ការនាំចេញទំនិញរបស់កម្ពុជាធ្លាក់ចុះ ៥%

ការនាំចេញទំនិញរបស់កម្ពុជាធ្លាក់ចុះ ៥% នៅ៤ខែដំបូងឆ្នាំនេះ ខណៈអ្នកជំនាញថាការបញ្ជាទិញនៅតែបន្ដធ្លាក់ចុះ


នៅដើមឆ្នាំ២០២៣ ស្ថានភាពនៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ហាក់មិនសូវជាអំណោយផលប៉ុន្មាននោះឡើយ ដោយក្នុងនោះការនាំចេញទៅកាន់ទីផ្សារប្រទេសលោកខាងលិចភាគច្រើនសុទ្ធតែបានធ្លាក់ចុះ។ ជាក់ស្ដែង របាយការណ៍គយបង្ហាញថា នៅរយៈពេល ៤ខែ ឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិជារួមសម្រេចបានក្នុងទំហំទឹកប្រាក់សរុប ជាង៧ពាន់លានដុល្លារ ពោលគឺបានធ្លាក់ចុះប្រមាណ ៥% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។
ការនាំចេញទំនិញរបស់កម្ពុជាធ្លាក់ចុះ ៥% នៅ៤ខែដំបូងឆ្នាំនេះ ខណៈអ្នកជំនាញថាការបញ្ជាទិញនៅតែបន្ដធ្លាក់ចុះ
ដោយ

ទាក់ទងនឹងការនាំចេញរបស់កម្ពុជាធ្លាក់ចុះនេះដែរ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច អះអាងថា បណ្ដាលមកពីឥទ្ធិពលនៃវិបត្តិសាកលនៅតែបន្តមានភាពតានតឹងនៅឡើយ ជាពិសេសការកើនឡើងនៃអតិផរណាតែម្ដង ដែលធ្វើឲ្យមានការកាត់បន្ថយនូវការបញ្ជាទិញទំនិញកម្ពុជាពីបណ្ដាប្រទេសមួយចំនួន។

យោងតាមតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅរយៈពេល ៤ខែដំបូងក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជាង ៧ពាន់លានដុល្លារ បានធ្លាក់ចុះ ៥% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ជំនាញផ្នែកសេដ្ឋកិច្ចបានកត់សម្គាល់ឃើញថា បញ្ហាប្រឈមធំៗរបស់ពិភពលោក ដូចជា វិបត្តិសង្រ្គាមនៅអ៊ុយក្រែន បញ្ហាសមុទ្រចិនខាងត្បូង ក៏ដូចជា ការកើនឡើងនូវអតិផរណា នៅតែបន្តជះឥទ្ធិពលអវិជ្ជមាន សម្រាប់ការនាំចេញរបស់កម្ពុជា។ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៅកម្ពុជា បានគូសបញ្ជាក់ថា ដរាបណាពិភពលោកនៅតែប្រឈមជាមួយភាពតានតឹង ប្រទេសកម្ពុជានៅតែបន្តរងផលប៉ះពាល់ ជាពិសេសការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

បើតាមបណ្ឌិត គី សេរីវឌ្ឍន៍ វិបត្តិសង្រ្គាមនៅអ៊ុយក្រែន បានជិះឥទ្ធិពលយ៉ាងខ្លាំងដល់សហគមន៍អឺរ៉ុប និងបណ្ដាលឲ្យមានការកើនឡើងនូវអតិផរណា ដោយលោកបន្តថាបញ្ហានេះ បានធ្វើឲ្យសហគមន៍អឺរ៉ុប សម្រេចចិត្តកាត់បន្ថយការបញ្ជាទិញទំនិញពីបណ្ដាប្រទេសផ្គត់ផ្គង់មួយចំនួនរួមទាំងប្រទេសកម្ពុជា ផងដែរ។

ដ្បិតថា ការនាំចេញរបស់កម្ពុជា ភាគច្រើនសុទ្ធតែមានការធ្លាក់ចុះ តែបើក្រឡេកទៅមើលរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញទំនិញកម្ពុជា ទៅកាន់ប្រទេសសិង្ហបុរី បែរជាមានការកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ និងបានក្លាយជាប្រទេសទី៣ ដែលបាននាំចេញទំនិញពីកម្ពុជាច្រើនជាងគេ នៅរយៈពេល ៤ខែ ក្នុងឆ្នាំ២០២៣នេះ។ ត្រង់ចំណុចនេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចបណ្ឌិត គី សេរីវឌ្ឍន៍ បានកត់សម្គាល់ដូច្នេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសសិង្ហបុរី ក៏មានការធ្លាក់ចុះខ្លាំងដែរ អំឡុងនៃវិបត្តិកូវីដ១៩។ ក៏ប៉ុន្តែ ដោយសារស្ថានភាពអាចវិលមករកសភាពប្រសើរឡើងវិញ ទើបធ្វើឲ្យសន្ទុះនៃការនាំចេញទំនិញពីកម្ពុជាទៅកាន់សិង្ហបុរី មានការស្ទុះងើបឡើងខ្លាំងគួរឲ្យកត់សម្គាល់ ដែលបានកើនឡើងរហូតជាង ៣៤៥% ឯណោះ នៅរយៈពេល ៤ខែក្នុងឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា មិនត្រឹមតែការនាំចេញទំនិញនោះទេមានការធ្លាក់ចុះ ការនាំចូលទំនិញរបស់កម្ពុជានៅ៤ខែដំបូងឆ្នាំនេះ ក៏ធ្លាក់ចុះប្រមាណជាង ២១%ផងដែរ ពោលគឺមានទឹកប្រាក់ប្រមាណជិត៨ពាន់លានដុល្លារ។ ទីផ្សារនាំចូលទំនិញធំបំផុតរបស់កម្ពុជា គឺប្រទេសចិនដែលមានទំហំទឹកប្រាក់ជាង៣ពាន់៤រយលានដុល្លារ ធ្លាក់ចុះ១,៥%។ ដោយឡែក ទីផ្សារនាំចេញទំនិញធំបំផុតរបស់កម្ពុជាវិញ គឺសហរដ្ឋអាមេរិក ដែលមានទំហំទឹកប្រាក់សរុបជាង ២ពាន់លានដុល្លារ បានថយចុះជាង ១៦%៕




អត្ថបទបន្ទាប់


កម្ពុជាស្នើវៀតណាម ជួយសម្របសម្រួលការអូសខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុទ្រពីកម្ពុជាឆ្លងកាត់វៀតណាម ដើម្បីឆ្ពោះទៅកាន់សិង្ហបុរី

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់នាយករដ្ឋមន្រ្តីវៀតណាម ឱ្យជួយសម្របសម្រួលការអូសខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុទ្រពីកម្ពុជាឆ្លងកាត់វៀតណាម ដើម្…

តើមានកត្តាអ្វីខ្លះ ដែលជំរុញឲ្យតម្លៃមាសនៅកម្ពុជាឡើងដល់ជាង ២ពាន់៤រយដុល្លារក្នុង១តម្លឹងនៅចុងក្រោយនេះ?

ព័ត៌មាន
យើងសង្កេតឃើញថា តម្លៃមាសនៅកម្ពុជាបានហក់ឡើងថ្លៃជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ បើទោះបីសហរដ្ឋអាមេរិកបានតម្លើងអត្រាការគោលក៏ដោយ។ បើតាមហាងឆ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ