ការបោះផ្សាយ IPOs

ការបោះផ្សាយ IPOs នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅតែបន្តកើនឡើង បើទោះជា ស្ថានភាពទីផ្សារសកលធ្លាក់ចុះក្ដី


ការបោះផ្សាយមូលប័ត្រសាធារណៈលើកដំបូង ឬហៅថា IPO នៅតែបន្ដកំណើនល្អនៅក្នុងទីផ្សារភាគហ៊ុនអាស៊ីអាគ្នេយ៍ ពោលគឺក្នុងរង្វង់ប្រមាណ ៤០% បើទោះបីជា ការប្រមូលដើមទុនតាមរយៈការបោះផ្សាយលក់មូលបត្រ ឬ IPO នៅទូទាំងពិភពលោក នៅ៦ខែដំបូងនៅឆ្នាំនេះ បានធ្លាក់ចុះប្រហែល ៣០%យ៉ាងណាក្ដី។
IPOs នៅអាស៊ីអាគ្នេយ៍នៅតែបន្តកើនឡើង បើទោះជាទីផ្សារសកលធ្លាក់ចុះក្ដី

ការបោះផ្សាយ IPO ដែលមានការលេចធ្លោរខ្លាំងនៅក្នុងរយៈពេលឆមាសទី១ឆ្នាំនេះ គឺផ្ដោតលើតម្រូវការក្នុងស្រុក ដែលមានការបោះផ្សាយលក់ដោយក្រុមហ៊ុន ក្នុងវិស័យអចលនទ្រព្យ ផលិតផលចំណីអាហារ និងក្រុមហ៊ុនក្នុងវិស័យធនធានដែលទាក់ទងនឹងថាមពលស្អាតជាដើម។ ប៉ុន្ដែ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ដែលកំពុងតែមានសភាពយ៉ាប់យ៉ឺននៅក្នុងទីផ្សារអាមេរិក និងអឺរ៉ុបវិញ គឺមិនសូវមានការបោះផ្សាយ IPO នោះឡើយ។
ដោយមានជំនួយពីវេទិកាទីផ្សារហរិញ្ញវត្ថុ ឌៀឡូជីក (Dealogic) សារព័ត៌មានជប៉ុន Nikkei បានវិភាគពីទិន្នន័យការបោះផ្សាយ IPO នៅតំបន់អាស៊ីអាគ្នេយ៍ ដោយក្នុងនោះ បង្ហាញឲ្យឃើញថា ការបោះផ្សាយ IPO គឺមានក្នុងទំហំទឹកប្រាក់សរុបដល់ទៅជាង ៤ ពាន់លានដុល្លារ គិតចាប់ពីខែមករា ដល់ខែមិថុនាក្នុងឆ្នាំ២០២៣ ពោលគឺកើនឡើង៤៣%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយចំនួននៃការបោះផ្សាយ IPO បានកើនឡើង១៤% ដោយឡើងដល់ទៅចំនួន ៧៩ IPO។
ទាំងចំនួននៃការបោះផ្សាយ IPO និងដើមទុនដែលប្រមូលបានពីទីផ្សារ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ គឺបាននិងកំពុងកើនឡើងចាប់តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែចំនួននេះ នៅទាបនៅឡើយបើធៀបទៅនឹងសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលបានកើនឡើងប្រហែល ៨០% ដោយផ្អែកលើមូលដ្ឋានតម្លៃ។

ក្រុមហ៊ុនជីករ៉ែទង់ដែង និងរ៉ែមាស Amman Mineral International ដែលបានចុះបញ្ជីនៅផ្សារហ៊ុនឥណ្ឌូណេស៊ីកាលពីថ្ងៃទី១៩ ខែមិថុនាប្រមូលដើមទុនបានច្រើនបំផុតក្នុងអំឡុងពេលបោះផ្សាយមូលបត្ររបស់ខ្លួនក្នុងទឹកប្រាក់ជាង ៧០០លានដុល្លារ។ ផ្នែកមួយនៃមូលនិធិទាំងនោះនឹងត្រូវបានប្រើដើម្បីវិនិយោគក្នុងការចម្រាញ់ទង់ដែង និងលោហធាតុដ៏មានតម្លៃ។
ប្រទេសឥណ្ឌូណេស៊ីបានបោះផ្សាយមូលបត្រសាធារណៈលើកដំបូង ចំនួន៤១ IPO ដែលច្រើនជាងពាក់កណ្តាលនៃចំនួនសរុបនៅតំបន់អាស៊ីអាគ្នេយ៍ ហើយក្រុមហ៊ុន ដែលប្រមូលបានដើមទុនច្រើនជាងគេទាំង៤ នៅក្នុងតំបន់នេះ គឺសុទ្ធតែជាក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ី។ ក្រុមហ៊ុននីមួយៗកំពុងចាប់យកតម្រូវការថ្មីពីឧស្សាហកម្មយានយន្ដអគ្គិសនី និងឧស្សាហកម្មផ្សេងទៀតទាក់ទងនឹងការលុបបំបាត់សារធាតុកាបោន។
ក្រៅពីនេះ ក៏មានក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសថៃ និងម៉ាឡេស៊ី ក៏មានសកម្មភាពបោះផ្សាយ IPO គួរឲ្យកត់សម្គាល់ផងដែរ។
ក្រុមហ៊ុនជាច្រើនដែលមាន IPO នៅតំបន់អាស៊ីអាគ្នេយ៍ ចាប់ពីខែមករាដល់ខែមិថុនា សុទ្ធសឹងតែបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាបង្កើតថ្មីនោះទេ។ យ៉ាងណាមិញ ការធ្លាក់ចុះទីផ្សារកំណើននៅអាមេរិក និងអឺរ៉ុបព្រមទាំងប្រតិកម្មចំពោះការវាយតម្លៃខ្ពស់ពេកទៅលើក្រុមហ៊ុនមួយចំនួននៅពីរទៅបីឆ្នាំមុននេះ ក៏បានធ្វើឱ្យអ្នកបណ្តាក់ទុនរួមនៅអាមេរិក និងអឺរ៉ុប ផ្អាកការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុននៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕




អត្ថបទបន្ទាប់


តុលាការ ICC បដិសេធការរារាំងរបស់រដ្ឋាភិបាលហ្វីលីពីន ដែលចង់រាំងខ្ទប់មិនឲ្យមានការស៊ើបអង្កេតលើសំណុំរឿង«សង្គ្រាមប្រឆាំងគ្រឿងញៀន»

ព័ត៌មាន
ចៅក្រមសាលាឧទ្ធរណ៍នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)កាលពីថ្ងៃទី ១៨ ខែកក្កដា បានសម្រេច បដិសេធបណ្ដឹងឧទ្ធរណ៍របស់រដ្ឋាភិបាលហ្វីលីពីន ដែលចង់រ…

ទីផ្សារត្រីប្រា ត្រីពោរ និងត្រីឆ្ដោល្អប្រសើរ តែសមាគមវារីវប្បករបារម្ភពីស្ថានភាពវិស័យវារីវប្បកម្មនៅកម្ពុជាបន្តធ្លាក់ចុះ

ព័ត៌មាន
ទីផ្សារត្រីក្នុងស្រុកមួយចំនួន ចាប់ផ្ដើមប្រសើរឡើងវិញ ក្រោយបានរងការរង្គោះរង្គើយ៉ាងខ្លាំងក្នុងអំឡុងវិបត្តិកូវីដ១៩ នាពេលកន្លងមក។ ជាក់ស្ដែងទីផ្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ