អាមេរិក-ចិន

អាមេរិកនឹងបង្ហាញយុទ្ធសាស្ត្រសន្តិសុខជាតិ ដើម្បីទប់ទល់នឹងចិននៅក្នុងពេលឆាប់ៗនេះ


រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនតូនី ប្លីនខិន (Antony Blinken) បាននិយាយថា លោកនឹងបញ្ជាក់លម្អិតនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ អំពីយុទ្ធសាស្ត្រសន្តិសុខជាតិ ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ ដើម្បីដោះស្រាយ ទប់ទល់ជាមួយការរះឡើងនៃឥទ្ធិពលរបស់ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
លោក Antony Blinken
ដោយ

បន្ទាប់​ពី​បាន​កាន់​តំណែង​ជាង​មួយ​ឆ្នាំ​មកនេះ រដ្ឋការ​របស់​លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​អា​មេ​រិ​កបាន​រង​ការ​រិះគន់​ពី​គណបក្ស​សាធារណរដ្ឋ និង​អ្នក​ផ្សេង​ទៀត​ចំពោះ​ការ​ខ្វះ​យុទ្ធសាស្ត្រ​ផ្លូវការ​សម្រាប់​ការ​ដោះស្រាយ និង​ទប់ទល់​ជាមួយ​ប្រទេស​ចិន ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​របស់​ពិភពលោក និង​ជា​គូប្រជែង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ទាំង​ផ្នែក​នយោបាយ​ការទូត និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ផង​ដែរ​។

ប៉ុន្តែ​ពេល​នេះ​លោក ប្លី​ង​ខិ​ន បាន​និយាយ​កាលពី​ថ្ងៃ​ទី ២៦ មេ​សា​ថា លោក​នឹង​ប្រកាស​លម្អិត​នៅ​ក្នុង​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​ទៀត​នេះ អំពី​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​អា​មេ​រិ​ក ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មក​ហើយ​នោះ ដើម្បី​ដោះស្រាយ​ទប់ទល់​ជាមួយ​ការ​រះ​ត្រដែត​ឡើង​នៃ​ឥទ្ធិពល​របស់​ប្រទេស​ចិន​។

លោក ប្លី​ង​ខិ​ន បាន​និយាយ​នៅ​ក្នុង​សវនាការ​របស់​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៅ​ព្រឹទ្ធសភា​អា​មេ​រិ​កថា លោក​នឹង​ឆ្លៀតឱកាស​ណាមួយ ដែល​លោក​គិត​ថា​អាច នៅ​ក្នុង​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​ឆាប់​ៗ​នេះ ដើម្បី​និយាយ​ជា​សាធារណៈ និង​លម្អិត​មួយ​ចំនួន​អំពី​យុទ្ធសាស្ត្រ​សន្ដិសុខ​ជាតិ​របស់​អា​មេ​រិ​ក​នេះ​។

រដ្ឋការ​លោក​ចូ បៃ​ឌិន ធ្លាប់​បាន​ប្រកាស​ពី​យុទ្ធសាស្ត្រ​សម្រាប់​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក​នៅ​ក្នុង​ខែកុម្ភៈ ដែល​ខ្លួន​បាន​ប្តេជ្ញា​ថា នឹង​ផ្តល់​ធនធាន​ការទូត និង​សន្តិសុខ​បន្ថែម​ទៀត​ទៅ​កាន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក នេះ ដើម្បី​ទប់ទល់​នឹង​អ្វី​ដែល​ខ្លួន​មើលឃើញ​ថា ជា​ការ​ប្រឹងប្រែង​របស់​ចិន​ក្នុង​ការ​បង្កើត​ឥទ្ធិពល​នៅ​ក្នុង​តំបន់​។

រដ្ឋការ​របស់​លោក​ចូ បៃ​ដិ​ន បាន​និយាយ​ថា ខ្លួន​កំពុងធ្វើការ​លើ​យុទ្ធសាស្ត្រ​ដាច់​ដោយឡែក​មួយទៀត សម្រាប់​ប្រទេស​ចិន ប៉ុន្តែ​បាន​ប្រឈម​នឹង​បញ្ហា​រំខាន​សំខាន់​ៗ​មួយ​ចំនួន ដោយសារ​តែ​ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅប្រទេសចំនួន២នៅតំបន់អឺរ៉ុបចាប់ពីសប្ដាហ៍នេះតទៅ

ព័ត៌មាន
ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី ហ្គាសប្រូម (Gaszprom) បានជូនដំណឹងប្រាប់ប៉ូឡូញ និងប៊ុលហ្គារីថា ខ្លួននឹងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅឲ្យប្រទេសអឺរ៉ុប…

វៀតណាមនាំចេញអង្ករទៅរុស្ស៊ីកើនឡើងជាង២ដង ចំពេលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងបន្ដ

ព័ត៌មាន
ចំពេលដែលស្ថានការណ៍សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែក្ដៅ ឃើញថា ការនាំចេញអង្កររបស់វៀតណាមទៅកាន់រុស្ស៊ី បានហក់ឡើងខ្ពស់ដល់ទៅជាង២ដងឯណោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ