សុវត្ថិភាពចំណីអាហារ

អាហារខូចគុណភាពនិងមាន​ជាតិ​គីមី​ជាង​១០០​តោន​នឹងកម្ទេច​ចោល​នៅ​ថ្ងៃ​ទី១៤ មិថុនា


បច្ចុប្បន្នអាហារខូចគុណភាព និងអាហារដែលមានសារធាតុគីមី បានក្លាយជាក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពសាធារណៈ។ ជាក់ស្តែង មានអាហារខូចគុណភាព និងមានជាតិគីមីជាង១០០តោនថែមទៀតហើយ ដែលសមត្ថកិច្ចចាប់បាននាពេលកន្លងមក នឹងគម្រោងកម្ទេចចោលនៅថ្ងៃទី១៤ ខែមិថុនាខាងមុខ ក្រោមអធិបតីភាពសម្តេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
រូបតំណាង (រូបថត៖ អគ្គនាយកដ្ឋានកាំកុងត្រូល)
ដោយ

បើទោះបីសេចក្តីប្រកាសព័ត៌មានមិនបានបង្ហាញថា តើមានមនុស្សប៉ុន្មាននាក់ត្រូវបានចាប់ខ្លួន ឬនរណាជាជនល្មើសដែលបានផលិត ចែកចាយ ឬ នាំចូលអាហារខូចគុណភាព និងមានសារធាតុគីមីទាំងនេះ មកលក់នៅក្នុងទីផ្សារកម្ពុជាក៏ដោយ ប៉ុន្ដែ អាហារខូចគុណភាព និងមានជាតិគីមីជាង១០០តោន ដែលសមត្ថកិច្ចចាប់បាន នឹងត្រៀមកម្ទេចចោល បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋចំពោះសុវត្ថិភាពចំណីអាហារ ដែលប្រជាជនកំពុងបរិភោគប្រចាំថ្ងៃ។ 

ការបង្ក្រាប និងការរឹបអូសពីជនល្មើសដែលបានចរាចរណ៍ ស្តុកទុក និងផលិតដោយខុសច្បាប់នូវអាហារខូចគុណភាព និងមានសារធាតុគីមីជាង១០០តោន គឺនឹងធ្វើឡើងតាម​ការបង្គាប់របស់តុលាការនៅភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងអង្គទូត ស្ថាប័នតុលាការ អាជ្ញាធរដែនដី និងតំណាងក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើនផងដែរ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃផ្សារហ៊ុននៅអាស៊ី និងតម្លៃប្រាក់ដុល្លារអាមេរិកចាប់ផ្ដើមមានរលកកើនឡើង ស្របពេលជំនួបមេដឹកនាំកំពូលអាមេរិក និងកូរ៉េខាងជើង​បានចាប់​ផ្ដើម

ព័ត៌មាន
តម្លៃប្រាក់ដុល្លារអាមេរិក បានហក់កើនឡើងក្នុងកម្រិតខ្ពស់មួយ ក្នុងរយៈពេល ៣សប្ដាហ៍មុននឹងជំនួបមេដឹកនាំកំពូលពីររូប គឺលោក ដូណាល់ត្រាំ និងលោក…

អ្នក​ណា​ខ្លះ​កំពុងប្រើ Viber? ឥឡូវនេះ Viber បង្កើតមុខងារ Chat Extensions ដ៏ទំនើប ដើម្បីងាយស្រួលដល់អ្នកប្រើប្រាស់

ព័ត៌មាន
Viber ដែលជាកម្មវិធីផ្ញើសារឈានមុខគេមួយនៅលើពិភពលោក បានប្រកាសពីកម្មវិធី Chat Extensions ថ្មីដែលមានលក្ខណៈច្នៃប្រឌិតដោយផ្តល់ឱ្យអ្នកប្រើប្រាស់ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ