ផ្លូវជាតិលេខ៣១

ការជួសជុលផ្លូវជាតិលេខ៣១សម្រេចបានជិត៩០% ដោយគ្រោងបញ្ចប់លឿនជាងផែនការ១ឆ្នាំ


បើគ្មានការប្រែប្រួលទេគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១នឹងអាចបញ្ចប់ការសាងសង់រួចរាល់មុនកិច្ចសន្យាចំនួន១ឆ្នាំ ជាមួយការធានានូវកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់ ខណៈគិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ គម្រោងនេះសម្រេចការសាងសង់បានជិត៩០% ហើយ។ នោះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
ផ្លូវជាតិលេខ៣១
ដោយ

បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនការអ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់នៅលើផ្លូវជាតិនេះ គ្រោងនឹងបញ្ចប់១០០% នៅពាក់កណ្តាលខែមិថុនា ខណៈការបំពាក់សម្ភារសុវត្ថិភាពចរាចរណ៍ ដូចជាគំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ និងការងារចាំបាច់ផ្សេងៗ ដែលជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ នឹងគ្រោងបញ្ចប់នៅបំណាច់ខែសីហា ខាងមុខនេះ។ គួរបញ្ជាក់ថា គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១មានប្រវែងសរុបជាង៥៣ គីឡូម៉ែត្រ ចាប់ពីបែកគុសចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


ក្រសួងកសិកម្មរំពឹងគម្រោងហិរញ្ញវត្ថុគាំទ្រការវិនិយោគទំហំ៧លានដុល្លារ ជួយលើកកម្ពស់វិស័យកែច្នៃផលិតផលជលផលឱ្យកាន់តែរីកចម្រើន

កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព ត្រូវបានសម្ពោធដាក់ឱ្យដំណើរការនាព្រឹកថ្ងៃទី២៩ …

ថៃនឹងដាក់ចេញវិធានការផ្ដល់ទិដ្ឋាការថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងរដូវខ្សត់ភ្ញៀវ

គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើការផ្សព្វផ្សាយអំពីសេវាទិដ្ឋាការថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងប្រទេសនេះកាន់តែច្រើនថែមទៀត។ បន្ថែមលើនេះរដ្ឋា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ