Advertisement
គន្លឹះសម្រាប់​ការ​ប្រាស្រ័យទាក់ទង​គ្នា

កាយ​វិការ​៧​បែប​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ឈ្លើយ​ដោយ​មិន​ដឹង​ខ្លួន


នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា យើង​ចាំបាច់​ត្រូវ​គិត​អំពី​ភាសា​កាយ​វិការ​របស់​យើង​គ្រប់​ពេល​វេលា។ ជា​ទូទៅ មនុស្ស​ភាគ​ច្រើន​មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​គ្មាន​ភាព​ក្លាហាន នៅ​ពេល​ដែល​ឲ្យ​គេ​និយាយ​ដោយ​គ្មាន​កាយ​វិការ។
នៅពេលអ្នក​សន្ទនា​ជាមួយ​អ្នក​ណា​ម្នាក់​ជា​ផ្លូវការ ឬ​ជា​លក្ខណៈ​ធុរកិច្ច អ្នក​ត្រូវជៀសវាង​កាយ​វិការ​ ៧បែប​ដូច​មាន​រៀបរាប់​នៅ​ក្នុង​អត្ថបទ​នេះ។
ដោយ
Advertisement

ប៉ុន្តែ មាន​កាយវិការ​ខ្លះ​នឹង​ធ្វើ​ឲ្យ​ខ្លួន​យើង​មើល​ទៅ​ឈ្លើយ ក្រអឺត​ក្រទម ហើយ​អ្នក​ជំនាញ​តែងតែ​ហាម​យើង​មិន​ឲ្យ​ប្រើ​កាយ​វិការ​ទាំង​នោះ​នៅ​ក្នុង​ទំនាក់​ទំនង​របស់​យើង ជា​ពិសេស នៅក្នុង​កម្មវិធី​បែប​សាធារណៈ និង​ផ្លូវការ​នានា។ 

បើ​តាម​ទស្សនាវដ្តី Business Insider បាន​ចុះផ្សាយ​អំពី​កាយ​វិការ​គួរ​ចៀសវៀង​ទាំង​អស់​មាន ៧​បែប ដូច​ខាង​ក្រោម៖

១. មិន​ប្រើ​ក្រសែ​ភ្នែក​ទាក់ទង​គ្នា 

អ្នក​ខ្លះ​មិន​ចូលចិត្ត​មើល​មុខ​គ្នា ឬ​ប្រើ​ក្រសែ​ភ្នែក​ជាមួយ​ដៃគូ​សន្ទនា​នៅ​ពេល​ប្រាស្រ័យ​ទាក់ទង​គ្នា។ កាយ​វិការ​បែប​នេះ​គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ខ្វះ​ទំនុក​ចិត្ត​របស់​យើង ហើយ​ជា​ពិសេស​នោះ ធ្វើ​ឲ្យ​ដៃគូ​សន្ទនា​យល់​ថា យើង​មិន​យក​ចិត្ត​ទុក​ដាក់ មិន​ឲ្យ​តម្លៃ​ទៅ​អ្នក​ដែល​យើង​កំពុង​ប្រាស្រ័យ​ទាក់ទង​ជាមួយ។ គេ​និយាយ​បាន​មួយ​បែប​ទៀត​ថា នៅ​ពេល​ដែល​យើង​និយាយ​មិន​មើល​មុខ​គ្នា អាច​ធ្វើ​ឲ្យ​គេ​យល់​ថា យើង​ជា​មនុស្ស​វាយ​ឫក ឬ​ក្រអឺត​ក្រទម។

២. ប្រើ​កាយ​វិការ​ឱប​ដៃ 

នេះ​អាច​ជា​កាយ​វិការ​សាកល​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា អង្គុយ ឬ​ឈរ​ឱប​ដៃ​និយាយ​ជាមួយ​គេ គឺ​ជា​កាយ​វិការ​មិន​សមរម្យ​មួយ។ ជាទូទៅ គេ​ច្រើន​គិត​ថា កាយ​វិការ​បែប​នេះ គឺ​ជា​ការ​ផ្ញើ​សារ​ប្រាប់​ថា យើង​មិន​ចាប់​អារម្មណ៍ ឬ​មួយ​យើង​ហ្នឹង​ល្អ​​គ្រាន់​បើ​ជាង​គេ​ពេក។

៣. យក​ដៃ​ទ្រ​ចង្កា​ខ្ពស់​ពេក 

អ្នក​ខ្លះ​ច្រើន​យក​ដៃ​ទ្រ​ចង្កា​របស់​ខ្លួន​នៅ​ពេល​និយាយ​ដើម្បី​បង្ហាញ​និង​ឲ្យ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​សន្ទនា។ ប៉ុន្តែ បើ​សិន​លើក​ចង្កា​ខ្ពស់​ពេក វា​នឹង​ធ្វើ​ឲ្យ​គេ​មក​យើង​ថា បែប​វាយ​ឬក ក្រអឺត​ក្រទម និង​មិន​ចាប់​អារម្មណ៍​នឹង​ការ​សន្ទនា​ទៅ​វិញ​ទេ។ ស្រដៀង​នឹង​កាយ​វិការ​ឱប​ដៃ​ដែរ យក​ដៃ​ទ្រ​ចង្កា​រហូត​និង​ខ្ពស់​ពេក វា​នឹង​ធ្វើ​ឲ្យ​ដៃគូ​សន្ទនា​របស់​យើង​យល់​ថា យើង​មើល​ងាយ និង​មាន​អំនួត​ដោយ​ប្រយោល។

៤. កាយ​វិការ​ចង្អុល 

នេះ​ជា​កាយ​វិការ​ដែល​គេ​ចាត់​ទុក​ថា ឈ្លើយ​ព្រហើន ច្រឡោង​ខាម។ នៅ​ក្នុង​ការ​សន្ទនា គេ​មិន​ប្រើការ​ចង្អុល​នោះ​ទេ បើ​សិន​ជា​ត្រូវការ​ប្រើ​ដៃ​ទៅ​រក​ដៃគូ​សន្ទនា យើង​គួរ​តែ​ប្រើ​ដៃ​លា​ទាំង​អស់។

៥. ឧស្សាហ៍​មើល​ម៉ោង 

នេះ​ជា​កាយវិការ​មួយ​បង្ហាញ​ថា យើង​កំពុង​តែ​ធុញ​ដល់​កំពូល។ នៅ​ក្នុង​ពេល​និយាយ​ជាមួយ​នរណា​ម្នាក់ ហើយ​យើង​តែងតែ​លួច​មើល​នាឡិកា​ដៃ ឬ​ទូរស័ព្ទ​ដៃ​ដើម្បី​មើល​ម៉ោង​នោះ គេ​នឹង​គិត​ថា យើង​កំពុង​ទន្ទឹង​រង់ចាំ​ពេល​វេលា​នឹង​ចាក​ចេញ កាន់តែ​ឆាប់​កាន់​តែ​ល្អ។

៦. មើល​ទៅ​ណា​ផ្សេង​ពី​គោលដៅ 

កាយវិការ​នេះ​គឺ​ដូចគ្នា​នឹង​ចំណុច​ទី១​ដែរ។

៧. ភ្លេច​ធ្វើ​មុខ​ធ្វើ​មាត់​បង្ហាញ​ពី​អារម្មណ៍ 

ក្នុង​ការ​សន្ទនា ក្រៅពី​ប្រើ​ក្រសែ​ភ្នែក​និង​អវៈយវៈ​ទាំង​អស់​ហើយ​នេះ អារម្មណ៍​សម្តែង​ឡើង​តាម​មុខ​គឺ​មាន​សារៈ​សំខាន់​ផង​ដែរ៕

© 2017 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លទ្ធផល​បាក់ឌុប ២០១៧ ជារួម សិស្ស​ប្រឡងជាប់​ជិត​៦៤%

ព័ត៌មាន
លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់ឌុប) បាន​ចេញ​ជា​ផ្លូវការ​ហើយ ដោយ​មាន​សិស្ស​ប្រឡង​ជាប់​ ៦៣,៨៤% នៃ​សិស្ស​សរ...

តើ​ជំនួយ​ចិន​-អាមេរិក​​​សម្រាប់​កម្ពុជា​​ខុស​គ្នា​ដូច​ម្ដេច​ខ្លះ?

ព័ត៌មាន
ប្រទេស​ចិន​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ច្រើន​ជាង​គេ​ដល់​កម្ពុជា ដោយ​មាន​​ទឹក​ប្រាក់​ចន្លោះ​ពី​ជាង ២០០​លាន​ដុល្លារ ទៅ​ដល់​ជាង ៣០០​លាន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ