BREAKING NEWS ! ការហាមឃាត់​ការធ្វើដំណើរទូទាំងប្រទេស ១៤ថ្ងៃ

រដ្ឋាភិបាល​​បិទ​ការធ្វើ​ដំណើរ​ឆ្លងកាត់​ ចេញ-ចូល​ពីខេត្ត​មួយទៅ​ខេត្ត​មួយ​ ទូទាំង​ប្រទេស ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា


រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្ដីសម្រេច​មួយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ដោយ​ហាមឃាត់​ការធ្វើ​ដំណើរឆ្លងកាត់​ ចេញ-ចូល ពីខេត្ត​មួយ​ទៅខេត្ត​មួយ ជាបណ្ដោះ​អាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ​នៃថ្ងៃទី៧ ខែមេសា រហូតដល់​ថ្ងៃទី២០ ខែ​មេសា ឆ្នាំ​២០២១ ប៉ុន្តែ លើកលែង​រាជធានី​ភ្នំពេញនិងខេត្ត​កណ្ដាល​ដែល​ត្រូវបាន​ចាត់ទុក​ជា​តំបន់តែមួយ ។
ទិដ្ឋភាពខេត្តព្រះសីហនុ ក្រោយវិធានការទប់ស្កាត់កូវីដ១៩ត្រូវបានដាក់ចេញ (រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ)
ដោយ

វិធានការបន្ទាន់នេះ ត្រូវបាន​រាជរដ្ឋាភិបាល​អះអាងថា គឺដើម្បី​ប្រយុទ្ធប្រឆាំង​និងទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រ​នៃខេត្តមួយ​​ទៅភូមិសាស្ត្រ​នៃ​ខេត្ត​មួយទៀត ។ 

នៅក្នុងសេចក្ដីសម្រេចលេខ​៤៤ ដដែល រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​បិទ​រមណីយដ្ឋានទេសចរណ៍​នៅទូទាំងប្រទេស ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពី​ម៉ោង​សូន្យ​នៃថ្ងៃទី៧ ខែមេសា រហូតដល់​ថ្ងៃទី២០ ខែមេសា ឆ្នាំ​​២០២១ ផងដែរ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ ។ ទោះយ៉ាងណា ការហាមឃាត់​ការធ្វើដំណើរនេះ ក៏មានករណី​លើកលែង​ខ្លះដែរ ។

សូមអានខ្លឹមសារទាំងស្រុងនៃសេចក្ដីសម្រេចលេខ​៤៤ ដូចខាងក្រោម ៖




អត្ថបទបន្ទាប់


លោក ឡុង សុភ័ក្ត្រ ៖ "រក្សា​ទំនាក់ទំនង​ជាមួយ​អតិថិជន​គឺ​ជា​រឿង​សំខាន់"ក្នុង​បរិបទ​កូវីដ-១៩"

ដោយសារ​តែ​ឥទ្ធិពល​ពី​ជំងឺ Covid-19 ពួកយើង​ត្រូវ​គោរព​តាម​គោលការណ៍​រក្សា​គម្លាត​សង្គម តម្រូវ​ឲ្យ​ឃ្លាត​ពីគ្នា និង​មិន​អាច​ប្រាស្រ័យ​ទាក់…

កំណត់ត្រាថ្មី! ស្តង់ដារនៃគុណភាពលំដាប់ពិភពលោក realme x TÜV Rheinland ស្មាតហ្វូនដែលមានគុណភាពខ្ពស់សម្រាប់យុវវ័យ

គុណភាពពិត! realme x TÜV Rheinland ការកំណត់គុណភាពស្មាតហ្វូនស្តង់ដារថ្មីលំដាប់ពិភពលោកសម្រាប់យុវវ័យ។ realme ដែលជាប្រេនស្មាតហ្វូន ដែលរីក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ