាំងមេរោគខ្ពស់ជាងមុនបានដល់ ៥ដង


បន្ទាប់ពីប្រទេសអ៊ីស្រាអែលបានប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤កាលពីសប្ដាហ៍មុនរួចមក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បានឱ្យដឹងថា បើតាមការសិក្សាមួយរបស់អ៊ីស្រាអែលបង្ហាញថា ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី៤ គេឃើញមានប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគកើនឡើងខ្ពស់ជាងមុនដល់ទៅ ៥ ដងឯណោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើដៃស្រីម្នាក់នៅអ៊ីស្រាអែល

បើតាមការសិក្សាររបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba បានឱ្យដឹងថា រយៈពេលមួយសប្តាហ៍បន្ទាប់ពីចាក់ដូសទី៤ហើយ មជ្ឈមណ្ឌលនេះអាចវាយតម្លៃបានថា​ការចាក់លើកទី ៤ គឺមានសុវត្ថិភាពសម្រាប់សុខភាពរបស់មនុស្ស។ ហើយបើតាមការសិក្សាដដែលនេះ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ក៏បាននិយាយដែរថា ប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងដូសទី៤នេះ នឹងជួយកាត់បន្ថយ​ការ​ព្រួយបារម្ភ​អំពីការឆ្លងមេរោគ ការចូលមន្ទីរពេទ្យ និងរោគសញ្ញាធ្ងន់ធ្ងរដែលបណ្ដាលមកពីកូវីដ១៩ផងដែរ។

សូមជម្រាបថា អ៊ីស្រាអែលបានដើរមុនគេ​ក្នុងការសិក្សាពីផលប៉ះពាល់នៃការចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៤ ហើយក៏ជាប្រទេសនេះ គឺជា​ប្រទេស​បានចាក់វ៉ាក់សាំង​បានលឿនបំផុតសម្រាប់​​ប្រជាជនរបស់ខ្លួន​កាលពីឆ្នាំមុន ផងដែរ។ បច្ចុប្បន្ននេះ អ៊ីស្រាអែលកំពុងចាប់ផ្ដើមយុទ្ធនាការចាក់ដូសទី ៤ ដល់មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ បុគ្គលិកសុខាភិបាល អ្នកមានភាពស៊ាំចុះខ្សោយ និងមនុស្សចាស់នៅមណ្ឌលថែទាំថែមទៀតផង។

ទន្ទឹមនេះ សម្រាប់ក្រុមដាច់ដោយឡែកមួយផ្សេងទៀត ក៏ត្រូវបានកំណត់ឱ្យទទួលបានការចាក់វ៉ាក់សាំងប្រភេទ Moderna សម្រាប់ដូសទី ៤ នៅសប្តាហ៍នេះដែរ។

គួរបញ្ជាក់ថា ការចាក់ដូសទី៤នេះ មានផលប៉ះពាល់កម្រិតស្រាល មិនខុសពីការចាក់ដូសទីបីនោះទេ ដោយខ្លះការឈឺចាប់បន្តិចបន្តួចនៅមុខម្ជុល ខ្លះគ្រុនក្តៅ និងឈឺក្បាល។

យ៉ាងណាមិញ នៅក្នុងប្រទេសអ៊ីស្រាអែល រហូតមកដល់ពេលនេះការឆ្លងប្រចាំថ្ងៃបានកើនឡើង​ច្រើនជាង ១០ ដងក្នុងរយៈពេលមួយខែកន្លងមកនេះ។ ជាក់ស្ដែង ការឆ្លងថ្មីជាមធ្យមក្នុងមួយថ្ងៃៗមានប្រមាណជាង ៥ពាន់ ៦រយ ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបកើនដល់ជាង ១លាន ៤សែននាក់​ និងស្លាប់សរុបមានជាង៨ពាន់នាក់។   ដោយឡែក ការចាក់វ៉ាក់សាំងដូសទី២វិញ អ៊ីស្រាអែលបានចាក់ជូនប្រជាជនប្រហែល ៦៥% នៃប្រជាជនសរុប ខណៈដូសទី៣ចាក់បានប្រមាណ៤៧%ហើយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់អាស៊ីនឹងប្រឈមហានិភ័យខ្ពស់នៅឆ្នាំ២០២២ ពីភាពតានតឹងរវាងអាមេរិក និងចិនទាក់ទងនឹងរឿងកោះតៃវ៉ាន់

ព័ត៌មាន
បញ្ហាទំនាក់ទំនងដ៏តានតឹងនៅក្នុងទំនាក់ទំនងរវាងអាមេរិក និងចិនជុំវិញបញ្ហាដ៏រសើបកោះតៃវ៉ាន់ នឹងក្លាយជាហានិភ័យធំសម្រាប់តំបន់អាស៊ីនៅក្នុងឆ្…

នាយករដ្ឋមន្ត្រីថៃ ជំរុញឲ្យមានចំណាត់ការសម្របសម្រួលចំពោះបញ្ហាតម្លៃសាច់ជ្រូកឡើងថ្លៃខ្ពស់

ព័ត៌មាន
ប្រទេសថៃ កំពុងតែប្រឈមនឹងបញ្ហាសាច់ជ្រូកឡើងថ្លៃខ្លាំង ដែលកំពុងប៉ះពាល់ដល់អ្នកលក់ និងអ្នកប្រើប្រាស់ក្នុងស្រុក។ ជុំវិញបញ្ហានេះ លោក ប្រាយុទ្ធ ចាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ