សហរដ្ឋអាមេរិក

អាមេរិក ត្រៀមបើកទទួលអ្នកដំណើរបានចាក់វ៉ាក់សាំងរូចនៅខែវិច្ឆិកា តើមានការតម្រូវអ្វីខ្លះ?


សហរដ្ឋអាមេរិកកំពុងបន្ធូរបន្ថយការរឹតត្បិតវិធានការធ្វើដំណើររបស់ខ្លួន ដោយនៅខែវិច្ឆិកាខាងមុខនេះ នឹងបើកដំណើរការជើងហោះហើរទទួលជនបរទេសឡើងវិញ ដែលមកពី ៣៣ ប្រទេស រួមមាន ចិន ឥណ្ឌា ប្រេស៊ីល និងអឺរ៉ុបផងដែរ។ បើតាម សេតវិមានអាមេរិក បានបញ្ជាក់កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះថា ជនបរទេសដែលអាចចូលមកអាមេរិកបាន លុះត្រាតែទទួលបានការចាក់វ៉ាក់សាំង ២ដូសរួចរាល់។ នេះបើយោងតាមការចុះផ្សាយរបស់ព័ត៌មានរ៉យទ័រ។ តើអ្នកដំណើរបរទេសដែលចាក់វ៉ាក់សាំងរួចហើយ ត្រូវធ្វើដូចម្ដេចខ្លះទៀតមុន និងក្រោយទៅដល់អាមេរិក?
អ្នកធ្វើដំណើរនៅអាកាសយាន្តដ្ឋាន សហរដ្ឋអាមេរិក
ដោយ

អ្នកដំណើរ​តាម​ផ្លូវអាកាស​ទាំងអស់ ដែល​ចូល​មក​សហរដ្ឋអាមេរិក​ត្រូវ​បាន​តម្រូវ​ឱ្យធ្វើ​តេស្ត​មេរោគ​រក​មេរោគ​កូ​វី​ដ​១៩ ក្នុង​រយៈពេល​បី​ថ្ងៃមុន​ការ​ហោះហើរ​របស់​ពួក​គេ​ទៅ​កាន់​សហរដ្ឋអាមេរិក ព្រមទាំង​ផ្តល់​ឯកសារ​អំពី​លទ្ធផល​តេស្ត​អវិជ្ជមាន​ទៅ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ផង​ដែរ​។ ប៉ុន្តែ​ពួក​គេ​នឹង​មិន​ត្រូវ​បាន​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ នៅ​ពេល​ចូល​ដល់​ទឹកដី​សហរដ្ឋអាមេរិក​។

ដោយឡែក នៅ​ក្រោម​ច្បាប់​ថ្មី​នេះ ចំពោះ​ជនជាតិ​អា​មេ​រិ​ក​ណា​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ហើយ​ចង់ វិល​ត្រឡប់​មក​សហរដ្ឋអាមេរិក​វិញ​នឹង​ប្រឈម​នឹង​ច្បាប់​តឹង​រឹង រួម​ទាំង​ត្រូវ​បង្ហាញ​ឯកសារ​ធ្វើតេស្ត​អវិជ្ជមាន ក្នុង​រយៈពេល​មួយ​ថ្ងៃមុន​ពេល​ចាកចេញ ហើយនឹង​ត្រូវធ្វើ​តេស្ត​ម្តងទៀត​បន្ទាប់​ពី​ពួក​គេ​មក​ដល់​អា​មេ​រិ​ក​។

ទោះបីជា​យ៉ាងណា អា​មេ​រិ​ក​មិន​អាច​ដក​ការ​រឹតត្បិត​ទាំងស្រុង​បាន​នោះ​ទេ ពោល​គឺ​កាលពី​ស​ប្តា​ហ៍​មុន រដ្ឋបាល​របស់​ប្រធានាធិបតី Joe Biden ដែល​បាន​និយាយ​ថា វា​មិនមែន​ជា​ពេលវេលា​ត្រឹមត្រូវ​ដើម្បី​ដក​ការ​រឹតត្បិត​ឡើយ ណាមួយ​ចំ​ពេល​ដែល​មានការ​ឆ្លង​កើនឡើង​កាន់តែ​ច្រើន​។ 

ប្រការ​នេះ​បាន​ធ្វើ​ឱ្យ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មានការ​ខកចិត្ត​កាន់តែ​ខ្លាំង​ឡើង​ជាមួយនឹង​ការ​វិធានការ​របស់​សហរដ្ឋអាមេរិក ដែល​នៅ​តែ​មាន​តឹងតែង​ដដែល បើ​ទោះបី​មាន​មនុស្ស​ជា​ច្រើន​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ហើយ​ក៏​ដោយ​។ 

សូម​រំឭក​ថា ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​របស់​អា​មេ​រិ​ក​ត្រូវ​បាន​ដាក់​កំហិត​ជា​លើក​ដំបូង​លើ​អ្នកដំណើរ​តាម​ផ្លូវអាកាស​ពី​ប្រទេស​ចិន ហើយ​បន្ទាប់​មក​បាន​ពង្រីក​ដល់​ប្រទេស​រាប់​សិប​ផ្សេង​ទៀត​។

គួរ​ជម្រាប​ថា រលក​ឆ្លង​កូ​វី​ដ​-១៩ នៅ​សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​ហក់​ឡើង​ខ្ពស់​ដដែល ជាក់ស្ដែង គិត​ត្រឹម​ថ្ងៃ​ទី​២០ កញ្ញា​នេះ ករណី​ឆ្លង​ថ្មី​មាន​ប្រមាណ ២ ម៉ឺន ៨ ពាន់ ករណី និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ជាង២ ពាន់​នាក់ ដែល​ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​កើនឡើង​ជាង ៤២ លាន​នាក់ និង​ករណី​ស្លាប់​សរុប​ប្រមាណ ៦៧​ម៉ឺន​នាក់​៕

អត្ថបទ៖ ស៊ើង និមល់

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃវិលមករកកិច្ចព្រមព្រៀង CPTPPឡើងវិញ ក្រោយឃើញវត្តមានចិនដាក់ស្នើសុំចូលរួម

ព័ត៌មាន
បន្ទាប់ពី មហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោក គឺចិន បានស្នើសុំចូលរួមកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក…

Thai Airways ប្រកាសលក់យន្តហោះ ៣គ្រឿងទៀតហើយ! ដើម្បីស្តារនីតិសម្បទាហិរញ្ញវត្ថុ

ព័ត៌មាន
ក្រុមហ៊ុន Thai Airways របស់ថៃ ដែលជាក្រុមហ៊ុនអាកាសចរណ៍ ដែលជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនោះ ថ្មីៗនេះកំពុងដាក់លក់យន្តហោះប្រភេទ Airbus A3…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ